អត្ថបទពាណិជ្ជកម្ម
ទោះ​កង្វះ​ថាមពល​អគ្គិសនី បន្ត​ប៉ះពាល់​ប្រព័ន្ធ​ផ្គត់ផ្គង់​សេវា​ក្តី តែ​ក្រុមហ៊ុន Cellcard នៅតែ​សកម្ម និង​រក្សា​ទំនាក់ទំនង​ជូន​អតិថិជន​
28, Apr 2019 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ដោយសារ​បញ្ហា​កង្វះខាត​ថាមពល​អគ្គិសនី នៅតែ​បន្ត​ប៉ះពាល់​លើ​ប្រព័ន្ធ​ផ្ត​ត់​ផ្ត​ង់​សេវា ក្រុមហ៊ុន Cellcard នៅតែ​បន្ត​យ៉ាងសកម្ម ដើម្បី​រក្សា​ទំនាក់ទំនង​ជូន​ប្រជាជន​កម្ពុជា​។​
 
​លោក Ian Watson នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Cellcard មានប្រសាសន៍ថា ក្រុមការងារ CellCard នៅតែ​បម្រើសេវា​២៤​ម៉ោង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ជួយ និង​ធានាថា អតិថិជន​អាច​បន្ត​ការទំនាក់ទំនង​គ្នា បាន​គ្រប់ពេលវេលា បើទោះបី​ជាមាន​កង្វះខាត​ថាមពល​ក៏ដោយ​។​
 
 
​លោក Watson បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Cellcard បានរៀបចំ​ជាស្រេច​នូវ​ម៉ាស៊ីនភ្លើង ក្នុងការ​បម្រើសេវា និង​ជួយ​កាត់បន្ថយ​កង្វះ​ថាមពល ដែល​អាច​ប៉ះពាល់​ដល់ទី​តាំង​ខេត្ត​មួយចំនួន​។​ខេត្ត​មួយចំនួន​ដែល​ទទួលរង​ការប៉ះពាល់ រួមមាន​ខេត្ត​ដែល​ស្ថិតក្នុង​ភាគខាងត្បូង​មានដូចជា​៖ ភ្នំពេញ ព្រះសីហនុ តាកែវ កណ្តាល កំពត កំពង់ចាម កោះកុង ស្វាយរៀង និង​បាវិត​។​តំបន់​ដែល​ស្ថិតក្នុង​ភាគ​ខាងជើង​មានដូចជា​៖ បាត់ដំបង សៀម​រាម បន្ទាយមានជ័យ និង ប៉ោយប៉ែត​។​
 
«​ក្រុមការងារ​របស់​យើង នឹង​ធានា​លើ​ការបង្កើន​លទ្ធភាព​សម្រាប់​ការផ្គត់ផ្គង់​ទៅ​តំបន់​ទាំងនោះ​នូវ​ថាមពលព្រះអាទិត្យ​។ ក្រុមហ៊ុន​បានផ្តល់​ម៉ាស៊ីនភ្លើង​ចំនួន​៣០ ក្នុង​កម្មវិធី​បញ្ចូល​លុយ និង​ឈ្នះ​រង្វាន់ (Top Up and Win promotion)»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Cellcard​។​
 
​ក្នុងនាម​ជា​ក្រុមហ៊ុនទូរស័ព្ទ​ខ្មែរ តែមួយគត់​ក្នុងប្រទេស​កម្ពុជា ក្រុមហ៊ុន Cellcard បាន​ប្តេជ្ញា​ក្នុង​ការផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាព និង​ភាពជឿជាក់​ទៅកាន់​អតិថិជន​របស់ខ្លួន ទោះបី​ក្នុង​កាលៈទេសៈ​លំបាក​យ៉ាងណាក៏ដោយ​។​
 
​លោក Watson បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Cellcard នៅតែ​បន្ត​ផ្តល់​សេវាកម្ម ធានា​ដល់​បណ្តាញ​របស់​ខ្លួន​ក្នុង​ការផ្តល់​សំណង​ទៅ​អតិថិជន សម្រាប់​ការហៅ (call) ដែល​ត្រូវបាន​កាត់ផ្តាច់ ហើយក៏​ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​បន្ត​ផ្តល់​សេវាកម្ម​មួយ​នេះ​។​
 
​លោក​បាន​បន្តថា «​ក្រុមការងារ​របស់​យើង​ទាំងអស់ ពិតជា​មានការ​សប្បាយ​ចិត្ត​ចំពោះ​សារ​គាំទ្រ និង​ការ​កោត​ស​សើរ​ពី​អតិថិជន​សម្រាប់​សេវាកម្ម​ដែល​ក្រុមហ៊ុន Cellcard បន្ត​ផ្តល់ជូន​ពួកគេ​»៕

   

 

 

​អត្ថបទ​ពាណិជ្ជកម្ម​

 

 

 



© រក្សាសិទ្ធិដោយ thmeythmey.com