ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា នឹងមាន​ប្រព័ន្ធ​អ៊ីនធឺណិត 5G ប្រើប្រាស់​ដំបូង​គេ ក្នុង​តំបន់​អាស៊ាន​
28, Apr 2019 , 3:04 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល និង​ក្រុមហ៊ុន Huawei បាន​ចុះ​កិច្ច​ព្រមព្រៀងគ្នា ក្នុង​ការនាំយក​ប្រព័ន្ធ​អ៊ីនធឺណិត 5G ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់ នៅក្នុង​ប្រទេស​កម្ពុជា​។ កម្ពុជា នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​អាស៊ាន ដែល​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត 5G នេះ​។​

 
​លោក Li Jinge ប្រធាន​ក្រុមហ៊ុន Huawei បាន​និយាយថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ទីមួយ​ហើយ​នៅក្នុង​តំបន់​អាស៊ាន ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​ទៅលើ​បច្ចេកវិទ្យា​ថ្មី ​5G ។ លោក​ថា វិស័យ​ឌីជីថល​នេះ គឺ​ពិតជា​អាចជួយ​ដល់​វិស័យ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​។ បើតាម​លោក វ៉ៃ តាវ ក្រុមហ៊ុន​នឹង​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត ដើម្បី​ពង្រឹង​វិស័យ​ឌីជីថល​នេះ​។​
 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើជា​អធិបតីភាព​នៃ​ការចុះ​កិច្ចព្រមព្រៀង​រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា និង​ក្រុមហ៊ុន Huawei បាន​និយាយថា ប្រសិនបើ​ប្រទេស​កម្ពុ​ជាមាន​ប្រព័ន្ធ​បច្ចេកវិទ្យា​អ៊ីនធឺណិត 5G នេះ​គឺ​ពិតជា​ល្អ​បំផុត ព្រោះ​អ៊ីនធឺណិត​ដើរ​លឿន​។ ហ្វេ​ស​ប៊ុ​ក​ប្រមុខ​រដ្ឋាភិបាល បាន​សរសេរ​ដូច្នេះ​ថា​៖ «​សម្ដេច​ចង់​ឲ្យ​ក្រុមហ៊ុន huawei ជួយ​កសាង​សមត្ថភាព​ជាពិសេស​ទៅ​វិស័យ​បច្ចេកវិទ្យា បង្កើន​សេវា​ល្បឿន​លឿន​»​។​
 
​ក្រុមហ៊ុន Huawei បាន​បើក​ការិយាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ ១៩៩៩ មក​ម្លេះ ។​បច្ចុប្បន្ន​ក្រុមហ៊ុន Huawei បាន​ចុះហត្ថលេខា​ជាមួយ​បណ្ដា​ប្រទេស​ប្រមាណ​ជា ៤០ ប្រទេស​ហើយ​៕
 
 
 

Tag:
 ហ៊ុន សែន​
  បច្ចេកវិទ្យា​
  ខ្សែក្រវាត់ និង​វិថី​
 ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com