ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន គ្រោង​កែទម្រង់​ក្របខណ្ឌ​ក្រសួងការពារជាតិ ឲ្យ​មាន​ផ្កាយ​៤​តែ២​រូប​ប៉ុណ្ណោះ
27, Apr 2019 , 2:57 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល គ្រោង​កំណែទម្រង់​ក្របខណ្ឌ​ក្រសួងការពារជាតិ ឲ្យ​មាន​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៤​ត្រឹមតែ​២​រូប​ប៉ុណ្ណោះ​។ ព័ត៌មាន​នេះ បាន​ផ្សព្វផ្សាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​នាយរង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការដ្ឋាន នៅ​ថ្ងៃទី​២៧ មេសា​នេះ​។​



​ក្នុង​ហ្វេ​ស​ប៊ុ​ក​ដដែល បាន​ស្រង់​ប្រសាសន៍​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យកមកសរសេរថា សម្ដេច​បានស្នើ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៤ ស្ម័គ្រចិត្ត​ទម្លាក់​ពី​ឋានន្តរសក្តិ​ផ្កាយ​៤ មក​ផ្កាយ​៣​វិញ ហើយ​ទុក​តែ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៤ តែ​២​រូប​ប៉ុណ្ណោះ នៅក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិ​។ នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៤ តែ​២​រូបនោះ គឺ​មានតែ​សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​។ នេះ​បើតាម​រូបភាព​ដែល​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​នាយរង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការដ្ឋាន​។​
 
​ទាក់ទង​នឹង​ព័ត៌មាន​នេះ លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សម្ដេច ហ៊ុន សែន ពិតជា​បានលើកឡើង​បែបនេះ​មែន ប៉ុន្តែ​មិនទាន់មាន​ការសម្រេច​ជា​ផ្លូវការ​ឡើយ ពោលគឺ​វា​គ្រាន់តែ​ជា​​ទិសដៅ​កំណែទម្រង់​របស់​រដ្ឋាភិបាល​នាពេល​អនាគត​ប៉ុណ្ណោះ​។​

«​គ្រាន់តែ​ជា​យោបល់​របស់​ថ្នាក់លើ​ទេ ប៉ុន្តែ​មិនទាន់បាន​អនុវត្ត​ទេ មិនទាន់បាន​គិតគូរ​ទេ​។ វា​គ្រាន់តែ​ជា​ទិសដៅ​កំណែទម្រង់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឈុំ សុជាតិ ៕​

សូមស្ដាប់សំឡេង៖

 

Tag:
 ហ៊ុន សែន​
  ឈុំ សុជាតិ​
  ការពារជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com