ជាតិ
សង្គមជាតិ
JICA នឹង​សង់​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ជើងឯក ដើម្បី​ដោះស្រាយ​ទឹក​កខ្វក់​នៅ​ភ្នំពេញ​
27, Apr 2019 , 9:59 pm        
រូបភាព
រូបភាពពីរដ្ឋបាលរាជធីភ្នំពេញ
រូបភាពពីរដ្ឋបាលរាជធីភ្នំពេញ
 ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​របស់​ជប៉ុន (JICA) នឹង​សាងសង់​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​តំបន់​ជើងឯក ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​នៅ​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

 
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជួប​ជាមួយ​មន្ត្រី JICA ដោយ​ពិភាក្សា​ពី​បញ្ហា​ទីតាំង​សម្រាប់​រត់​បណ្ដាញ​ខ្សែ​លូ​របស់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្នុង​គម្រោង «​អភិវឌ្ឍន៍​ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​»​។ គម្រោង​នេះ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​យក​តំបន់​ជើងឯក​ជាទី​តាំង​សាងសង់​នៃ​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ទី​១​។ គម្រោង​នេះ អនុវត្ត​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ប្រទេស​ជប៉ុន តាមរយៈ​អង្គការ JICA​។ 
 
​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា «​កំពុង​សិក្សា​លើ​ការតភ្ជាប់​បណ្តាញ​ខ្សែ​លូ ទៅ​តំបន់​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​លើ​ផលប៉ះពាល់​ជាដើម​។ ក្នុង​គម្រោង​នេះ ក្រោម​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន​២៥​លាន​ដុល្លារ​»៕ 

Tag:
 JICA
  រដ្ឋបាល​រាជធានី​ភ្នំពេញ​
  ប្រព័ន្ធ​លូ​
© រក្សាសិទ្ធិដោយ thmeythmey.com