ជាតិ
សិល្បះ
២៥ខេត្ត/រាជធានី
ជនជនជាតិព្នង ច្រឹប សយ ប្រើ«ចាប៉ីឃ្លោក» ច្រៀងបទ«អនុស្សាវរីយ៍ក្រោមពន្លឺព្រះចន្ទ» យ៉ាងពីរោះ
× មណ្ឌលគីរី៖ បទចម្រៀងដែលមានចំណងជើងថា «អនុស្សាវរីយ៍ក្រោមពន្លឺព្រះចន្ទ» ត្រូវបានលោក ច្រឹប សយ យកមកច្រៀងជាភាសាព្នង ដោយអមជាមួយនឹងឧបករណ៍ភ្លេង«គងរ៉េង» ឬហៅថា «ចាប៉ីឃ្លោក» ដើម្បីកំដរអារម្មណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តនៅរម្មណីយដ្ឋានឧស្យានធម្មជាតិប៊ូស្រា នៅក្នុងខេត្តមណ្ឌលគីរី។ បុរសវ័យចំណាស់ ច្រឹប ឈយ ជាជនជាតិភាគព្នងម្នាក់ រស់នៅក្នុងខេត្តមណ្ឌលគិរី ដែលចេះលេងឧបករណ៍គងរ៉េងនិងច្រៀងចម្រៀងព្នងយ៉ាងពីរោះនោះ ក៏កំពុងតែអភិរក្សសម្បត្តិវប្បធម៌ខ្លួន ដែលប្រឈមនឹងបាត់បង់នៅក្នុងទឹកដីកំណើតផងដែរ។
សូមអញ្ជើញទស្សនាលោក ច្រឹប សយ ជនជនជាតិដើមភាគតិចព្នង ប្រើគងរ៉េង ឬ ចាប៉ីឃ្លោក ច្រៀងបទ «អនុស្សាវរីយ៍ក្រោមពន្លឺព្រះចន្ទ» ដូចតទៅ៖
«គងរ៉េង» ឬហៅថា «ចាប៉ីឃ្លោក» គឺជាឧបករណ៍ភ្លេងមួយបែបដែលផលិតពីឬស្សីនិងឃ្លោក ហើយមាន ខ្សែ៦។ ការផលិតមាន២ប្រភេទ គឺទី១ វាត្រូវបានផលិតពីឬស្សីស្រុក ហើយទី២ វាត្រូវបានផលិតពី ឬស្សីពកប្រវែង ៥០ស.ម និងខ្សែលួសប្រវែង ៤០ស.ម និងត្រឡោកឃ្លោកទុំ។ គងរ៉េង ក៏អាចប្រគុំលាយគ្នាជាមួយឧបករណ៍រ៉ាណយ (ខ្លុយ) និងចម្រៀង តេតតាវេវ របស់ជនជាតិដើមដែរ ប្រសិនបើ មានអ្នកលេងនិងច្រៀងជាមួយបាន។ តាមទំនៀមទម្លាប់ជនជាតិព្នង គងរ៉េង ត្រូវបាន លេងសម្រាប់បំពេរកូនចៅមុនចូលដំណេក ឬនៅពេលទំនេរពីការងារ ដើម្បីការកម្សាន្តអារម្មណ៍លេង, ពេលចាំចម្ការ, ទៅកម្សាន្តលេងក្នុងព្រៃ និងសម្រាប់និយាយក្នុងន័យជាពាក្យប្រស្នាអ្វីមួយពេល ដែលនៅក្នុងកម្មវិធីពិសារស្រា៕
Tag:
ជនជាតិភាគតិចព្នង
ចម្រៀងព្នង
ប៊ូស្រា
© រក្សាសិទ្ធិដោយ thmeythmey.com