ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចិនជួយវិស័យការពារជាតិកម្ពុជា៩០លានដុល្លារ
29, Apr 2019 , 1:13 pm        
រូបភាព
មហាសេដ្ឋកិច្ចចិន ផ្តល់ជំនួយឥតសំណង៦០០លានយន់ (ជិត៩០លានដុល្លារ ) បន្ថែមទៀត ដល់កម្ពុជា។ ការផ្តល់ជំនួយនេះ គឺធ្វើឡើងក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក ប្រធានាធិបតី ស៊ី ជិនភីង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ។



បើតាមព័ត៌មានដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី ជំនួយនេះ គឺសម្រាប់វិស័យការពារជាតិកម្ពុជា។ សំណេរលើទំព័រហ្វេសប៊ុករបស់សម្តេច បានសរសេរយ៉ាងដូច្នេះថា «ចិន នឹងបន្តគាំទ្រជួយដល់វិស័យការពារជាតិកម្ពុជា»។ 

ប្រមុខរដ្ឋាភិបាលកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងវេទិកា «ខ្សែក្រវាត់និងផ្លូវលើកទី២របស់ចិន» កាលពីថ្ងៃទី២៥ ខែមីនា ហើយនឹងឡប់មកវិញ នៅថ្ងៃទី២៩នេះ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com