បន្ទាយមានជ័យ​៖ ស្លាប់​៥​នាក់ របួស​៦​នាក់ ខូច​ផ្ទះ​ជាង​១​ពាន់​ខ្នង ដោយសារ​ខ្យល់​កន្ត្រាក់​២៧​ថ្ងៃ
ជាតិ
សង្គមជាតិ
បន្ទាយមានជ័យ​៖ ស្លាប់​៥​នាក់ របួស​៦​នាក់ ខូច​ផ្ទះ​ជាង​១​ពាន់​ខ្នង ដោយសារ​ខ្យល់​កន្ត្រាក់​២៧​ថ្ងៃ
29, Apr 2019 , 12:03 pm        
រូបភាព
​ខ្យល់​កន្ត្រាក់ ដែល​កើតឡើង​រយៈពេល​២៧ថ្ងៃ​នៃ​ខែមេសា បណ្ដាល​ឲ្យ​ផ្ទះ​១៣៧៩​ខ្នង​របស់​ប្រជាពលរដ្ឋ ខូចខាត ហើយ​មនុស្ស​៥​នាក់​ស្លាប់ និង​៦​នាក់​របួស ដោយសារ​រន្ទះបាញ់ ក្នុង​ខេត្តបន្ទាយមានជ័យ​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។


 
​អគ្គស្នងការ​នគរបាល​ជាតិ ផ្សាយ​នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩ ថា ក្រៅពី​ផ្ទះ​ប្រជាពលរដ្ឋ នៅមាន​សាលារៀន​និង​វត្ត​អារាម​២៥​ខ្នង​ទៀត ដែល​រង​ការខូចខាត​។ 


 
​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ចុះទៅ​ជួយ​សាងសង់​និង​ជួសជុលផ្ទះ​ពលរដ្ឋ​ឡើងវិញ​។ ចំពោះ​អំណោយ​សង្គ្រោះបន្ទាន់ បានផ្តល់​ជូន​ដល់​គ្រួសារ​ខ្លះ និង​គ្រួសារ​ខ្លះ​មិនទាន់បាន​នៅឡើយ​ទេ​។ ប៉ុន្តែ​នឹងមាន​ការជួយ​ពី​សំណាក់​រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និង​កាកបាទក្រហមកម្ពុជា ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​៕ 
 

Tag:
 បន្ទាយមានជ័យ​
  អាកាសធាតុ​
  ខ្យល់​កន្ត្រាក់​
  រន្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com