វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
​បច្ចេកវិទ្យា
តើក​ម្តៅ​កើន​ក្តៅ​ខ្លាំង​បង្កបញ្ហា​អាក្រក់​អ្វីខ្លះ​ដល់​មនុស្ស​?
28, Apr 2019 , 4:59 pm        
រូបភាព
 
​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ កម្ពុជា​ជួបប្រទះ​ការកើនឡើង​នៃ​កម្តៅ ហើយ​កម្ពុជា​ក៏​ប្រហែលជា​នឹង​ជួប​បញ្ហា​កើនឡើង​កម្តៅ​នេះ​បន្តទៀត​នៅពេល​ខាងមុខ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​សាកល​។ ទោះបីជា​កម្ពុជា​ស្ថិតនៅក្នុង​តំបន់​ត្រូពិច ក្តៅ​តែ​សើម​ក៏ពិតមែន ការកើនឡើង​កម្តៅ​នេះ​ជា​អ្វីដែល​ប្រជាជន​គួរ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ចំពោះ​ខ្លួនប្រាណ រួមទាំង​ការរស់នៅ​ផងដែរ​។

 
​នេះ​គឺជា​សំណួរចម្លើយ​ខ្លីៗ​ដែល​ដកស្រង់​ចេញពី​គេហទំព័រ scientificamerican.com៖
 
-​កត្តា​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ក្តៅ​ខ្លាំង​គឺជា​អ្វី​? កម្តៅ ឬ​ចំហាយ​ទឹក​?
 
​ចំហាយ​ទឹកជា​កត្តា​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​កាន់តែ​ក្តៅ​។ ចំហាយ​ទឹក​មិន​ធ្វើ​ឲ្យ​ញើស​លើ​ស្បែក​របស់​អ្នក​ហួត​ទៅក្នុង​បរិយាកាស​នោះទេ​។ នៅពេល​ញើស​របស់​អ្នក​មិន​ហួត​ពី​ស្បែក​នេះហើយ ដែល​ធ្វើ​ឲ្យ​អ្នក​មិនមាន​អារម្មណ៍​ធូរស្បើយ​ពី​កម្តៅ​។ 
 
-​បើ​មនុស្ស​ម្នាក់​ទទួលរង​ក​ម្តៅ​ខ្លាំង យូរពេក ខ្លួនប្រាណ​របស់គាត់​នឹងមាន​រឿង​អ្វី​ដំបូង​គេ​?
 
​បើ​រឿងនេះ​នឹង​កើតឡើង ប្រព័ន្ធ​ខ្លួនប្រាណ​ដំបូង​របស់​ជន​នោះ​ដែល​ទទួលរង​បញ្ហា​ខ្លាំង គឺ​ប្រព័ន្ធ​បញ្ចេញ​ញើស​។ ការបញ្ចេញ​ញើស​របស់គេ​អាច​នឹង​បញ្ឈប់​ដំណើរការ​។ ហេតុដូចនេះ បញ្ហា​ជាច្រើន​ទៀត​ក្នុង​ខ្លួនប្រាណ​អាច​នឹង​កើតមាន​។ 
 
-​តើ​ផ្នែក​ណាខ្លះ​នៃ​ខ្លួនប្រាណ​ដែល​ត្រូវ​ប៉ះពាល់​ដោយសារ​កម្តៅ​ខ្ពស់​? 
 
​ប្រព័ន្ធ​ណឺរ៉ូន និង​ប្រព័ន្ធ​ឈាម​នឹង​ត្រូវបាន​ប៉ះពាល់​។ បន្ទាប់មក​សារី​រា​ង្គ​តូចៗ​ជាច្រើន​ទៀត​។ 
 
-​តើ​អ្នកណា​ងាយ​រងគ្រោះ​ជាងគេ​?
​មនុស្ស​ចាស់ៗ​ដែល​រស់​នៅតាម​ទីក្រុង​ចង្អៀតៗ ឬ​នៅតាម​ទី​ដាច់ស្រយាល​ដែល​គ្មាន​មធ្យោបាយ​ក្នុងការ​ទប់ស្កាត់​កម្តៅ​ក្នុង​កន្លែង​រស់នៅ​។ មនុស្ស​ដែលមាន​មាឌ​ធាត់​ជាដើម​ក៏​ងាយ​នឹងរ​គ្រោះ​ដែរ​។​
 
-​តើ​មនុស្ស​ដែលមាន​សុខភាព​ល្អ​អាច​ទ្រាំទ្រ​កម្តៅ​បាន​ដល់​ប៉ុន្មាន​? 
 
​សម្រាប់​សំណួរ​មួយ​នេះ អ្នកជំនាញ​ខាង​សុខភាព​ពិបាក​រក​ចម្លើយ​រួមមួយ​ណាស់​។ វា​អាស្រ័យ​លើ​កត្តា​ជាច្រើន​ដែលមាន​ដូចជា​ប្រភេទ​នៃ​ចំហាយ​ទឹក និង​ប្រភេទ​នៃ​កម្តៅ​។ 
 
-​តើ​កង្ហារ​ជួយ​កាត់បន្ថយ​កម្តៅ​ដែរឬទេ​?
 
​មិន​ទេ​។ តែ​វា​ធ្វើ​ឲ្យ​អ្នកមាន​កម្តៅ​កាន់តែ​ក្តៅ ដោយសារ​កង្ហារ​មិន​បក់​ខ្យល់​ត្រជាក់​នោះទេ​។ វា​បក់​ក្តៅ​ដែលមាន​ស្រាប់​នៅក្នុង​បន្ទប់​មកលើ​ខ្លួនប្រាណ​អ្នក​ដដែល​។ អ្នកមាន​អារម្មណ៍​ថា​ត្រជាក់​ដោយសារតែ​ញើស​របស់​អ្នក​ប៉ុណ្ណោះ​៕

Tag:
 ​កម្តៅ​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com