អត្ថបទពាណិជ្ជកម្ម
ចំណាយពេល​តែ​២​ថ្ងៃ អ្នកនឹង​យល់ច្បាស់​ពី​ការគ្រប់គ្រង​ឃ្លាំងទំនិញ​
26, Apr 2019 , 5:18 pm        
រូបភាព
ដោយ: ថ្មីៗ
ឃ្លាំងទំនិញ ជា​ផ្នែក​មួយ​យ៉ាងសំខាន់ នៅក្នុង​ផ្នែក logistics និង ចង្វាក់​ផ្គត់ផ្គង់​(supply chain)​។ បើ​គ្មាន​ឃ្លាំងទំនិញ​ទេ ម្ចាស់​អាជីវកម្ម​នឹង​ប្រឈមមុខ ពី​ភាពមិនច្បាស់លាស់ ភាព​អសកម្ម នៅក្នុង​មុខ​ជំនួញ និង​ការផ្គត់ផ្គង់​មិនទាន់​ពេលវេលា​នៅក្នុង​ទីផ្សារ​។
 
​បញ្ហា​ចម្បង​ធំៗ​ចំនួន​៤ ដែល​ម្ចាស់​អាជីវកម្ម​តែង​ជួបប្រទះ នៅក្នុង​ការគ្រប់គ្រង​ឃ្លាំងទំនិញ គឺ ទី​១​ទំនិញ​នៅក្នុង​ឃ្លាំង​ជាក់ស្ដែង និង​ក្នុង​ប​ញ្ចី​មិន​សមាមាត្រ​គ្នា​។ ទី​២ ការប្រើប្រាស់​ពេលវេលា​យូរ ក្នុងការ​ស្វែងរក​ទំនិញ​សម្រាប់​ប្រគល់​ឲ្យ​ភ្ញៀវ​។ ទី​៣ ឃ្លាំងទំនិញ​ធំ ប៉ុន្ដែ​ដាក់​ទំនិញ​បាន​តិច និង​ប្រតិ​ប​ត្ដិ​ការ​មាន​សភាព​យឺតយ៉ាវ​។ ទី​៤ មិនមាន​ទីកន្លែង​សម្រាប់​ដាក់​ទំនិញ​ថ្មី ដែល​ចូលមកក្នុង​ស្ដុក​។ 


 
​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមានឡើង ម្ចាស់​អាជីវកម្ម​ទាំងអស់ ត្រូវមាន​ផែនការ​ច្បាស់លាស់ ពី​ទីតាំង​ឃ្លាំងទំនិញ បរិមាណ​ទំនិញ​នៅក្នុង​ឃ្លាំង ម​ធ្យោ​យ​បាយ​ក្នុងការ​លើកដាក់​ទំនិញ យល់ច្បាស់​ពី​ទីផ្សារ​ផ្គត់ផ្គង់​ទំនិញ និង​ធនធានមនុស្ស​ក្នុងការ​គ្រប់គ្រង​ឃ្លាំង​។ 


 
​ម្ចាស់​អាជីវកម្ម​ទាំងអស់ អាច​ស្វែងយល់​បន្ថែម​ពី​ដំណោះស្រាយ​បញ្ហា នៃ​ការគ្រប់គ្រង​ឃ្លាំងទំនិញ និង​ការគ្រប់គ្រង​ឃ្លាំង​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព តាមរយៈ​វគ្គ​សិក្សា «​ការគ្រប់គ្រង​ឃ្លាំង​» (Warehouse Management)​។ វគ្គ​សិក្សា​នេះ មាន​រយៈពេល ២ ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៤ និង​ទី​២៥ ខែឧសភា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សហ​ប្រតិ​ប​ត្ដិ​ការ​កម្ពុជា​-​ជប៉ុន (CJCC)​។  វគ្គ​សិក្សា​នេះ​មានតម្លៃ ២០០ ដុល្លារ​។ 


 
 ក្រោយពេល​បញ្ចប់​វគ្គ​ខ្លី​នេះ ម្ចាស់​អាជីវកម្ម​ក៏ដូចជា​អ្នកចូលរួម​ទាំងអស់ នឹង​យល់​កាន់តែច្បាស់​ពី​ការគ្រប់គ្រង​ឃ្លាំង ការ​សន្សំសំចៃ​លើ​ការចំណាយ នៃ​ប្រតិ​ប​ត្ដិ​ការ​ប្រចាំថ្ងៃ ស្វែងយល់​ពី​ផលប៉ះពាល់​នៃ​ការគ្រប់គ្រង​ឃ្លាំង និង​លំហូរ​សាច់ប្រាក់​ក្នុងការ​បញ្ចា​ទិញ​ទំនិញ​នៅក្នុង​ឃ្លាំង​។ 




 
​ដើម្បី​សាកសួរ​ព័ត៌មាន ឬ​ការប្រឹក្សា​បន្ថែម​អំពី​វគ្គ​សិក្សា សូម​លោកអ្នក​ទាក់ទង​មកកាន់​លេខ​ទូរស័ព្ទ ០៩២ ៤៦៨ ០៧១ ឬ ០៩៨ ៣៣៣ ០៣៣ ឬ​តាមរយៈ​អ៊ី​មេ​ល [email protected] ឬ​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក www.facebook.com/cjcc.fb
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com