កីឡាជាតិ
ជាតិ
យុវជន​បាទី​បាន​៣​ពិន្ទុ​លើកដំបូង ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​រក្សា​កំណត់ត្រា​ឈ្នះ​រហូត​
27, Apr 2019 , 5:33 pm        
រូបភាព
យុវជនបាទី អបអរគ្រាប់បាល់បញ្ចូលទីបើកឆាក​របស់សៀង ចន្ធា។ រូបថត CNCC
យុវជនបាទី អបអរគ្រាប់បាល់បញ្ចូលទីបើកឆាក​របស់សៀង ចន្ធា។ រូបថត CNCC
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​នៃ​សាលា​បាល់ទាត់​ជាតិ​បាទី ទទួលបាន​៣​ពិន្ទុ​លើកដំបូង​ក្នុង​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ ក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ ខេត្តកំពង់ចាម ៣-០ ស្រប​ពេលដែល​ក្រុម​កំពូល​តារាង ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​រក្សា​កំណត់ត្រា​ជ័យជម្នះ​រហូតដល់​សប្តាហ៍​ទី​៥ ក្នុង​លទ្ធផល ១-០ នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា នា​រសៀល​ថ្ងៃ​សៅរ៍ ទី​២៧ ខែមេសា នេះ​។​



​សៀង ច​ន្ធា ដែលជា​សមាជិក​ក្រុម​ជម្រើសជាតិ​ផង​នោះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅក្នុង​តង់​ទីមួយ ហើយ ប៊ុនធឿន ប៊ុន​ណា​រ៉ុង រកបាន​២​គ្រាប់​ទៀត​នៅ​តង់​ទី​ពីរ ដើម្បី​ឲ្យ​យុវជន​បាទី ទទួលបាន​៣​ពិន្ទុ នៅ​កីឡដ្ឋាន​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុន សែន មេមត់ របស់​ក្រុម​ខេត្តកំពង់ចាម​។​

​នៅ​ដំណាលគ្នា​ផងដែរ ព្រះខ័ន​រាជ​ស្វាយរៀង រក្សា​កំណត់ត្រា​ឥតខ្ចោះ​ខ្លួន ជាមួយ​ជ័យជម្នះ​៥​លើក​ជាប់​គ្នា នា​ជំនួប​ខេ​ម​បូ​ឌា​ន​លី​គ​ដើមរដូវ​កាល​នេះ ដោយបាន​យកឈ្នះ​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា ១-០ ។ គ្រាប់​បាល់​បញ្ចូល​ទី​ជ័យជម្នះ​សម្រេចបាន​ដោយ សារ៉េត គ្រី​យ៉ា នៅ​នាទី​៤៩៕


Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com