ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​តាមបែប​ធម្មជាតិ​
29, Apr 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការដោះស្រាយ​ជាមួយនឹង​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ក្នុងពេល​ត្រៀម​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​អាចជា​រឿង​ធ្វេសប្រហែស ទោះបី​ជាការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្លាំង​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ពេញលេញ​ក៏ដោយ​។ ជំងឺ​នេះ​មិន​ត្រឹមតែ​កើត​ឡើងលើ​មនុស្ស​ធំ​ទេ តែ​មនុស្ស​វ័យក្មេង​ក៏​អាច​កើតឡើង​ដែរ​។ បើសិនជា​អ្នករក​ឃើញ​ជំងឺ​ទឹកនោមផ្អែម​លឿន ហើយ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ នោះ​អ្នកនឹង​មានឱកាស​ច្រើន​ក្នុង​ការធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ត្រឡប់មក​ធម្មតា​វិញ ប៉ុន្តែ​រឿងនេះ​មិនមែន​មានន័យថា​អ្នក​គួរតែ​រង់ចាំ​ដល់​គ្រូពេទ្យ​កំណត់​រោគវិនិច្ឆ័យ​សិន​ចាំ​ថែខ្លួន​នោះទេ​។



បើសិនជា​គ្រួសារ​អ្នកមាន​ប្រវត្តិ​កើត​ជំងឺ​ទឹកនោមផ្អែម អ្នក​គួរតែ​ប្រើ​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ដូចខាងក្រោម​នេះ​ដើម្បី​ជួយ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ស្ថិតក្នុង​កម្រិត​ធម្មតា​រហូត​។ 
 
​ផ្លែ​ម្រះ​
 
​ផ្លែ​ម្រះ​ផ្ទុក​ទៅដោយ​សារធាតុ Charanthin ដែលជា​សារធាតុ​គីមី​មួយ​ប្រភេទ​អាច​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។ នៅពេល​ញ៉ាំ បន្លែ​មួយ​នេះ​នឹង​ជួយ​បង្កើន​ចំនួន​អាំង​ស៊ុយ​លីន​ចេញពី​លំពែង ដែល​រាងកាយ​កំពុងតែ​ខ្វះខាត​។ អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ​បាន​ណែនាំ​បន្លែ​នេះ​ទៅដល់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ញ៉ាំ​ព្រោះ​វា​អាចជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។ 
 
​ប្រទាល​កន្ទុយក្រពើ​
 
​រុក្ខជាតិ​មួយ​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ញឹកញាប់​ក្នុងការ​ព្យាបាល​បញ្ហា​សក់ និង​ស្បែក ប៉ុន្តែ​វា​ក៏ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុងការ​សម្របសម្រួល​ដ​ល់​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​។ វា​ផ្ទុក​ទៅដោយ​សារធាតុ Phytosterols ដែល​អាចជួយ​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​មាន​សុវត្ថិភាព​។ អ្នក​អាច​ប្រើប្រាស់​វា​ជាមួយគ្នា​នឹង​រមៀត បាន​ក្នុង​ការបញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​។ 
 
​ពោត​បារាំង​
 
​ពោត​បារាំង​គឺជា​បន្លែ​ផ្តល់​សុខភាព​មួយ​ផ្សេងទៀត​ដែល​អាចជួយ​អ្នកដោះស្រាយ​បញ្ហា​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។ ចូរ​កាត់​ពោត​បា​រាំងជា​ពាក់កណ្តាល និង​ត្រាំ​វា​ក្នុង​ទឹក​ពេញ​មួយ​យប់​។​ចូរ​ញ៉ាំ​ទឹក​នេះ​នៅពេល​ពោះ​ទទេ​នៅពេល​ព្រឹក ព្រោះ​វា​អាចជួយ​បង្កើន​សមត្ថភាព​នៃ​ការរំលាយ​អាហារ​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com