ជាតិ
លោក ចាន់ តារា ផ្ទេរ​ភារកិច្ច​ពី​អភិបាលរង​កំពង់ស្ពឺ​ទៅកាន់​តំណែង​ដដែល​នៅ​កំពង់ធំ​
29, Apr 2019 , 9:18 am        
រូបភាព
លោក ប៊ុន ហុន ប្រគល់លិខិត​តែងតាំងជូន​ដល់​លោក ចាន់ តារា។ រូបថត នាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ
លោក ប៊ុន ហុន ប្រគល់លិខិត​តែងតាំងជូន​ដល់​លោក ចាន់ តារា។ រូបថត នាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ
ដោយ: ថ្មីៗ
​លោក ចាន់ តារា បាន​កាន់តំណែង​ជា​ផ្លូវការ​ជា​អភិបាលរង​ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៩ ខែមេសា នេះ ក្នុង​ពិធី​ផ្លូវការ​មួយ ក្រោម​អធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ​។​



​មុន​កាន់តំណែង​ជា​អភិបាលរង​ខេត្តកំពង់ធំ លោក ចាន់ តារា កាន់តំណែង​ដដែល​នេះ នៅ​ខេត្តកំពង់ស្ពឺ​។ ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​លោក ចាន់ តារា បាន​ប្រព្រឹត្តទៅ​នៅ​សាលាខេត្ត​កំពង់ធំ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​សាលាខេត្ត មន្ត្រីរាជការ​ស៊ីវិល សរុប និង​អ្នករាជការ​ជុំវិញ​ខេត្តកំពង់ធំ ប្រមាណ ៣០០​នាក់​៕


© រក្សាសិទ្ធិដោយ thmeythmey.com