ជាតិ
ពីនេះ ពីនោះ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា! 
×![]()
«ប្រសប់» និង«ប្រសព្វ» ទំនងជាមានពលរដ្ឋមួយចំនួនច្រឡំន័យគ្នា។ បើទោះបី ពាក្យទាំងពីរនេះមានសូរសព្ទដូចគ្នាក៏ពិតមែនក៏ពាក្យទាំងពីរនេះមិនមានន័យដូចគ្នាឡើយ។
«ប្រសប់» មានន័យដា ថ្នឹក,ប៉ិន,ប៉ិនខាងស្ទង់,លៃ,គ្នេរ។ ពាក្យនេះសម្រាប់ប្រើសំដៅលើមនុស្សប្រសប់។ ចេះដប់មិនប្រសប់មួយ មានន័យថា អ្នកចេះគ្រប់យ៉ាង មិនប្រសប់មួយ។
សម្រាប់ពាក្យ «ប្រសព្វ» វិញ មានន័យថា រួមគំនិតគ្នា,រួមសុខទុក្ខនឹងគ្នា, មានមុខប្រទល់រួមចូលគ្នា។ ឧទាហរណ៍៖ប្តីប្រពន្ធនោះ មានអធ្យាស្រ័យល្អណាស់ តាំងពីប្រសព្វគ្នាមក មិនដែលឈ្លោះទាស់ទែងខ្វែងគំនិតគ្នាដល់ម្តងសោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com