កីឡាអន្តរជាតិ
អន្តរជាតិ
Klopp ថាមិនដែលពឹងលើ Man Utd រារាំង Man City ឡើយ ហើយ Liverpool ប្រឹងយកពាន EPL ខ្លួនឯង
× លោក Jurgen Klopp ថាលោកមិនដែលរំពឹងលើ Manchester United ក្នុងការយកឈ្នះ Manchester City ដើម្បី Liverpool ឡើយង ខណៈដែលក្រុមលោកកំពុងប្រឹងប្រែងប្រជែងយកពាន Premier League រដូវកាលនេះដោយខ្លួនឯង។
Man Utd ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer បានរងបរាជ័យ ២-០ ក្នុងជំនួប Manchester Derby ទល់នឹងក្រុម Man City នៅទឹកដី Old Trafford។ បរាជ័យរបស់បិសាចក្រហម ដែលធ្វើឲ្យក្រុមហង្សក្រហម Liverpool តាមពីក្រោយក្រុមកំពូលតារាង Man City ចំនួន១ពិន្ទុវិញនោះ មិនបានធ្វើឲ្យលោក Klopp ភ្ញាក់ផ្អើលឡើយព្រោះនៅសល់៣ប្រកួតទៀត។
«នេះមិនមែនជាឱកាសចុងក្រោយឯណា កុំគិតថាវាជាឱកាសចុងក្រោយនោះ យើងនៅសល់៣ប្រកួតទៀតដើម្បីដឹងថានរណាជាម្ចាស់ពានពិតប្រាកដ»។ អ្នកចាត់ការសញ្ចាតិអាល្លឺម៉ង់រូបនេះបន្ថែមទៀតថា លោកមិនដែលគិតថា Man Utd អាចធ្វើអ្វី Man City បានទេ ព្រោះកូនក្រុមលោក Pep Gaudiola ល្អពេកហើយរដូវកាលនេះ។
គិតត្រឹមការប្រកួតសប្តាហ៍ទី៣៥ Liverpool ទទួលបាន៨៨ពិន្ទុ រីឯ Man City ដែលឈរកំពូលតារាង Premier League បណ្តោះអាសន្នមាន ៨៩ពិន្ទុ។
Liverpool នឹងត្រូវទទួលភ្ញៀវ Huddersfield Town សម្រាប់ជំនួបទី៣៦ នៅរាត្រីថ្ងៃទី២៦ ខែមេសានេះ វេលាម៉ោង ២:០០នាទីអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។ ប្រសិន Liverpool ឈ្នះការប្រកួតនេះ ពួកគេនឹងឡើងទៅឈរកំពូលតារាងជំនួស Man City ដោយលើស២ពិន្ទុវិញ មុនពេលក្រុមមេឃខៀវធ្វើដំណើរទៅជួប Burnley នៅថ្ងៃទី២៨ ខែមេសា៕
Tag:
បាល់ទាត់
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com