អត្ថបទពាណិជ្ជកម្ម
ប្រជាពលរដ្ឋ​ក្រីក្រ​ជាង​៣០០​គ្រួសារ បានទទួល​អំណោយ​សប្បុរសធម៌​ពី​ក្រុមហ៊ុន ENARITA
26, Apr 2019 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
ខេត្ត​ត្បូងឃ្មុំ​៖ នា​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ នេះ ក្រុមហ៊ុន​អុីណា​រីតា ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក បានរៀបចំ​ជា ពិធី​ចែក​អំណោយ​សប្បុរសធម៌ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជាង​៣០០​គ្រួសារ ដែល​ស្ថិតនៅ​ក្នុងភូមិ​ជាំ​ម្អោ​រ ឃុំ​មេមត់​ផ្សារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​
 
​ក្នុងអំឡុង​ពេលដែល​ប្រទេស​កម្ពុជា កំពុងតែជួបប្រទះ​នូវ​គ្រោះរាំងស្ងួត ខ្វះខាត​ទឹក​ប្រើប្រាស់​និង​ឡើងក​ម្តៅ​ខ្លាំង​នោះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ កាន់តែ​មានការ​លំបាក​ខ្លាំង​ឡើង​។ ដូច្នេះហើយ​ទើប​ក្រុមហ៊ុន អុី​ណា​រីតា បានរៀបចំ​ជា​ពិធី​ចែក​អំណោយ​សប្បុរសធម៌​នេះ ដើម្បី​ចូលរួម​សម្រាល​ទុក្ខលំបាក បងប្អូន​បាន​មួយគ្រា​ដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក​អគ្គនាយក ឌី​ម សួន​ណាត និង​លោកស្រី ម៉ក់ សុភ​ក្រ័​។ លោក បន្ថែមទៀតថា​៖«​ខ្ញុំ​ធ្លាប់​ក្រ ធ្លាប់​លំបាក ដូចនេះ​ខ្ញុំ​យល់ច្បាស់​ណាស់ ពី​ការលំបាក​របស់​បងប្អូន នៅពេលនេះ​»​។​


 
 អំណោយ​សប្បុរសធម៌​អស់ទាំង​នេះ​មួយ​ភាគ​ធំ គឺជា​ថវិកា​ផ្ទាល់​របស់លោក​អគ្គនាយក និង​លោកស្រី និង​ក៏មាន​ការចូលរួមចំណែក​ពី​អតិថិជន​ក្រុមហ៊ុន អុីណា​រីតា ឌី​វេឡុ​ប​មិន ឯ​.​ក ដែល​បាន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ហើយ​ទទួលបាន​ប្រាក់ចំណេញ ព្រមទាំង​មានការ​ចូលរួម​ដោយ​បុគ្គលិក​ក្រុមហ៊ុន​ផងដែរ​។ សូមបញ្ជាក់ថា ការចូលរួម​បរិច្ចាគ​របស់​អតិថិជន ធ្វើឡើង​តាមរយៈ​សមាគមន​សប្បុ​រសធម៌​ដា​នី​យ៉ែ​ល​។​


 
​អំណោយ​សប្បុរស ដែល​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ ទទួលបាន​រួមមាន​ស​ម្លៀ​ក​បំពាក់ គ្រឿងឧបភោគ​-​បរិភោគ និង​ថវិកា​ក្នុង​មួយ​គ្រួសារ​៦០,០០០​រៀល​។ អំណោយ​សរុប​ជា​ទឹក មាន​ជិត ២០,០០០​ដុល្លារ​អាមេរិក​។ នៅក្នុង​ឱកាស​នោះ ក៏មាន​កម្មវិធី​ពីសា​អាហារ​សាមគ្គី រួមគ្នា​ផងដែរ​។​


 
​សូមបញ្ជាក់ថា ក្រុមហ៊ុន អុី​ណា​រីតា ឌី​វេឡុ​ប​មិន ឯ​.​ក គឺជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​អ​ចនទ្រ​ព្យ​ដ៏​ធំ​មួយ នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ការផ្ដល់ជូន Promotion ពិសេស «​ទិញ​ដី​បាន​លុយ​«  រួមទាំង «Promotion​មាស​» ទិញ​ដី​ចំនួន​1​ឡូ ថែម​មាស ១​ជី ឬក៏​ទូរស័ព្ទដៃ មួយគ្រឿង បន្ថែម​ទៀតផង​។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​ក៏មាន សេវាកម្ម ជាច្រើន​ដូចជា ផលិត​ទឹកបរិសុទ្ធ ផលិតផល និង​សម្ភារ​កីឡា ហាង​កាហ្វេ​រីតា នៅ​ខេត្តសៀមរាប និង​ភ្នំពេញ ព្រមទាំង​សេវាកម្ម​ផ្សេងៗ ជាច្រើន​ទៀត​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com