អត្ថបទពាណិជ្ជកម្ម
បន្ទាប់ពី​ទីក្រុង​សៀង​ហៃ 10 X Hybrid Zoom របស់ OPPO Reno ចាប់ផ្ដើម​វាយលុក​ផ្អើល​ទីផ្សារ​អឺរ៉ុប​!
27, Apr 2019 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
​អស់ទាស់​បន្ទាប់ពី​បានបង្ហាញ​ខ្លួន​នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​រួចមក OPPO Reno បានចាប់ផ្តើម​សម្រុក​ទៅកាន់​ទីផ្សារ​អ៊ឺរ៉ុប​មុនគេ ដោយ​វា​បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​ទីក្រុង Zurich ប្រទេស​ស្វី​ស​កាលពី​ម្សិលមិញ ដោយ​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​ក្រុម​អ្នកគាំទ្រ​នៅ​តំបន់​អ៊ឺរ៉ុប  ជាពិសេស​ពី​ក្រុម​អ្នកជំនាញ​ថតរូប ឬ  Professional Photographers ព្រោះ​នៅ​តំបន់​អឺរ៉ុប​សំបូរ​ទៅដោយ​អ្នក​ស្រលាញ់​រូបភាព សំបូរ​ទៅដោយ​អ្នកជំនាញ​ថតរូប​ល្បីៗ ដោយ​វា​សំអាង​ទៅលើ​លក្ខណៈសម្បត្តិ​ពិសេស​នៃ​ការបំពាក់​នូវ​បច្ចេកវិទ្យា 10X Hybrid Zoom ដោយ​វា​អាចធ្វើ​ការ Zoom កាន់តែ​ជិត ថតរូប​កាន់តែច្បាស់ គុណភាព​កាន់​កាន់តែ​ល្អឥតខ្ចោះ។


 OPPO Reno អាច​នឹង​ត្រូវគេ​ប្រសិទ្ធ​នាម​ឲ្យ​ថា​ជា​ជំនួយការ​ថតរូប​ដ៏​ល្អ​សម្រាប់​អ្នកជំនាញ​ថតរូប​ល្បីៗ​លើ​សកលលោក​ថែម​ទៀតផង ព្រោះ​បច្ចេកវិទ្យា 10X Hybrid Zoom របស់ OPPO Reno អាច​ថតរូប​បាន​ឆ្ងាយ និង ច្បាស់ ដោយ​កាមេរ៉ា​របស់​វា​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន Sony ក្នុង​ទំហំ 48MP IMX586 ដែល​បង្ករ​ភាពងាយស្រួល​ដល់​ការចាប់យក​រូបភាព​ពេល​យប់​ប្រកបដោយ​វិជ្ជាជីវៈ មិនតែប៉ុណ្ណោះ​បច្ចេកវិទ្យា 10X Hybrid Zoom របស់ Reno ក៏​អាច​ប្រើប្រាស់​ក្នុង​ការថត​វីដេអូ​កម្រិត 4K UHD បាន​រហូតដល់​ទៅ​ចំនូ​ន 60fps ផងដែរ  ដោយ​វា​មាន​ពីរ​ពណ៌ គឺ Ocean Green និង Jet Black ហើយ​វា​កំពុងតែ​អង្រួន​បេះដូង​អ្នកចូលរួម​ក្នុង​ទីក្រុង Zurich ហួស​ពី​ការរំពឹងទុក​របស់ខ្លួន​ជាពិសេស​នៅលើ​បច្ចេកវិទ្យា​10X Hybrid Zoom នេះ​តែម្តង​។ 
 
 
​សូមបញ្ជាក់ថា​OPPO គឺជា​ក្រុមហ៊ុន​ដែល​តែងតែ​ព្យាយាម​យ៉ាង​យកចិត្តទុកដាក់ បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មីៗ យ៉ាង​ម៉ត់ចត់​បំផុត ក្នុងការ​រចនា​ម៉ូ​ឌែ​ល​ទូរស័ព្ទ​នីមួយៗ ជាពិសេស​គឺ​ការបង្កើត​ម៉ូ​ឌែ​ល OPPO Reno នេះ​ឡើង ក្នុង​លក្ខណៈ​ជា​ប្រភេទ​ទូរស័ព្ទ​ដែលមាន​អេក្រង់​លាតសន្ធឹង​ធំ​ល្វឹងល្វើយ​ស្ទើ​តែ​១០០​ភាគរយ វា​ស្ទើ​តែ​គ្មាន​គែម និង​មិនមាន​ចន្លោះ​ឆក​ណាមួយ​ឡើយ វា​ថែមទាំង​មាន​កាមេរ៉ា​ភ្លោះ​ស្ថិតនៅ​ចំ​កណ្តាល រាង​បញ្ឈរ​ចុះក្រោម និង​មាន​កាមេរ៉ា​មុខ​ផុស​ចេញពី​តួខ្លួន​មាន​រាងដូចជា​ស្នែង​សត្វ​រមាស ដែល​ភាគច្រើន​ពាក្យ Reno នេះ ត្រូវបាន​គេ​ប្រដូច​ទៅនឹង​ពាក្យ Rhino (​សត្វ​រមាស​)​ដូច្នោះ​ដែរ ។


ប៉ុន្តែ​អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ សួរថា​តើ OPPO Reno នឹង​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍​យើង​ដែរឬទេ​? មានដូចជា​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម និង ប្រទេស​កម្ពុជា​យើង​ឬ​អត់​? បើ​គ្រាន់តែ​មើល​ពី​សមត្ថភាព​របស់​វា​ត្រួសៗ ស្មើនឹង​សមត្ថភាព​កាមេរ៉ា​ធំៗ​ទៅហើយនោះ ចុះ​តម្លៃ​មិន​កប់​ក្តោង​ហើយ​លោក​ព្រះ បើ​អី​ញ្ជឹ​ង​មានតែ​រង់ចាំ​តាមដាន​ទស្សនា​ទាំងអស់គ្នា​ជា​បន្តទៀត៕

  
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

 

 

 

 

© រក្សាសិទ្ធិដោយ thmeythmey.com