ជាតិ
សង្គមជាតិ
ចាប់បរទេស៣នាក់ ដែលនាំចូលលុយ៣,៥លានដុល្លារ ពីហុងកុង ដោយគ្មានប្រភព រូបពីហ្វេសប៊ុក សម្តេច ស ខេង
× សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនបរទេស៣នាក់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ក្រោយឆែកឃើញថា ពួកគេ បាននាំប្រាក់ជាង៣,៥លានដុល្លារ ពីហុងកុងចូលមកកម្ពុជា ដោយប្រាក់ទាំងនោះ ពុំមានការបញ្ជាក់អំពីភពច្បាស់លាស់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយអំពើការឃាត់ខ្លួននេះ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យ អះអាងថា បន្ទាប់ពីសួរចម្លើយនិងពិនិត្យឯកសាររបស់ជនសង្ស័យទាំង៣នាក់នោះហើយ សមត្ថកិច្ច ក៏រៀបចំបញ្ជូនពួកគេ ទៅកាន់សាលាដំបូងរាជរាធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
រូបពីហ្វេសប៊ុក សម្តេច ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com