ពីនេះ ពីនោះ
សង្គមជាតិ
ផ្សោត​ទឹកសាប​ដែល​ជិត​ផុត​ពូជ​នៅ​កម្ពុជា មាន​ចំនួន​កើនឡើង​ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លងមកនេះ​
27, Apr 2019 , 3:26 pm        
រូបភាព
ដោយ:
 
​ចំនួន​សត្វ​ផ្សោត​ទឹកសាប​ទន្លេមេគង្គ​ស្ថិតនៅក្នុង​កម្រិត​គួរ​ឲ្យ​ព្រួយបារម្ភ​។ កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រមូលយក​ឧបករណ៍​នេសាទ​ផ្សេងៗ ជាពិសេស​មង​ចេញពី​ទីជម្រក​របស់​ពួកវា​នៅក្នុង​ទន្លេមេគង្គ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បាន​ជួយ​ឲ្យ​ចំនួន​របស់​ពួកវា​កើនឡើង​។​

 
​នៅក្នុង​ទន្លេមេគង្គ​ទាំងមូល ត្រូវបាន​គេ​ជឿជាក់ថា ផ្សោត​ទឹកសាប​រាប់ពាន់​ក្បាល ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម ការ​ប្រមាញ់ និង​ជាប់​មង​របស់​អ្នកនេសាទ​។​
​ជាច្រើន​ទសវត្ស​មកហើយ ចំនួន​សត្វ​ផ្សោត អ៊ី​រ៉ា​វ៉ា​ឌី (Irawaddy) ដែល​រស់នៅក្នុង​ទន្លេមេគង្គ​កម្ពុជា វិនាស​ហិច​ហោច​ស្ទើរ​ផុត​ពូជ​។ គេ​ជឿថា ចំនួន​សត្វ​ផ្សោត​នេះ បានចាប់ផ្តើម​ធ្លាក់ចុះ​ខ្លាំង នៅ​ទសវត្ស​ឆ្នាំ ១៩៧០​។ ក្នុងអំឡុងពេល​នៃ​របប​ឃោរឃៅ​ខ្មែរក្រហម និង​ការ​ស្ថិតនៅក្នុង​សង្គ្រាម​អូសបន្លាយ​ជាច្រើន​ឆ្នាំ សត្វ​ផ្សោត​ត្រូវបាន​គេ​ប្រ​ម៉ាញ់​សម្រាប់​ធ្វើជា​ចំណីអាហារ​។ ការធ្វើ​នេសាទ​ដោយ​មិន​រើសមុខ បានធ្វើ​ឲ្យ​ចំនួន​សត្វ​ផ្សោត​ថយចុះ​បន្ថែមទៀត រ​ហូ​ចូល​តដល់​សហ​សតវត្ស​រ៍ ពួកវា​នៅ​សេសសល់​ប្រហែល​១០០​ក្បាល​ប៉ុណ្ណោះ​។ 
 
​បន្ទាប់មក កាលពី​ឆ្នាំ​កន្លងទៅ មាន​ដំណឹង​ល្អ​មួយ​បានកើត​ឡើង​។ នៅក្នុង​ការសិក្សា​តាមដាន​មួយ​បាន​រកឃើញថា សត្វ​ផ្សោត​ចំនួន ៩២​ក្បាល រស់នៅក្នុង​ទន្លេមេគង្គ ដែលជា​ទូរលេខ​ខ្ពស់​ជាងគេ ក្នុង​រយៈពេល​២០​ឆ្នាំ​កន្ល​មកនេះ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា មាន​ផ្សោត​ដែល​ទើបនឹង​កើត​ចំនួន ៩​ក្បាល​។ នៅក្នុង​ឆ្នាំនេះ គេ​រកឃើញ​ចំនួន ៣​ក្បាល​បន្ថែមទៀត​។ លោក អេង ជា​សាន ប្រតិភូ​ទទួលបន្ទុករ​ដ្ឋ​បាល​ជលផល បាន​មានប្រសាសន៍ថា ប្រហែល​អាចមាន​សត្វ​ផ្សោត​មួយចំនួនទៀត ដែល​យើង​មិនអាច​កំណត់​អត្ថ​សញ្ញាណ​បាន ដែលមាន​រស់នៅក្នុង​ទន្លេមេគង្គ​នេះ​។​
 
​ដង់ស៊ីតេ សត្វ​ផ្សោត​នៅតែ​មិន​ស្ថិតនៅក្រោម​អ្វីដែល​គេ​ចាត់ទុកថា ពួកវា​មាន​សុវត្ថិភាព និង​ធានាបាន​នូវ​ការរស់រានមានជីវិត​ទៅ​ថ្ងៃ​អនាគត​ឡើយ​។ ការគំរាមកំហែង​ធំៗ នៅតែ​បន្ត​កើតមានឡើង ជាពិសេស គម្រោង​នៃ​ការសាងសង់​ទំនប់​វា​រី​អគ្គីសនី​ថ្មី ដែលមាន​កម្លាំង ២៦០០ មេ​ហ្គា​វ៉ា​ត់​នៅក្នុង​ស្រុក​សំបូរ ក្នុង​ខេត្តក្រចេះ ដែល​នឹង​បំផ្លាញ​ជម្រក​ត្រី​ផ្សោត​ទាំងនោះ​។ ការស្លាប់​ខ្ពស់​ក្នុងចំណោម​សត្វ​ផ្សោត​វ័យក្មេង នៅតែ​បន្ត​ធ្វើឱ្យ​អ្នកវិទ្យាសាស្ត្រ​មាន​ចម្ងល់​។ 
 
​លោក ម៉ាក ដ្រី​វ នាយក​កម្មវិធី WWF នៅ​កម្ពុជា ដែល​បាន​ដឹកនាំ​យុទ្ធនាការ​សត្វ​ផ្សោត​នេះ បាន​មានប្រសាសន៍ថា​៖«​យើង​ប្រហែលជា​អាច​កែប្រែ​បញ្ហា​នេះ​បាន​»​។ លោក ទៀក សេង នាយក WWF ប្រចាំ​តំបន់ បាន​ហៅ​វា​ថា​ជា «​ព័ត៌មាន​ដ៏​អស្ចារ្យ​» ប៉ុន្តែ​លោក​បាន​បន្ថែមថា វា​មិនមែនជា​រឿង​ដ៏​រីករាយ​ឡើយ​។ «​ការគំរាមកំហែង​ដល់​ការរស់រានមានជីវិត​របស់​ពួកវា ជា​អ្វីដែល​យើង​ចាំបាច់​ត្រូវ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ទ្វេដង ដើម្បី​ការពារ​ទាំង​សត្វ​ផ្សោត និង​ទន្លេ និង​សហគមន៍​ដែល​រស់​នៅក្បែរនោះ​ផងដែរ​»​។​
 
​ផ្កាយ​អេកូ​ទេសចរណ៍​
​ភាពល្បីល្បាញ​នៅមានកម្រិត​តិចជាង​សត្វ​ផ្សោត​សមុទ្រ​នៅឡើយ ដែល​សត្វ​ផ្សោត​ទឹកសាប គឺជា​ប្រភេទ​សត្វ​ផ្សោត​ដែល​ជិត​ផុត​ពូជ​នៅលើ​ផែនដី​។ ក្នុង​ឆ្នាំ ២០០៧ ត្រី​ផ្សោត​ទន្លេមេគង្គ បាន​ក្លាយជា​ថនិកសត្វ​ដំបូង​គេ ដែល​ជិត​ផុត​ពូជ​ក្នុង​រយៈពេល​ជាង ៥០ ឆ្នាំ ហើយ​ជា​ប្រភេទ​សត្វ​ត្រូពិច​ដំបូង​គេ ដែល​ត្រូវបាន​បំផ្លាញ​ដោយ​សកម្មភាព​របស់​ម​នុស្ស នេះ​បើ​យោងតាម​ការសិក្សា​មួយ​។​
 
​សត្វ​ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី (Irawaddy) មាន​ព្រនង់​ពោះ​របស់​វា ស្រដៀង​នឹង​ព្រនង់​ពោះ​ត្រី​បា​ឡែ​ន​តូចៗ រស់នៅក្នុង​តំបន់​ទឹក​ភ្លាវ និង​ជិត​មាត់​ឆ្នេរ​នៅក្នុង​តំបន់​អាស៊ី​ខាងត្បូង​។ ក៏ប៉ុន្តែ​ចំនួន​សត្វ​ផ្សោត​តូចៗ​ចំនួន ៣​ប្រភេទ ត្រូវបាន​ចាប់កំណើត​ឡើង​នៅតាម​ទន្លេ​ចំនួន​បី រួមមាន​ទន្លេ Mahakam នៅ​ឥណ្ឌូណេស៊ី ទន្លេ Ayeyarwady or Ayeyawady នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា និង​ទន្លេមេគង្គ​ដែលមាន​ប្រភពដើម​ចេញ​តំបន់​ខ្ពង់រាប​ទី​បេ និង​រត់​ឆ្លងកាត់​ប្រទេស​ក្នុង​តំបន់​អាស៊ី​ចំនួន ៦ មុនពេល​ចាក់​ចូលទៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រូវបាន​គេ​ជឿថា មាន​ចំនួន​ច្រើនជាងគេ​ក្នុង​បី​កន្លែង ដែល​នៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ វា​ជា​តំបន់​មួយ​ដែល​ប្រជាជន​កម្ពុជា​ភាគច្រើន ធ្លាប់​ដាក់​សម្ពាធ​នៅក្នុង​ការធ្វើ​ការនេសាទ​យ៉ាងខ្លាំង​ចំពោះ​ពួកវា អស់​ជាច្រើន​ទសវត្ស​មកហើយ​។ បញ្ហា​ដ៏​ធំ​បំផុត​សម្រាប់​ត្រី​ផ្សោត គឺ​ការបង្ក​ដោយសារ​មង ដែល​ធ្វើ​ឲ្យ​ពួកវា​បាត់បង់​ជីវិត​ច្រើន​។​
 
​ក្នុង​ឆ្នាំ ២០១២ រដ្ឋាភិបាល​កម្ពុជា បានប្រកាសថា ក្នុង​តំបន់​អភិរក្ស​ទាំងមូល​ដែលជា​ជម្រក​សត្វ​ផ្សោត គ្រប់ការ​នេសាទ​ទាំងអស់​ត្រូវបាន​ហាមឃាត់​។ សព្វថ្ងៃនេះ ច្បាប់​នេះ ត្រូវបាន​អនុវត្ត​ដោយ​កង​ឆ្មាំ​ទន្លេ​ចំនួន ៣២​នាក់ ហើយ​មន្ត្រី​និយាយថា អត្រា​មរណៈ​របស់​សត្វ​ផ្សោត បាន​ធ្លាក់ចុះ​ខ្លាំង​។ លោក អ៊ា​ម សំ​អ៊​ន់ អ្នកគ្រប់គ្រង​ផ្នែក​ជីវចម្រុះ និង​តាមដាន នៃ​អង្គការ WWF មានប្រសាសន៍ថា​៖ «​វា​គ្មានអ្វី​សង្ស័យ​ទេ ដោយសារតែ​កិច្ចប្រឹងប្រែង​អភិរក្ស បានបង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​ចំនួន​ត្រី​ផ្សោត​បាន​កើនឡើង​»​។ 
 
​ក្រុម​អ្នក​អភិរក្ស​បាន​និយាយថា ការចូលរួម​កាន់តែច្រើន​ពី​សហគមន៍​មូលដ្ឋាន ក៏បាន​រួមចំណែក​ក្នុង​ការជួយ​ផងដែរ​។ មានការ​កោតសរសើរ ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ឡាវ ដែល​ប្រជាជន​ជាច្រើន​ជឿថា សត្វ​ផ្សោត​នេះ គឺ​បាន​ជាការ​ចាប់ជាតិ​យោង​កំណើត​ឡើងវិញ​របស់​ដូនតា​ពួកគេ​ដូច្នេះ ត្រី​ផ្សោត អ៊ី​រ៉ា​វ៉ា​ឌី ក៏បាន​ក្លាយជា​ចំណុច​ផ្តោត​នៃ​វិស័យ​អេកូ​ទេសចរណ៍ ដែល​កំពុង​រីកចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ជួយ​គាំទ្រ​ដល់​ការងារ​អភិរក្ស​។​
 
​លោក ហ្សេ​ប ហូ​ហ្គេ​ន Zeb Hogan អ្នក​ជីវសាស្ដ្រ ត្រី​មកពី​សាកលវិទ្យាល័យ Nevada ក្នុង​ទីក្រុង Reno ដែលជា​អ្នកដឹកនាំ​គម្រោង​ស្រាវជ្រាវ​មួយ​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ទី​ភា្ន​ក់​ងារ​អាមេរិក USAID ដែលមាន​ឈ្មោះថា Wonders of the Mekong បាន​មានប្រសាសន៍ថា​៖«​ការយកចិត្តទុកដាក់​ចំពោះ​សត្វ​ផ្សោត ក៏មាន​ផលប្រយោជន៍​ជា​វិជ្ជមាន សម្រាប់​សត្វព្រៃ​ដទៃទៀត​នៅក្នុង​តំបន់​មេគង្គ ដែលមាន​បញ្ហា​បរិស្ថាន​ផងដែរ​។ លោក​បាន​និយាយថា "​ត្រី​ផ្សោត គឺជា​ប្រភេទ​សត្វ​ដែល​ល្បីល្បាញ ហើយ​វា​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​នៅក្នុង​តំបន់​នេះ ដែល​អាច​មើលឃើញ​យ៉ាងច្បាស់ និង​ទាក់ទាញ​ការចាប់អារម្មណ៍ និង​មានការ​ជួយឧបត្ថម្ភ​ដល់​ការអភិរក្ស​ទាំង​ក្នុង​ជាតិ និង​អន្ដរជាតិ​» ។ «​ការការពារ​សត្វ​ផ្សោត ក៏​ជួយ​ការពារ​ជម្រក​ប្រភេទ​សត្វព្រៃ​ដទៃទៀត​នៅក្នុង​តំបន់ រួមទាំង​សត្វ​អណ្តើក​ដែល​រងគ្រោះ​ជិត​ផុត​ពូជ និង​ប្រភេទ​ត្រី​ដែលមាន​ខ្លួន​ធំៗ​ផងដែរ​» ។ 
 
​សៀវភៅ​គំរូ​សត្វ​ផ្សោត​
​លោកស្រី លីន​សាយ ផត​ធើរ Lindsay Porter អ្នកជំនាញ​សត្វ​ផ្សោត​ដែល​បានធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា និង​ធ្វើការ​ជាមួយ​អង្គភាព​ស្រាវជ្រាវ​សត្វ​សមុទ្រ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង ដែល​ភ្ជាប់​ទៅនឹង​សាកលវិទ្យាល័យ​អង់គ្លេស នៃ​សាកលវិទ្យាល័យ​អង់គ្លេស​បាន​និយាយថា អ្នកស្រាវជ្រាវ​នៅតែមាន​ការសិក្សា​ច្រើន​អំពី​ឥរិយាបថ​និង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​សត្វ​ផ្សោត អ៊ី​រ៉ា​វ៉ា​ឌី (Irrawaddy)​។​
 
«​យើង​ពិតជា​មិនដឹង​ទេ​ថា ហេតុអ្វី​បានជា​សត្វ​ផ្សោត​ប្រមូល​ផ្តុំគ្នា​នៅក្នុង​អាងទឹក​ទាំងនេះ ដែល​កន្លែង​ខ្លះ​អាចមាន​ជម្រៅ​ដល់​ទៅ ៤៥.៧​ម៉ែត្រ​»​។ វា​អាច​រស់នៅ​ទីនោះ​បាន ដោយសារតែ​កន្លែង​នោះ​មាន​ចំណីអាហារ ឬ​ប្រហែលជា​ដោយសារតែ​មានការ​រំខាន​តិចតួច​»​។​
 
​ក្រុម​អ្នកស្រាវជ្រាវ​កំពុង​ព្យាយាម​តាមដាន​គ្រប់​សត្វ​ផ្សោត​ទាំងអស់នោះ ដែល​វា​មិនមែនជា​កិច្ចការ​ងាយស្រួល​នោះឡើយ​។ មធ្យោបាយ​តែមួយគត់ ដើម្បី​បំបែក​ភាពខុសគ្នា​រវាង​សត្វ​ផ្សោត​នីមួយៗ គឺ​ការ​កំណត់ដោយ​ព្រុយ​ណូ​តូចៗ​របស់​ពួកវា ដែលមាន​រាង​ខុសៗ​គ្នា​បន្តិច​ប៉ុណ្ណោះ​។ ការពិត សត្វ​ផ្សោត​ទាំងនោះ បានបង្ហាញ​ខ្លួន​នៅលើ​ផ្ទៃ​ទឹក ង​ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ ហើយ​មិនបាន​បង្ហាញខ្លួន​ទាំងមូល​របស់​ពួកគេ​ចេញពី​ផ្ទៃ​ទឹក​ឡើយ ដែល​ធ្វើឱ្យ​ពួកគេ​ពិបាក​ផ្តិត​យក​រូប​សម្រាប់​កំណត់​អត្តសញ្ញាណ​។​
 
​អ្នកស្រី ផត​ធើរ  ជា​អ្នក​ដែល​ចូលរួម​ក្នុង​គម្រោង​ដើម្បី​ធ្វើឱ្យ​ទាន់សម័យ​នូវ​សៀវភៅ​គំរូ​លម្អិត​នៃ​ផ្សោត​នីមួយៗ មានប្រសាសន៍ថា​៖ «​វា​មានន័យថា អ្នក​ត្រូវ​ចំណាយពេល​ជាច្រើន​ម៉ោង​នៅលើ​ផ្ទៃ​ទឹក​»​។ អ្នកស្រី ផត​ធើរ  និង​អ្នកស្រាវជ្រាវ​ដទៃទៀត ក៏មាន​គម្រោង​សិក្សា​អំពី​កា​សម្លេង​ហួច​ដ៏​ស្មុគស្មាញ​របស់​សត្វ​ផ្សោត ដោយ​ប្រើ​បច្ចេកវិជ្ជា​ទំនើប​ផងដែរ​។​
 
​លោក ទៀក នាយក​អង្គការ WWF មាន​សុទិដ្ឋិនិយម​អំពី​អនាគត​របស់​សត្វ​ផ្សោត​នេះ​។ គាត់​និយាយថា សត្វ​ផ្សោត អ៊ី​រ៉ា​វ៉ា​ឌី គឺជា​ទ្រព្យសម្បត្តិ​ជាតិ​ដែលមាន​ជីវិត របស់​ប្រទេស​កម្ពុជា និង​សូចនាករ​សំខាន់ៗ​អំពី​សុខភាព​របស់​ទន្លេមេគង្គ​ផងដែរ​។ ការ​ស្ទុះ​ងើបឡើង​វិញ​របស់​ពួកគេ គឺជា​សញ្ញា​មួយ​នៃ​សេចក្តីសង្ឃឹម​ដល់​ទន្លេ និង​ប្រជាជន​រាប់លាន​នាក់​ដែល​ពឹង​ផ្អែកលើ​ទន្លេ​។ បន្ទាប់ពី​ធ្វើការ​ជាច្រើន​ឆ្នាំ យើង​មាន​ហេតុផល​ជឿជាក់ថា ត្រី​ផ្សោត​ទាំងនេះ អាច​នឹងត្រូវ​បានការ​ពារ​មិន​ឲ្យ​ផុត​ពូជ​ឡើយ​»​។​

© រក្សាសិទ្ធិដោយ thmeythmey.com