ពីនេះ ពីនោះ
កំណាព្យ៖ «ចរិត»
28, Apr 2019 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ ព្រហ្មគីតិ​

-​រូបល្អ​ចរិតល្អ​
​ទោះបី​ក្រ​មាន​គេ​រាប់​
​ទៅណា​ក៏មាន​ភ័ព្វ​
​លាភ​ចូល​ជាប់​គេច​ង់​ក្បែរ​។​


 
-​រូបល្អ​អន់​ចរិត​
​មានះ​ចិត្ត​ពិបាក​កែ​
​មិន​ថា​នៅ​ក្រុង​ស្រែ​
​គេ​មិន​ក្បែរ​រាប់​រាក់ទាក់​។​
 
-​បាន​រូប​បាន​ចរិត​
​មាន​អ្នក​ស្និទ្ធ​មិន​ស្ទើរ​ស្ទាក់​
​ទៅណា​គេ​ជឿជាក់​
​ចាស់​ហៅ​អ្នកមាន​មន្ត​ស្នេហ៍​។​
 
-​រៀន​ខ្ពស់​ដល់​បណ្ឌិត​
​ជំនាញ​ពិត​ខ្លាំងពូកែ​
​អាច​គ្មាន​អ្នក​ចង់​ក្បែរ​
​បើ​ពូកែ​ចរិត​យ៉ាប់​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com