អត្ថបទពាណិជ្ជកម្ម
Y93 ស្មា​ត​ហ្វូ​ន​ត្រកូល Y ជំនាន់​ចុងក្រោយ​របស់ vivo នឹង​មកដល់​ទីផ្សារ​កម្ពុជា​ឆាប់ៗ​នេះ​!
27, Apr 2019 , 2:56 pm        
រូបភាព
ដោយ: ថ្មីៗ
 
 ​ក្រោយពី​ជោគជ័យ ទៅលើ​ការលក់​ស្មា​ត​ហ្វូ​ន​កម្រិត​បង្គួរ ត្រកូល Y របស់ខ្លួន​នៅលើ​ទីផ្សារ​រួចមក ដើម្បី​ពង្វាត​ទី យក​ទីផ្សារ​បន្ថែមទៀត ក្រុមហ៊ុន vivo នឹង​គ្រោង​នាំយក​ស្មា​ត​ហ្វូ​ន​ត្រកូល Y ជំនាន់​ក្រោយ ម៉ូ​ឌែ​ល Y93 ចូលក្នុង​ទីផ្សារ​កម្ពុជា នៅក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះហើយ​។​
  
 ​ទាំងនេះ​ជា​លក្ខណៈសម្បត្តិ​មួយចំនួន​របស់ vivo Y93:
 -​ ​មាន​រូបរាង​បែប Classic មិនឆាប់​នឹង​ស៊ាំ​ភ្នែក​
 -​ ​មាន​អេក្រង់​ជា​ប្រភេទ​ឆក​បែប​តំណក់ទឹក ទំហំ 6.22 អ៊ី​ញ ជា​ប្រភេទ IPS LCD អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត HD+ លាតសន្ធឹង​ប្រមាណ 88.6% នៃ​ផ្ទៃ​ខាងមុខ និង​មាន​ដង់ស៊ីតេ​អេក្រង់ 271 ppi 

 
 -​ ​ដំណើរការ​ដោយ Android 8.1 Oreo និង​ស្រោប​ខ្លួន​ដោយ FunTouch OS 4.5
 -​ ​មាន CPU Octa-Cores, GPU Adreno 505 និង​មាន Chipset ប្រភេទ Snapdragon 439
 -​ ​ដំណើរការ​ស៊ីម​កាត​បាន​ពីរ + ទ្រទ្រង់ 4G
 -​ ​មាន​រ៉េ​ម​ទំហំ 3GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន 32GB + ថែម​ក្រៅ​បាន 256GB
 -​ ​កាមេរ៉ា​ក្រោយ 2 គ្រាប់ (13MP + 2MP) និង​កាមេរ៉ា​មុខ​ទំហំ 8MP 
 -​ ​ប្រព័ន្ធ​សុវត្ថិភាព​: ស្កេ​ន​ម្រាមដៃ​នៅ​ផ្នែក​ខាងក្រោយ + ស្កេ​ន​មុខ​
 -​ ​ថ្ម​: 4030 mAh 
  
 
 ​ដូចនេះ​សម្រាប់​ប្រិយមិត្ត​របស់ vivo ដែលមាន​ចំណាប់អារម្មណ៍​លើ​វា​នោះ អាច​ត្រៀម​ចាប់ពីពេលនេះ​បាន​។ ក្រុមហ៊ុន vivo នឹង​នាំ​ម៉ូ​ឌែ​ល​នេះ​ចូលទៅក្នុង ទីផ្សារ​ក្នុងពេល​ឆាប់ៗ ជាមួយនឹង​ជម្រើស​ពណ៌​ខ្មៅ​កាត់​ស្វាយ (Starry Black) និង ខៀវ​កាត់ទឹក​សមុទ្រ (Ocean Blue)​៕
 
 (ព័ត៌មានពាណិជ្ជកម្ម)​
  
 ​

 

 

© រក្សាសិទ្ធិដោយ thmeythmey.com