អត្ថបទពាណិជ្ជកម្ម
ចំណាយពេលតែ២ថ្ងៃ អ្នកនឹងយល់ច្បាស់ពីការគ្រប់គ្រងឃ្លាំងទំនិញ
× ឃ្លាំងទំនិញ ជាផ្នែកមួយយ៉ាងសំខាន់ នៅក្នុងផ្នែក logistics និង ចង្វាក់ផ្គត់ផ្គង់(supply chain)។ បើគ្មានឃ្លាំងទំនិញទេ ម្ចាស់អាជីវកម្មនឹងប្រឈមមុខ ពីភាពមិនច្បាស់លាស់ ភាពអសកម្ម នៅក្នុងមុខជំនួញ និងការផ្គត់ផ្គង់មិនទាន់ពេលវេលានៅក្នុងទីផ្សារ។
បញ្ហាចម្បងធំៗចំនួន៤ ដែលម្ចាស់អាជីវកម្មតែងជួបប្រទះ នៅក្នុងការគ្រប់គ្រងឃ្លាំងទំនិញ គឺ ទី១ទំនិញនៅក្នុងឃ្លាំងជាក់ស្ដែង និងក្នុងបញ្ចីមិនសមាមាត្រគ្នា។ ទី២ ការប្រើប្រាស់ពេលវេលាយូរ ក្នុងការស្វែងរកទំនិញសម្រាប់ប្រគល់ឲ្យភ្ញៀវ។ ទី៣ ឃ្លាំងទំនិញធំ ប៉ុន្ដែដាក់ទំនិញបានតិច និងប្រតិបត្ដិការមានសភាពយឺតយ៉ាវ។ ទី៤ មិនមានទីកន្លែងសម្រាប់ដាក់ទំនិញថ្មី ដែលចូលមកក្នុងស្ដុក។
ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានឡើង ម្ចាស់អាជីវកម្មទាំងអស់ ត្រូវមានផែនការច្បាស់លាស់ ពីទីតាំងឃ្លាំងទំនិញ បរិមាណទំនិញនៅក្នុងឃ្លាំង មធ្យោយបាយក្នុងការលើកដាក់ទំនិញ យល់ច្បាស់ពីទីផ្សារផ្គត់ផ្គង់ទំនិញ និងធនធានមនុស្សក្នុងការគ្រប់គ្រងឃ្លាំង។
ម្ចាស់អាជីវកម្មទាំងអស់ អាចស្វែងយល់បន្ថែមពីដំណោះស្រាយបញ្ហា នៃការគ្រប់គ្រងឃ្លាំងទំនិញ និងការគ្រប់គ្រងឃ្លាំងឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈវគ្គសិក្សា «ការគ្រប់គ្រងឃ្លាំង» (Warehouse Management)។ វគ្គសិក្សានេះ មានរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី២៤ និងទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន (CJCC)។ វគ្គសិក្សានេះមានតម្លៃ ២០០ ដុល្លារ។
ក្រោយពេលបញ្ចប់វគ្គខ្លីនេះ ម្ចាស់អាជីវកម្មក៏ដូចជាអ្នកចូលរួមទាំងអស់ នឹងយល់កាន់តែច្បាស់ពីការគ្រប់គ្រងឃ្លាំង ការសន្សំសំចៃលើការចំណាយ នៃប្រតិបត្ដិការប្រចាំថ្ងៃ ស្វែងយល់ពីផលប៉ះពាល់នៃការគ្រប់គ្រងឃ្លាំង និងលំហូរសាច់ប្រាក់ក្នុងការបញ្ចាទិញទំនិញនៅក្នុងឃ្លាំង។
ដើម្បីសាកសួរព័ត៌មាន ឬការប្រឹក្សាបន្ថែមអំពីវគ្គសិក្សា សូមលោកអ្នកទាក់ទងមកកាន់លេខទូរស័ព្ទ ០៩២ ៤៦៨ ០៧១ ឬ ០៩៨ ៣៣៣ ០៣៣ ឬតាមរយៈអ៊ីមេល
[email protected] ឬតាមគេហទំព័រហ្វេសប៊ុក
www.facebook.com/cjcc.fb ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com