ឮ​តែ​ឈ្មោះ​! តោះ​មក​មើល​ទិដ្ឋភាព​ក្រុមហ៊ុន Alibaba របស់ ជេ​ក ម៉ា ទាំងអស់គ្នា​!
ជាតិ
សង្គមជាតិ
ឮ​តែ​ឈ្មោះ​! តោះ​មក​មើល​ទិដ្ឋភាព​ក្រុមហ៊ុន Alibaba របស់ ជេ​ក ម៉ា ទាំងអស់គ្នា​!
28, Apr 2019 , 2:21 pm        
រូបភាព
 
​ខេត្ត​ចឺ​ជាំ​ង ប្រទេស​ចិន​៖ Alibaba ជា​ក្រុមហ៊ុន ដែល​ផ្ដល់​សេវាកម្ម​អន​ឡាញ​ដ៏​ធំ​នៅក្នុង​ប្រទេស​ចិន​។ ក្រុមហ៊ុន​នេះ   មាន​ទីតាំង​ស្ថិតនៅ​ក្រុង​ហាង​ចូ​វ  ខេត្ត​ចឺ​ជាំ​ង  ដែលមាន​បុគ្គលិក​បម្រើ​ការងារ ជិត​៨​ម៉ឺន​នាក់​។ Alibaba បាន​បង្កើត​ក្នុង​ឆ្នាំ​១៩៩៩  ដោយ​លោក  ជេ​ក  ម៉ា​។



​ក្រុមហ៊ុន  Alibaba មាន​ទីធ្លា​ធំ​ទូលាយ  មាន​អាគារ​៩  ដែលមាន​កម្ពស់ ៦​ជាន់ ។ ក្រុមហ៊ុន របស់លោក  ជេ​ក  ម៉ា នេះ  បានរៀបចំ​យ៉ាង​មាន​សណ្ដាប់ធ្នាប់  ដោយមាន ដើមឈើ សួនច្បារ  និង​បឹង យ៉ាង​ស្រស់ស្អាត នៅ​ចំណុចកណ្ដាល​នៃ​ក្រុមហ៊ុន ។ 
 
​លោក  WU Szhe បុគ្គលិក​នៃ​ក្រុមហ៊ុន  Alibaba ដែល​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ទស្សនា ក្រុមហ៊ុន​នេះ  បាន​បញ្ជាក់ថា  មូលហេតុ ដែល​អាគារ​របស់​ក្រុមហ៊ុន មាន​កម្ពស់​ត្រឹម​៦​ជាន់  ដោយសារ​លោក ជេ​ក ម៉ា  ចង់​រៀបចំ​ក្រុមហ៊ុន ឲ្យ​មាន​លក្ខណៈ​ដូច​សាលារៀន​។ 
 
​សូម អញ្ជើញ​ទស្សនា​ទិដ្ឋភាព​ក្រុមហ៊ុន  Alibaba ៖


























© រក្សាសិទ្ធិដោយ thmeythmey.com