ជាតិ
សង្គមជាតិ
គ.ជ.ប ឱ្យពលរដ្ឋទៅពិនិត្យនិងចុះឈ្មោះបោះឆ្នោត នៅតាមភូមិ-ឃុំ-សង្កាត់ ពីថ្ងៃទី១-២២ឧសភា
× ភ្នំពេញ៖ ក្នុងរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី១-២២ឧសភា ឆ្នាំ២០១៩ ការពិនិត្យបញ្ជីឈ្មោះឡើងវិញ និងការចុះឈ្មោះបោះឆ្នោតរបស់ពលរដ្ឋ នឹងត្រូវអនុវត្តឡើងនៅគ្រប់ឃុំ-សង្កាត់ទូទាំងប្រទេស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ,ជ.ប) កាលពី២៥មេសា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ ត្រូវបានបែងចែកដូចតទៅ៖ ចាប់ពីឆ្នាំទី១-៦ឧសភា ពលរដ្ឋត្រូវចុះឈ្មោះនៅតាមសាលាឃុំ-សង្កាត់។ ពីថ្ងៃទី៧-១៧ ឧសភា ពលរដ្ឋចុះតាមភូមិមួយចំនួនក្នុងឃុំ-សង្កាត់។ រីឯនៅថ្ងៃទី១៨-២២ឧសភា ពលរដ្ឋត្រូវត្រឡប់មកចុះឈ្មោះនៅតាមសាលាឃុំ-សង្កាត់វិញ។ គ.ជ.ប បានបញ្ជាក់ថា ការបែកចែកពេលវេលានេះ មិនតម្រូវឱ្យធ្វើគ្រប់នៅតាមឃុំ-សង្កាត់នោះទេ គឺស្ថាននៅលើស្ថានភាពជាក់ស្តែង។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប សម្រាប់ឆ្នាំ២០១៩ មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន៣៧២,៦២៨នាក់ ជាមួយការិយាល័យបោះឆ្នោតមាន២៣,៣៦៤កន្លែង និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោះវិញចំនួន៨៨, ៦២៦នាក់។
ជាមួយគ្នានេះ គ.ជ.ប បានបង្ហាញ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៨ ប្រជាពលរដ្ឋាបានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតមានចំនួន ៨,៥៤៤,៨៨៥នាក់ ដែលមានការិយាបោះឆ្នោតសរុប២៣,២៩៤កន្លែង៕
Tag:
ជាតិ
សង្គម
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com