អត្ថបទពាណិជ្ជកម្ម
ជា​ម្ដាយ​ម្នាក់​ដែល​រៀន​មិនបាន​ចប់​ចុង​ចប់​ដើម តស៊ូ​ព្យាយាម​រហូតដល់​បើកហាង​ខ្លួនឯង​ដើម្បី​ចិញ្ចឹម​កូនៗ​
26, Apr 2019 , 3:00 pm        
រូបភាព
រូបខ្ចីអាវក្មួយស្រីពាក់ នៅថ្ងៃទទួលសញ្ញាបត្ររបស់ក្មួយស្រី
រូបខ្ចីអាវក្មួយស្រីពាក់ នៅថ្ងៃទទួលសញ្ញាបត្ររបស់ក្មួយស្រី
ដោយ:
​ជា​ម្ដាយ​ម្នាក់​ដែល​ពោរពេញ​ទៅដោយ​ក្ដី​ស្រលាញ់ ចំពោះ​កូនៗ និង​ជា​សហគ្រិន​ស្រី្ដ​ម្នាក់​ដែល​ចាប់ផ្ដើម​ជំនួញ​ដោយ​ពុំបាន​រៀន​ចប់​ចុង​ចប់​ដើម អ្នកស្រី ផាន សូរិយា បាន​បង្ហើប​ពី​ការតស៊ូ​ព្យាយាម រហូត​ក្លាយខ្លួនជា​ម្ចាស់​ហាង ម៉ា​ឌី Fashion & Salon បើទោះជា​ខ្លួន​មិនបាន​រៀន​ចប់​មាន​សញ្ញប​ត្រ​ដូច​គេ​ក្ដី អ្នកស្រី​ខំព្យាយាម​រកស៊ី​ដើម្បី​ចិញ្ចឹម​កូនៗ ឲ្យ​មានចំណេះដឹង កុំ​ឲ្យ​មានការ​លំបាក​ដូចជា​ខ្លួន​។ ហាង ម៉ា​ឌី Fashion & Salon ដែល​បង្កើតឡើង​ដើមឆ្នាំ ២០១៦ និង​មាន​លក់​ម៉ូត​សម្លៀកបំពាក់ កាបូប ប្រេន​ល្បី​ជាច្រើន លើសពីនេះ​ក៏មាន​លក់​គ្រឿងសម្អាង​សម្រាប់​ថែរក្សា​សម្ផស្ស ដែល​ល្អៗ​ជាច្រើន​។​


 
​ដោយសារតែ​ស្ថានភាព​គ្រួសារ​ដែល​តម្រូវ​ឲ្យ អ្នកស្រី ផាន សូរិយា ត្រូវ​រៀបការ​មាន​ស្វាមី ទើប​បណ្ដាល​ឲ្យ​អ្នកស្រី​ត្រួវ​ឈប់រៀន​ត្រឹម​ថ្នាក់​ទី​៩​។ អ្នកខ្លះ​ប្រាកដជា​គិតថា ស្ដ្រី​ដែល​ឈប់រៀន​ត្រឹម​ថ្មា​ក់​ទី​៩ និង​ត្រូវមាន​ស្វាមី​ទៀត​នោះ ប្រាកដជា​មិនអាច​ធ្វើ​អ្វី​បាន ក្រៅពី​មើល​កូន និង​ង​រៀបចំផ្ទះ​នោះទេ​។ តែ​ផ្ទុយស្រឡះ សហគ្រិន​ស្ដ្រី​រូបនេះ បាន​ព្យាយាម ពុះពារ​បង្កើត​នូវ​អ្វី​ដែលជា​ខ្លួនឯង ខណៈ​ខ្លួន​ជា​ម្ដាយ​របស់​កូនៗ​៣​នាក់​រូបនេះ ពុំមាន​កា​គាំទ្រ​ណាមួយ​ពី​អ្នកផ្ទះ ក្នុង​ការចេញ​ធ្វើ​អាជីវកម្ម​ដោយ​ខ្លួនឯង​នោះ​។​


 
​វា​គឺជា​រឿង​ដ៏​ពិបាក​មួយ សម្រាប់​ស្ដ្រី​ដែលមាន​កូនតូចៗ​ក្នុងបន្ទុក​ត្រូវ​មើលថែ ដែល​ត្រូវ​ចេញមក​ធ្វើ​អាជីវកម្ម​ដោយ​ខ្លួន ស្រប​ពេលដែល​អ្នកផ្ទះ​មិនបាន​គាំទ្រ​ទៀត​នោះ ប៉ុន្ដែ​ហេតុតែ​ស្រលាញ់​ការធ្វើ​ជំនួញ និង​ចង់បាន​ចំណូល​ផ្ទាល់​ដើម្បី​កែប្រែ​សេដ្ឋកិច្ច​របស់​គ្រួសារ និង​ចង់​បន្សល់​នូវ​ជោគជ័យ​ទាំងអស់នោះ សម្រាប់​កូនៗ មិន​ចង់ឃើញ​កូន​លំបាក​ដូចជា​ខ្លួន អ្នកស្រី ផាន សូរិយា ខំ​ពុះពារ​ព្យាយាម រៀនសូត្រ​ពីបទ​ពិសោធន៍​ពី​អ្នកជំនួញ​ល្បីៗ រហូតដល់​មានឱកាស​បើកហាង ម៉ា​ឌី Fashion & Salon មួយ​នេះ​ឡើង​។​


 
​អ្នកស្រី ផាន សូរិយា ដែលជា​ម្ចាស់​ហាង ម៉ា​ឌី Fashion & Salon បាន​និយាយថា​៖«​ដោយសារតែ​ចិត្ត​ស្រលាញ់ និង​ការចង់​មាន​ចំណូល​ផ្ទាល់ខ្លួន ក៏បាន​លួច​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក ដើម្បី​លក់​អន​ឡាញ រហូត​បាន​១​ឆ្នាំ ក៏​សម្រេចចិត្ត​បង្កើត​ហាង ម៉ា​ឌី Fashion & Salon នេះ​ឡើង ដើម្បី​បម្រើ​នូវ​តម្រូវការ​របស់​អតិថិជន ដើម្បី​ទទួលបាន​នូវ​ផលិតផល​ដែល​ល្អ ក៏ដូចជា​អ្នក​ប្រឹក្សា​លើ​ម៉ូត​សម្លៀកបំពាក់ គ្រឿងសម្អាង​ដែល​ល្អ​ត្រឹមត្រូវ​ស្រប​នឹង​បទពិសោធន៍​របស់ខ្លួន​ធ្លាប់​ឆ្លងកាត់​កន្លងមក​»​។ 


 
​បើតាម​សហគ្រិន​រូបនេះ ការបើក​ហាង ម៉ា​ឌី Fashion & Salon អ្នកស្រី​បាន​ចំណាយ​ដើមទុន​ប្រមាណ ៣០០០ ដុល្លារ រហូត​ជោគជ័យ​មកដល់​សព្វថ្ងៃ​នេះ​។ អ្នកស្រី សូរិយា ក៏បាន​លើកទឹកចិត្ត​ដល់​ស្ដ្រី​ដែលមាន​គ្រួសារ និង​ពុំបាន​រៀន​ខ្ពង់ខ្ពស់​ដទៃទៀត កុំ​ឲ្យ​គិតថា ខ្លួន​អស់​ឱកាស​ក្នុងការ​ធ្វើ​អ្វី​ដែលជា​ចំណូលចិត្ត​របស់ខ្លួន​ឯង​ឲ្យ​សោះ​។ បើសិន​ចង់បាន​សេរីភាព​ហិរញ្ញវត្ថុ ពួកគាត់​ត្រូវ​ខំព្យាយាម​ឆ្លៀតពេល ដើម្បី​ស្វែងរក​អ្វីដែល​ខ្លួនឯង​ស្រលាញ់​ពិតប្រាកដ និង​ពុះពារ​ដើម្បី​សម្រេច​វា​។​


 
​អ្នកស្រី សូរិយា បន្ថែមថា ៖ « វា​អាចជា​រឿង​ដ៏​ពិបាក សម្រាប់​ស្ដ្រី​ដែល​ចេញ​ធ្វើ​ជំនួញ​ដោយ​ខ្លួនឯង​។ ជាពិសេស​សម្រាប់​ស្ដ្រី​ដែលមាន​គ្រួសារ​រួច ហើយ​មិន​ទទួលបាន​ការគាំទ្រ​ពី​អ្នកផ្ទះ​របស់ខ្លួន​។ ប៉ុន្ដែ​ខ្ញុំ​ជឿថា នៅពេលដែល​យើង​រកឃើញ​អ្វីដែល​ខ្លួន​ចង់​ធ្វើ និង​ទេពកោសល្យ​របស់ខ្លួន​ពិតប្រាកដ​នោះ យើង​ច្បាស់​ជា​ធ្វើ​វា ដោយ​មិន​ខ្លាច​នឿយហត់ និង​ធ្វើ​វា​ចេញពី​ចិត្ត​របស់​យើង ១០០ ភាគរយ​។ វា​ប្រហែលជា​ជួប​នូវ​រឿង​បរាជ័យ​ច្រើន​បន្ដិច ពោល​ចាប់តាំងពី​ឆ្នាំ ២០១៦​ដែល​ខ្ញុំ​បានចេញ​ប្រលូក​រកស៊ី​ដោយ​ខ្លួនឯង ក្នុង​រយៈពេល ៣ ឆ្នាំ ខ្ញុំ​បានធ្វើ​នូវ​កំហុស​ជាច្រើន ប៉ុន្ដែ​កំហុស​ទាំងអស់​នោះបាន​ប​ង្រៀ​ន​ខ្ញុំ​រហូតដល់​ហាង​ឈរជើង​មកដល់​សព្វថ្ងៃ​»​។​




 
​គួររំលឹកថា ហាង​ម៉ា​ឌី Fashion & Salon មាន​ទីតាំង​ស្ថិតនៅ ផ្ទះ​25 ផ្លូវ​1003 សង្កាត់​ភ្នំពេញ​ថ្មី  ខ​ណ្ទ​សែន​សុខ Aeon 2​។ ឬក៏​អាច​ទំនាក់​តាមរយៈ​ទូរ​សព្ទ 016/085/0973/880 998 ឬក៏​ចូលទៅ​កាន់​គេហទំព័រ​ហ្វេ​ស​បុក ហាង​ម៉ា​ឌី Fashion & Salon https://www.facebook.com/madefashionshop/
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com