យ៉ានតាមដងផ្លូវ
សង្គមជាតិ
ពលរដ្ឋ ចង់​ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ការប្រមូល​សំរាម​ប្លា​ស្ទិ​ក​ចេញពី​បឹងត្របែក​
27, Apr 2019 , 7:51 am        
រូបភាព
​កិច្ចការ​ប្រមូល​សំរាម​ប្លា​ស្ទិ​ក​ចេញពី​ចុង​លូ​បឹងត្របែក​របស់​អាជ្ញាធរ បានចាប់ផ្តើម​សកម្ម​តាំងតែ​ពី​មាន​យុវជន​មួយក្រុម ចេញមុខ​ប្រមូល​សំរាម​នៅទីនេះ​។ នៅក្នុង​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក លោក បឿន ដែលជា​អ្នក​បើកឡាន​ដឹក​សំរាម​នេះ ឲ្យ​ដឹងថា​លោក​អាច​ជញ្ជូន​សំរាម​បាន​ចំនួន​៥​ជើង ពី​តំបន់​បឹងត្របែក ទៅ​ទីលាន​ចាក់សំរាម​ជើងឯក ហើយ​សកម្មភាព​នេះ​កើតឡើង​ជាង​១​ខែ​មកហើយ​។ កន្លងមក​អាជ្ញាធរ ក៏បាន​បញ្ជាក់ដែរថា រយៈពេល​ប្រមាណ​ជាង​១​ខែ សំរាម​ជិត ៣​ពាន់​តោន ត្រូវបាន​កាយ​ចេញពី​បឹងត្របែក​។

 
​ប៉ុន្តែ​បើតាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនេះ សកម្មភាព​កាយ​សំរាម​នៅ​លូ​បឹងត្របែក ហាក់​នៅ​រង្វើល​នៅឡើយ ហើយ​គេ​នៅតែ​ឃើញ​មាន​សំណល់​ប្លា​ស្ទិ​កនៅ​កកកុញ​ដដែល​។ ប្រជាពលរដ្ឋ បាន​ទទូច​ឲ្យ​អាជ្ញាធរ ព​ន្លឿ​ន​កិច្ចការ​នេះ និង​យក​សំរាម​ចេញ​ឲ្យ​បាន​លឿន ដើម្បី​សម្រាល​កង្វល់​របស់​ពួកគាត់ ដែល​បារម្ភ​ថា​មេរោគ​ចេញពី​សំរាម នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូនចៅ​ខ្លួន​។​
 
​ដើម្បី​លម្អិត​សូម​ទស្សនា​បទ​យកការណ៍ ដែល​រៀបចំ​ដោយ នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ ដូចតទៅ​៖

© រក្សាសិទ្ធិដោយ thmeythmey.com