ជាតិ
សង្គមជាតិ
ទឹកជ្រោះ​ប៊ូ​ស្រា «​បេះដូង​ទេសចរណ៍​»​នៃ​ខេត្តមណ្ឌលគិរី​
27, Apr 2019 , 5:30 pm        
រូបភាព
ដោយ:
​មណ្ឌលគិរី​៖ នៅពេលដែល​អ្នកទេសច​រ​ជាតិ​និង​អន្តរជាតិ​ចង់​លេង​ខេត្តមណ្ឌលគិរី ពួកគេ​នឹង​ស្រមៃ​ដល់​ទឹកជ្រោះ​ប៊ូ​ស្រា​ភ្លាម​។ «​ទឹកជ្រោះ​ប៊ូ​ស្រា​»​ជា​រមណីយដ្ឋាន​ឧទ្យាន​ធម្មជាតិ ដែល​អ្នកទេសចរ​មួយចំនួន​ទៅ​កម្សាន្ត​ហើយ បាន​ឧទ្ទេសនាម​ឲ្យ​ថា ជា​«​បេះដូង​ទេសចរណ៍​»​ក្នុង​ខេត្តមណ្ឌលគិរី នៃ​ភូមិភាគ​ឦសាន​ព្រះរាជាណាចក្រ​កម្ពុជា​។ សក្តានុពល​តំបន់​ទេសចរណ៍​«​ទឹកជ្រោះ​ប៊ូ​ស្រា​» ដ៏​ទាក់ទាញ​ដែលមាន​ចម្ងាយ​ផ្លូវ​៤៣​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តមណ្ឌលគិរី តាម​បណ្តោយ​ផ្លូវ​ទៅ​ស្រុក​ពេ​ជ្រា​ដា​អមដោយ​ព្រៃភ្នំ​, ចម្ការ​កាហ្វេ​, ម្រេច​, កៅស៊ូ និង​មានផ្ទះ​តូចៗ​របស់​ប្រជាពលរដ្ឋ លោកអ្នក​នឹង​ទៅដល់​«​ទឹកជ្រោះ​ប៊ូ​ស្រា​» ជាទី​គួរឱ្យ​ចង់​គយគន់​នេះ​។ នៅពេល​ទៅដល់​ទឹកជ្រោះ​ប៊ូ​ស្រា អ្នកទេសចរ​អាច​ទិញ​វត្ថុ​អនុស្សាវរីយ៍​, ថតរូប​, ងូតទឹក និង​ញ៉ាំ​អាហារ​ដ៏​សម្បូរបែប​បាន​យ៉ាង​រីករាយ​។​



​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​រមណីយដ្ឋាន​ឧទ្យាន​ធម្មជាតិ​«​ទឹកជ្រោះ​ប៊ូ​ស្រា​» ដែល​ស្ថិតនៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ខាងក្រោម​នេះ​៖




























Tag:
 ទឹកធ្លាក់​ប៊ូ​ស្រា​
  មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com