ជាតិ
សង្គមជាតិ
នគរបាលចាប់ស្រី្តបើកកន្លែងចាក់ឆ្នោតវៀតណាមពីរនាក់ នៅខណ្ឌមានជ័យ
× ភ្នំពេញ៖ នគរបាលខណ្ឌមានជ័យ នៅថ្ងៃទី២៦ខែមេសា បានឃាត់ខ្លួនស្រី្តពីររូបដែលធ្វើសកម្មភាពកត់ឆ្នោតវៀតណាម។ នេះជាករណីបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់។ នេះបើតាមព័ត៌មាននៅលើហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
នៅថ្ងៃទី២៦ខែមេសា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានចុះបង្ក្រាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) ១កន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យជាម្ចាស់ទីតាំងចំនួន២នាក់ឈ្មោះ មូល សុខសីហា និងឈ្មោះ ឃី ភាលី និងបានឃាត់ខ្លួនអ្នកមកចាក់ឆ្នោតពីរនាក់ផ្សេងទៀត។ ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងក្រដាសកត់លេខឆ្នោតចំនួន៦ដុំ ម៉ាស៊ីនគិតលេខពីរគ្រឿង ត្រាចុះថ្ងៃខែឆ្នោតចំនួន៣ តុ១ កៅអី២ សៀវភៅចេញលេខឆ្នោត១ក្បាល និងលុយខ្មែរ១,៨លានរៀល។
អ្នកលេងឆ្នោតពីរនាក់ខាងលើត្រូវបាននគរបាលដោះលែងវិញក្រោយពីអប់រំរួច តែជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
© រក្សាសិទ្ធិដោយ thmeythmey.com