ជាតិ
សង្គមជាតិ
តំបន់មួយចំនួននៅខេត្តសៀមរាប នឹងត្រូវផ្ដាច់អគ្គិសនី ៦ថ្ងៃ ចាប់នៅថ្ងៃទី៣០ខែមេសា រូបភាពពីអគ្គិសនីខេត្តសៀមរាប
× ភ្នំពេញ៖ អគ្គិសនីខេត្តសៀមរាបបានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា នៅតាម ភូមិឃុំ និងស្រុកមួយចំនួននៅខេត្តសៀមរាប នឹងត្រួវគ្មានអគ្គិសនីសម្រាប់ប្រើប្រាស់ជាបណ្តោះអាសន្ន។ ការផ្អាកការផ្គត់ផ្គង់អគ្គិសនីនេះ គឺដើម្បីផ្លាស់ប្តូរ និងតម្លើងបរិក្ខារថ្មី។
លោក គង់ ផល្លា ប្រធានអគ្គិសនីខេត្តសៀមរាប បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃទី៣០ ខែមេសា ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នឹងផ្អាកផ្គត់ផ្គង់អគ្គិសនីនៅភូមិតាចេក ភូមិជ្រាវ សង្កាត់ជ្រាវ, ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង។ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច នឹងផ្អាកផ្គត់ផ្គង់អគ្គិសនី នៅសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក សង្កាត់ជ្រាវ ស្រុកវ៉ារិន,ស្រុកអង្គរជុំ, ភូមិដូនរំដួលថ្មី ភូមិបត់ ភូមិបេង ភូមិរកា ភូមិបុស្សល្ហុង ភូមិខ្ចាស់ ឃុំដូនពេង ស្រុកអង្គរជុំ។
នៅថ្ងៃទី០១ ខែឧសភា ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល នឹងផ្អាកផ្គត់ផ្គង់អគ្គិសនីនៅ ភូមិគោកព្នៅ ឃុំគោកដូង ស្រុកអង្គរជុំ, ភូមិស្រែសមុទ្រ ភូមិវត្ត ភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ាវិន, ភូមិគោកចាន់ ឃុំល្វាក្រាំង, ភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន, ភូមិដូនឯម ឃុំគោកដូង ស្រុកអង្គរជុំ, ភូមិរំដួលថ្មី ភូមិបត់ ភូមិបេង ភូមិរកា ភូមិបុស្សល្ហុង ភូមិខ្ចាស់ ឃុំដូនពេង ស្រុកអង្គរជុំ។ នៅម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង ៤រសៀលថ្ងៃដដែល នឹងផ្អាកផ្គត់ផ្គង់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ,ភូមិកក្រាញ់ សង្កាត់សៀមរាប។ សម្រាប់នៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក៏នឹងផ្អាកផ្គត់ផ្គង់អគ្គិសនីនៅថ្ងៃទី០៣ ខែឧសភាផងដែរ។
នៅថ្ងៃទី០៤ ខែឧសភា ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង៤រសៀល នៅភូមិតាភុល ភូមិគ្រួស ភូមិមណ្ឌល១ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ និងភួមិត្រពាំងត្រែង សង្កាត់សាលាកំរើក និងភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ក៏ត្រូវគ្មានអគ្គិសនីប្រើប្រាស់ផងដែរ។ ចំណែកនៅថ្ងៃទី០៥ ខែឧសភា ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀលវិញ អគ្គិសនីខេត្តសៀមរាបក៏នឹងផ្អាកផ្គត់ផ្គង់អគ្គិសនីនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើកផងដែរ។ នេះបើតាមការបញ្ជាក់ពីអគ្គិសនីខេត្តសៀមរាប៕
© រក្សាសិទ្ធិដោយ thmeythmey.com