អត្ថបទពាណិជ្ជកម្ម
ចូលរួមសិក្ខាសាលាត្រៀមខ្លួនធ្វើជាម្តាយដែលមានសុខភាពល្អ ដើម្បីទទួលបានចំណេះដឹងបែបថ្មី ស្តីពីរបៀបថែទាំសុខភាពមាតា និងទារក
×
តើអ្នកត្រៀមខ្លួន ធ្វើជាម្តាយដែលមានសុខភាពល្អហើយឬនៅ? បេប៊ីអោតឡេត នឹងផ្តល់ឱកាសដល់បងៗស្ត្រី ដែលកំពុងពពោះ ចាប់ពី១ ខែ រហូតដល់ ៧ ខែ ចូលរួមសិក្ខាសាលា«ត្រៀមខ្លួនធ្វើជាម្តាយដែលមានសុខភាពល្អ» នៅមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ដោយឥតគិតថ្លៃ (សំបុត្រមានតម្លៃស្មើ 30 ដុល្លារ)។
សិក្ខាសាលានេះ ចាប់ផ្តើមនៅថ្ងៃទី៤ ខែឧសភា ខាងមុខ ចាប់ពីម៉ោង ៨ កន្លះព្រឹក ដល់ម៉ោង ១១កន្លះព្រឹក។ អ្នកមានចំណាប់អារម្មណ៍ ដោយគ្រាន់តែផ្ញើឈ្មោះពេញ, លេខទូរសព្ទ និងរយៈពេលនៃការពពោះមកកាន់ឆាត Baby Outlet ។ ក្រៅពីទទួលបានសំបុត្រដោយឥតគិតថ្លៃ ដែលសំបុត្រមានតម្លៃស្មើ 30 ដុល្លារ ពីបេប៊ី អោតឡេត ហើយលោកអ្នកនឹងទទួឡបានចំណេះដឹងពីគ្រូពេទ្យ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ព្រមទាំងទទួលបានកញ្ចប់កាដូរពី បេប៊ីអោតឡេតថែមទៀតផល។ លើសពីនេះ អ្នកម្តាយដែលកំពុងពពោះ នឹងទទួលបាន Coupon បញ្ចុះតម្លៃ 15 ភាគរយពីផលិតផល Lamoon ។
សូមបញ្ជាក់ថានៅក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមពីផលិតផលសម្រាប់កុមារដូចជា hegen, Apple Monkey, Kindee, Little ONE និង Pampers ផងដែរ ដែលលោកអ្នកនឹងទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសផលិតផលដែលសាកសមសម្រាប់កូនៗលោកអ្នកផងដែរ។
ក្រោមប្រធានបទសំខាន់ៗជាច្រើន ដែលនឹងត្រូវលើកមកចែករំលែក នៅក្នុងសិក្ខាសាលានេះ រួមមានរបៀបគ្រប់គ្រងអារម្មណ៍, ការយល់ដឹងពីរបបអាហារ , ការធ្វើលំហាត់ប្រាណ និងការសម្រាក, អាការ ខុសប្រក្រតីដែលត្រូវដឹង , ការយល់ដឹងពីវិធីការពារ ការសម្រាលមុនពេលកំណត់ , វិធីដំបៅដោះកូនដោយទឹកដោះម្តាយ។
ដូច្នេះ សូមអញ្ជើញបងប្អូនស្ត្រី ដែលចាប់ផ្តើមមានគភ៌ទាំងអស់ មកចូលរួមសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែឧសភាខាងមុខនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com