ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ចិន​មួយ​ចង់​វិនិយោគ​ដាំ​ដើមឈើ​នៅ​កម្ពុជា ដើម្បី​នាំចេញ​
27, Apr 2019 , 12:01 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុងឱកាស​ពិភាក្សា​ការងារ​ជាមួយ​លោក វេ​ង សាខុន នៅ​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​២៧​ខែមេសា ប្រធាន​ក្រុមហ៊ុន Beijing Fushide Investment Management Ltd បាន​ប្រាប់​ពី​បំណង​របស់លោក​ក្នុងការ​វិនិយោគ​ដាំ​ឈើ​សម្រាប់​នាំចេញ នៅ​កម្ពុជា​។​


​នៅលើ​ហ្វេ​ស​ប៊ុ​កលោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​សរសេរ​ដូច្នេះ​ថា​៖«​លោក​ប្រធាន​ក្រុមហ៊ុន​បានបញ្ជាក់​ថា​ក្រុមហ៊ុន​មានមុខ​ជំនួញ​ច្រើន ហើយ​ចំពោះមុខ​នេះ​លោក​មានបំណង​វិនិយោគ​លើ​វិស័យ​ដាំ​ឈើ​ដើម្បី​នាំទៅ​ប្រទេស​ចិន​»​។ 
  
 
​ឆ្លើយតប​នឹង​ការ​សម្លឹងឃើញ​ឱកាស​វិនិយោគ​នេះ លោក វេ​ង សាខុន បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​នេះ ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​ដែលមាន​ដី​ស្រាប់​ដើម្បី​ដាំ​ដុះ​ប្រភេទ​ឈើ​ថ្មី​សម្រាប់​នាំចេញ ដោយសារ​បច្ចុប្បន្ននេះរ​ដ្ឋា​ភិ​បាល​មិនមាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៀត​ទេ​។ លោក​បន្ថែមថា ក្រុមហ៊ុន​ក៏​អាច​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ដើម្បី​ដាំ និង​ប្រមូល​ទិញ​ដើម​អាកាស្យា​សម្រាប់​កែច្នៃ​ផងដែរ​។​
 
​ជាមួយគ្នានេះ រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ បានបង្ហាញ​ពី​សក្ដានុពល​របស់​កម្ពុ​ជា​សម្រាប់​ការវិនិយោគ​លើ​វិស័យ​កសិកម្ម ជាពិសេស​ការបោះ​ទុន​លើ​ការដាំ​ឈើ​ឡើងវិញ កែច្នៃ​កសិផល ការដាំដុះ​មុខ​ដំណាំ​ផ្សេងៗ ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី​ជាដើម​។ លោក វេ​ង សាខុន បញ្ជាក់ថា បោះទុន​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា អ្នកវិនិយោគ​អាច​សម្លឹង​ឱកាស​នាំ​ចេញទៅ​ទីផ្សារ​ចិន អាស៊ាន អឺរ៉ុប ឬ​អាមេរិក​៕
 

 

Tag:
 ព្រៃឈើ​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com