ជាតិ
សង្គមជាតិ
តំបន់​មួយចំនួន​នៅ​ខេត្តសៀមរាប នឹងត្រូវ​ផ្ដាច់​អគ្គិសនី ៦​ថ្ងៃ
28, Apr 2019 , 9:40 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ អគ្គិសនី​ខេត្តសៀមរាប​បានចេញ​សេចក្តីជូនដំណឹង​ថា ចាប់ពី​ថ្ងៃទី​៣០ ខែមេសា ដល់​ថ្ងៃទី​០៥ ខែឧសភា នៅតាម ភូមិ​ឃុំ និង​ស្រុក​មួយចំនួន​នៅ​ខេត្តសៀមរាប នឹង​ត្រួវ​គ្មាន​អគ្គិសនី​សម្រាប់​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​។ ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នេះ គឺ​ដើម្បី​ផ្លាស់ប្តូរ និង​តម្លើង​បរិក្ខារ​ថ្មី​។

 
​លោក គង់ ផល្លា ប្រធាន​អគ្គិសនី​ខេត្តសៀមរាប បាន​បញ្ជាក់ថា  តំបន់​ដែល​ត្រូវ​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​នោះ មានដូចជា​ភូមិ​តា​ចេក ភូមិ​ជ្រាវ សង្កាត់​ជ្រាវ​, ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង នៅ​ថ្ងៃទី​៣០ ខែមេសា ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់ ។ ចំណែក​សង្កាត់​ស្វាយដង្គំ សង្កាត់​សាលា​កំរើក សង្កាត់​ជ្រាវ ស្រុក​វ៉ារិន​,​ស្រុក​អង្គរជុំ​, ភូមិ​ដូន​រំដួល​ថ្មី ភូមិ​បត់ ភូមិ​បេង ភូមិ​រកា ភូមិ​បុស្ស​ល្ហុង ភូមិ​ខ្ចាស់ ឃុំ​ដូន​ពេ​ង ស្រុក​អង្គរជុំ នឹង​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៦​ល្ងាច ។​
 
​នៅ​ថ្ងៃទី​០១ ខែឧសភា ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៤​រសៀល នឹង​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​នៅ ភូមិ​គោក​ព្នៅ ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​, ភូមិ​ស្រែ​សមុទ្រ ភូមិ​វត្ត ភូមិ​ល្វា ឃុំ​ស្រែ​ណូយ ស្រុក​វ៉ា​វិ​ន​, ភូមិ​គោក​ចាន់ ឃុំ​ល្វា​ក្រាំង​, ភូមិ​គោក​ស្រុក ឃុំ​វ៉ារិន ស្រុក​វ៉ារិន​, ភូមិ​ដូន​ឯម ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​, ភូមិ​រំដួល​ថ្មី ភូមិ​បត់ ភូមិ​បេង ភូមិ​រកា  ភូមិ​បុស្ស​ល្ហុង ភូមិ​ខ្ចាស់ ឃុំ​ដូន​ពេ​ង ស្រុក​អង្គរជុំ​។ នៅ​ម៉ោង​១២​ថ្ងៃត្រង់ រហូតដល់​ម៉ោង ៤​រសៀល​ថ្ងៃ​ដដែល នឹង​ផ្អាក​ផ្គត់ផ្គង់​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ​,​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប​។ សម្រាប់​នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក៏​នឹង​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ថ្ងៃទី​០៣ ខែឧសភា​ផងដែរ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល​។​
 
​ដោយឡែក​នៅ​ថ្ងៃទី​០៤ ខែឧសភា ចាប់ពី​ម៉ោង ៨​ព្រឹក រហូតដល់​ម៉ោង​៤​រសៀល នៅ​ភូមិ​តាភុល ភូមិ​គ្រួស ភូមិ​មណ្ឌល​១ ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ និង​ភួ​មិត្រ​ពាំង​ត្រែង សង្កាត់​សាលា​កំរើក និង​ភូមិ​ត្រាង ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ក៏ត្រូវ​គ្មាន​អគ្គិសនី​ប្រើប្រាស់​ផងដែរ​។ ចំណែក​នៅ​ថ្ងៃទី​០៥ ខែឧសភា ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៤​រសៀល​វិញ អគ្គិសនី​ខេត្តសៀមរាប​ក៏​នឹង​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​អគ្គិសនី​ខេត្តសៀមរាប​៕ 
 
 
 
 
 
 
 

Tag:
 អគ្គិសនី​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com