ជាតិ
សង្គមជាតិ
ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​សង់​ប្រាសាទបន្ទាយឆ្មារ​ឧ​ទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​បុត្រា និង​មេទ័ព​ទាំង​បួន​
29, Apr 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាយមានជ័យ​៖ ប្រាសាទបន្ទាយឆ្មារ​ស្ថិត​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា មាន​ចម្ងាយ​ប្រហែល​២០​គ​.​ម​.​ពី​ព្រំដែន​នៃ​ប្រទេស​ថៃឡង់​ដ៍​ផ្នែក​ខាងលិច​, នៅ​ខាងលិច​អង្គរ​ចម្ងាយ​ប្រហែល​១៥០​គ​.​ម​., និង​ចម្ងាយ​ប្រមាណ​៦០​គ​.​ម ពី​ខាងជើង​ទី​រួម​ខេត្តបន្ទាយមានជ័យ​។ សព្វថ្ងៃ​ស្ថិតនៅ​ក្នុងភូមិ​បន្ទាយឆ្មា​រ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​បន្ទាយឆ្មារ​គឺជា​ក្រុម​ប្រាសាទ កសាង​នៅ​ក្រុង​តូច​មួយ​មាន​កំពែង​ដី​ទំហំ​ប្រវែង​ប្រហែល​២,៥០០​ម៉ែត្រ​x២២,០០០​ម៉ែត្រ នៅ​ខាង​កើតមាន​អាង​មេបុណ្យ (​អាងទឹក ឬ បារាយណ៍​) មាន​ទំហំ​ប្រវែង​ប្រហែល​១,៧០០​ម៉ែត្រ​x១,០០០​ម៉ែត្រ​។​
 
​ប្រាសាទបន្ទាយឆ្មា​រកសា​ង​នៅក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ចន្លោះ​ពី​ឆ្នាំ​១១៨១ ដល់​ឆ្នាំ​១២១៨ គ​.​ស​.​។ ប្រាសាទបន្ទាយឆ្មារ​គឺជា​ប្រាសាទ​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា​មហាយាន​។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ កសាង​ប្រាសាទ​នេះ​ឡើង​ក្នុង​បំណង​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​បុត្រា ស្រី​ន្ទ្រ​កុមារ និង​មេទ័ព​ទាំង​បួន (​មេទ័ព​ទាំង​បួន​មាន​ងារ​ជា «​អ្នក​ស​ញ្ជ​ក​») របស់​ព្រះអង្គ​ដែល​បាន​ពលី​ជីវិត​នៅក្នុង​សមរភូមិ​ចម្បាំង​បង្ហូរឈាម​ជាមួយ​ចាម្ប៍​នាពេលនោះ​។ នៅតាម​ជញ្ជាំង​ថែវ​របស់​ប្រាសាទបន្ទាយឆ្មារ​មាន​ចម្លាក់​បង្ហាញ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​, ពិធី​សាសនា​, រាជកិច្ច​, ចម្បាំង​ខ្មែរ​ចាម្ប៍​, ជីវភាព​ប្រចាំថ្ងៃ​, និង​សកម្មភាព​នៅ​ទីផ្សារ​...​ដូចគ្នា​នឹង​នៅ​ប្រាសាទ​បា​យ័ន្ត​ដូច្នោះ​ដែរ​៕
 
​អត្ថបទ​ស្រាវជ្រាវ​៖ លោក ខៀវ ច័ន្ទ​
 
























© រក្សាសិទ្ធិដោយ thmeythmey.com