អត្ថបទពាណិជ្ជកម្ម
ធនាគារ ABA ចាត់វិធានការ​ភ្លាមៗ ឆ្លើយតប​ទៅនឹង​ការ​មួលបង្កាច់​ថា ដក​បាន​លុយ​ក្លែងក្លាយ​ពី ATM របស់ខ្លួន​
29, Apr 2019 , 2:23 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី​២៩ ខែមេសា​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ ធនាគារ ABA បាន​សង្កេតឃើញ​មាន​អតិថិជន​មួយចំនួន បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ ដោយ​ចោទប្រកាន់ថា បាន​ដក​ចំ​ប្រាក់​ក្លែងក្លាយ​ពី​ទូ ATM របស់ ABA​។ ក្រោយ​មាន​ករណីណេះ ធនាគារ​ABA បាន និង​កំពុង​ចាត់វិធានការ​ភ្លាមៗ ដោយ​ទាក់ទង​ទៅកាន់​ប្រអប់​សារ​របស់​ម្ចាស់ គណនី ឬ​ម្ចាស់​ទំព័រ Facebook ទាំងនោះ​ដោយផ្ទាល់ ដើម្បី​ស៊ើបអង្កេត​លើ​ការចោទប្រកាន់​ទាំងនោះ​។​
 
​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Facebook ជាច្រើន​នាក់ ដែល​អះអាងថា ខ្លួន​បាន​ដក​ប្រាក់​ពី​ទូ ATM របស់​ធនាគារ ABA ចំ​ក្រដាសប្រាក់​ក្លែងក្លាយ​នោះ បាន​លុប​សារ​ចោទប្រកាន់​របស់ខ្លួន​ជា​បន្តបន្ទាប់ រួមជាមួយ​នឹង​ការ​បង្ហោះ​សារ​ជា​សាធារណៈ នៅលើ​បណ្តាញ​សង្គម Facebook ដោយ​សារភាពថា ពួកគេ មានការ​យល់ច្រឡំ​ដោយ​ខ្លួនឯង ហើយក៏​បាន​សុំ​ការ​អភ័យទោស ពី​ធនាគារ ABA ផងដែរ​។​
 

​លិខិត​របស់​អតិថិជន ABA ដែល​សុំ​ការ​អភ័យទោស​ពី​ធនាគារ ក្រោយពី​ការចោទប្រកាន់​របស់​ពួកគេ ត្រូវបាន​ស៊ើបអង្កេត​រកឃើញ​ការពិត​ជាក់ស្ដែង​។​
 
​ទាក់ទង​នឹង​ករណី​មួយ ក្នុងចំណោម​ករណី​ទាំងនោះ មាន​អតិថិជន​ម្នាក់ បាន​ដក​ប្រាក់​ពី​ទូ ATM មួយ​របស់ ABA នៅ​រាជធានី​ភ្នំពេញ ហើយ​រយៈពេល​១២​ថ្ងៃ​ក្រោយមក ទើប​រូបគេ​បាន​បង្ហោះ​រូបថត​បង្ហាញ​ពី​ក្រដាសប្រាក់ ១០០​ដុល្លារ ១​សន្លឹក ដោយមាន​សរសេរ​ពាក្យ «COPY» យ៉ាងច្បាស់ និង​បាន​ចោទថា ក្រដាសប្រាក់​នោះ ត្រូវបាន​ដកចេញ​ពី​ទូ ATM មួយ​របស់​ធនាគារ ABA​។​
 
​បុគ្គលិក​នាយកដ្ឋាន​ដំណោះស្រាយ​បញ្ហា​របស់​ធនាគារ បាន​អញ្ជើញ​អតិថិជន​រូបនោះ ឲ្យ​ទៅកាន់​ធនាគារ និង​បាន​ពិនិត្យមើល​ឡើងវិញ ជាមួយ​បុគ្គលិក​ផ្នែក​ដោះស្រាយ​បញ្ហា នូវ​ព័ត៌មាន​នៃ​ការដក​ប្រាក់​ដែល​គាត់​បាន​ធ្វើឡើង​។ ផ្អែក​តាម​ភ័ស្តុ​ង​តាង​ជាក់ស្ដែង​ចំពោះមុខ អតិថិជន​រូបនោះ បានទទួល​ស្គាល់​ទាំងស្រុង​ថា ក្រដាសប្រាក់​ដែល​ខ្លួន​ដក​ពី ទូ ATM នោះ គឺជា​ក្រដាសប្រាក់​ពិត ហើយ​អាច​នឹង​ត្រូវគេ​លួច​ប្តូរ ដាក់​ក្រដាសប្រាក់​ក្លែងក្លាយ ក្នុង​កាបូប​នៅ​ចន្លោះពេល​១២​ថ្ងៃនោះ​។​
 

​ការ​បង្ហោះ​សារ​ពី​អតិថិជន​ម្នាក់ ក្រោយពី ABA បានបង្ហាញ​ភ័ស្តុតាង​បញ្ជាក់ថា ក្រដាសប្រាក់​ដែល​គាត់​បាន​ដក​ចេញពី​ទូ ATM របស់ ABA គឺជា​ក្រដាសប្រាក់​ពិត​។ 
 
​លោក ម៉ី ប៉ូ​លីន នាយក​ផ្នែក​អភិវឌ្ឍ​អាជីវកម្ម​របស់​ធនាគា​រ ABA បាន​បញ្ជាក់ថា​៖«​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំមុន​មក យើង​បានឃើញ​ការ​បង្ហោះ​សារ នៅលើ​បណ្តាញ​សង្គម Facebook ចំនួន​១៥​ករណី ដោយ​ចោទប្រកាន់ថា ដក​បាន​ប្រាក់​ក្លែងក្លាយ​ពី​ម៉ាស៊ីន​របស់​យើង​។ រឿងនេះ គឺ​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំងណាស់​សម្រាប់​ពួកយើង ពីព្រោះ​ការិយាល័យ​ដោះស្រាយ​បញ្ហា​របស់​យើង កម្រ​ទទួលបាន​នូវ​បណ្ដឹងតវ៉ា អំពី​ក្រដាសប្រាក់​ក្លែងក្លាយ​ណាស់ មិន​ថា​តាម​សាខា​ធនាគារ​នានា​របស់​យើង តាមរយៈ​ទូរស័ព្ទ ឬ​តាម​អន​ឡាញ​នោះទេ​។ បើទោះបីជា​យើង​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ឲ្យ​អតិថិជន​ស្នើ​, សាកសួរ​ព័ត៌មាន​, និង​ស្វែងរក​ដំណោះស្រាយ តាម​បណ្ដាញ​ទំនាក់ទំនង​ផ្លូវការ​របស់​យើង​ក៏ដោយ​»​។ លោក​បាន​ប្រាប់​បន្តថា​៖«​ពួកគាត់​ចាប់ផ្ដើម​ប្រតិកម្ម​តែ​នៅលើ​បណ្តាញ​សង្គម ដោយ​មិន​ស្វែងរក​ជំនួយ ឬ​ដំណោះស្រាយ​ដោយផ្ទាល់​ពី​ធនាគារ​ឡើយ​»​។ 
 
​អ្នកស្រី ឡុង នី​ន​លីដា ប្រធាន​អង្គភាព​ប្រតិបត្តិការ​សាច់ប្រាក់ របស់​ធនាគារ ABA បាន​ពន្យល់ថា ABA មិន​ខុសពី​ធនាគារពាណិជ្ជ​ធំៗ​នៅ​កម្ពុជា​ប៉ុន្មាន​ឡើយ ធនាគារ​នេះ ប្រើប្រាស់​ឧបករណ៍​ពិនិត្យ​ក្រដាសប្រាក់​ដ៏​ទំនើប​ចុងក្រោយបង្អស់ ដែល​អាច​ស្គាល់ និង​ចាប់យក​ក្រដាសប្រាក់​ក្លែងក្លាយ ចេញពី​ក្រដាសប្រាក់​ពិត ដែល​ដាក់​ឲ្យ​ចរាចរ​ក្នុង​ទូ ATM ទាំង ៣០១ កន្លែង​របស់ខ្លួន នៅ​ទូទាំងប្រទេស​កម្ពុជា​។ អ្នកស្រី​បាន​ឲ្យ​ដឹងថា​៖«​ម៉ាស៊ីន​ពិនិត្យ​ប្រាក់​ទាំងនេះ ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​សន្តិសុខ​ផ្សេងទៀត អាច​ចាប់ និង​ថត​យក លេខ​មាលា (Serial Number) របស់​ក្រដាសប្រាក់​គ្រប់​សន្លឹក ដែល​យើង​បានដាក់​បញ្ចូល​ទៅក្នុង​ទូ ATM នានា​។ ដូច្នេះ​នៅពេល​ដែលមាន​ការតវ៉ា​ទាមទារ​ពី​អតិថិជន យើង​នឹង​យក​កំណត់ត្រា​នេះ ធ្វើជា​ឯកសារយោង ដើម្បី​ផ្ទៀងផ្ទាត់​ថា តើ​ក្រដាសប្រាក់​នោះ ពិតជា​ចេញពី​ម៉ាស៊ីន របស់​យើង​មែន ឬ​មិនមែន​»​។​
 
​អ្នកស្រី​នី​ន​លីដា បាន​បន្ថែមទៀតថា​៖«​ក្រៅពី​ឧបករណ៍​ពិនិត្យ​ក្រដាសប្រាក់ យើង​ក៏មាន​ក្រុមការងារ​គ្រប់គ្រង​សាច់ប្រាក់ និង​ក្រុម​ជំនាញការ​សន្តិសុខ សម្រាប់​ត្រួតពិនិត្យ​ជាប់​ជានិច្ច លើ​គ្រប់​ដំណាក់កាល​នៃ​ការ​ចរាចរ ក្រដាសប្រាក់​របស់​យើង ដោយ​ប្រើ​កាមេរ៉ា​សុវត្ថិភាព​ជាច្រើន ដើម្បី​ធានា​ឲ្យ​បាន​ថា គ្មាន​នរណាម្នាក់ អាច​លួច​បន្លំ​ក្រដាសប្រាក់ ដែល​ដាក់​ចូលក្នុង​ទូ ATM របស់​យើង​បានឡើយ​»​។ 
 
​ក្រុមហ៊ុន​សាជីវកម្ម​ជាច្រើន ប្រើប្រាស់​យុទ្ធសាស្ត្រ​ផ្សេងៗ ដើម្បី​ដោះស្រាយ​ជាមួយនឹង​អ្នក​តវ៉ា​លើ បណ្តាញ​សង្គម ទាក់ទង​នឹង​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន​ទាំងនោះ​។  ក្រុមហ៊ុន​ខ្លះ​មិន​ចាប់អារម្មណ៍​លើ​សារ​ផ្សេងៗ​ឡើយ ខណៈ​ក្រុមហ៊ុន​ខ្លះ ព្យាយាម​ទាក់ទង​ដោះស្រាយ​ដោយផ្ទាល់​។ 
 
​ធនាគារ ABA បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ទី​២ ដូចដែល​លោក Igor Zimarev ប្រធាន​ផ្នែក​ទីផ្សារ​របស់​ធនាគារ ABA បាន​លើកឡើងថា​៖«​កា​ជឿជាក់​ទុកចិត្ត គឺជា​គន្លឹះ​មួយ​ក្នុងចំណោម​គន្លឹះ​សំខាន់ៗ នៃ​កិច្ចការ​បម្រើសេវា​ជូន​អតិថិជន ដែល​ត្រូវបាន​ចាត់ទុកថា​ជា តម្លៃ​ស្នូល​របស់​យើង​»​។ 
 
​ធនាគារ ABA បាន​តាមដាន​បណ្តាញ​សង្គម​យ៉ាង​ដិតដល់ ហើយក៏​នឹង​បន្ត​ទាក់ទង​ទៅកាន់​អតិថិជន​ដែល​បង្ហោះ​សារ​ត្អូញត្អែរ​ផ្សេងៗ អំពី​សេវាកម្ម​របស់​ធនាគារ ដោយ​ជំរុញ​ពួកគាត់​ដាក់ពាក្យ​បណ្តឹង ឬ​លើក​ជា​សំណើ​ទៅកាន់​ធនាគារ​ដោយផ្ទាល់ ជាជាង​ការ​បង្ហោះ​សារ​លើ Facebook ឬ​នៅលើ​គេហទំព័រ​ផ្សេងៗ​ទៀត​។​
 
​លោក Zimarev បាន​បញ្ជាក់ថា​៖ «​មធ្យោបាយ​ដែល​ល្អ​បំផុត ក្នុងការ​លើកឡើង​ពី​បញ្ហា​ពាក់ព័ន្ធ គឺ​ការទាក់ទង​ដោយផ្ទាល់​ទៅកាន់​ធនាគារ ជា​កន្លែង​ដែល​យើង​មានការ​ផ្ដល់ជូន នូវ​ដោះស្រាយ​បញ្ហា​យ៉ាង​ទូលំទូលាយ ដែល​រួមមាន​ដូចជា ការស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់​ទៅលើ​បញ្ហា​ដែល​បានលើកឡើង​ជាដើម​។ ដូច្នេះ ចំណុច​សំខាន់​ដំបូង​គេ គឺ​ធ្វើយ៉ាងណា ឲ្យ​អតិថិ​ជិន​ដែល​កំពុងតែ​ត្អូញត្អែរ​នៅលើ បណ្តាញ​សង្គម បានដឹងថា ដំណោះស្រាយ​ដែល​ល្អ​បំផុត​នោះ គឺ​ការ​លើកយក​បញ្ហា​របស់​ពួកគេ​មកកាន់​ធនាគារ​យើង​ដោយផ្ទាល់​»​។​
 
​លោក​បាន​កត់​ស្គាល់​ឃើញថា ចាប់តាំងពី​ពេលដែល​ធនាគារ​នេះ បាន​ប្រើប្រាស់​មធ្យោបាយ​ទាក់ទង​ទៅកាន់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ដោយផ្ទាល់ ហើយ​ផ្សព្វផ្សាយ​អំពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​ដែល​បង្ហាញថា រាល់​ប្រាក់​ដកចេញ​ពី​ទូ ATM របស់​ធនាគារ គឺជា​ក្រដាសប្រាក់​ពិត​រួចមក អតិថិជន​ភាគច្រើន បាន​បញ្ឈប់​ការ​ត្អូញត្អែ​របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម Facebook​។ 
 
​លោក Zimarev បាន​ឲ្យ​ដឹងថា​៖ «​យើង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​រាល់​ការតវ៉ា និង​ការរក្សា​កេ​រិ៍្ត​ឈ្មោះ​របស់​យើង ហេតុនេះ នៅពេល​ដែលមាន​មនុស្ស​ព្យាយាម​បង្ខូច​កេ​រិ៍្ត​ឈ្មោះ​របស់​យើង លើ បណ្តាញ​សង្គម យើង​ចាត់វិធានការ​ភ្លាមៗ​ដើម្បី​ធានា​ឲ្យ​បាន​ថា ការពិត​ទាំងស្រុង​ត្រូវបាន​បង្ហាញ និង​ចែករំលែក​បន្ត​»​។ លោក​បាន​បន្ថែមទៀតថា​៖ «​យើង​នឹង​ដោះស្រាយ​បញ្ហា​ទាំងនេះ តាមផ្លូវ​ច្បាប់ ប្រសិនបើ​យើង​ដឹងថា អ្នក​បង្ហោះ​សារ​ទាំងនោះ កំពុងតែ​ព្យាយាម​ឆបោក​ធនាគារ​យើង ឬ​បង្ខូចឈ្មោះ​របស់​យើង ដោយ​ចេតនា តាមរយៈ​ការ​បង្ហោះ​សារ​មួលបង្កាច់ លើ​បណ្តាញ​សង្គម ដោយ​មិន​អនុវត្តតាម​នីតិវិធី​ត្រឹមត្រូវ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពី ធនាគារ​ដោយផ្ទាល់​»​។​
 
​ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ បច្ចុប្បន្ន មាន​បុរស​ជនជាតិ​ស្វ៊ី​សម្នាក់ ត្រូវបាន​ឃ្មុំ​ខ្លួន​ក្នុង​ពន្ធនាគារ នៅ​រាជធានី​ភ្នំពេញ ពីបទ​ឆបោក​ធនាគារ​ដោយ​ចេតនា តាមរយៈ​ការ​លួច​ប្តូរ​ក្រដាសប្រាក់​ពិត ១​សន្លឹក ជាមួយនឹង​ក្រដាសប្រាក់​មួយ​ដែលមាន​សរសេរ​អក្សរ​ថា «COPY» និង​បាន​ព្យាយាម​មួលបង្កាច់​ថា ក្រដាសប្រាក់​ក្លែងក្លាយ​នេះ បាន​ដក​ចេញពី​ទូ​មួយ​របស់​ធនាគារ ABA​។​


បុរស​ជា​ជនជាតិ​ស្វ៊ី​សម្នាក់ ដែល​បាន​ឆបោក​ធនាគារ ABA ដោយ​ចេតនា តាមរយៈ​ការ​លួច​ប្តូរ​ក្រដាសប្រាក់​ពិត ដែល​ដកចេញ​ពី​ទូ ATM របស់ ABA ជាមួយនឹង​ក្រដាសប្រាក់​ក្លែងក្លាយ​។ 
 
​លោក Zimarev បាន​សន្និដ្ឋានថា​៖ «​តាមរយៈ​ការពិនិត្យ និង​ការស៊ើបអង្កេត​ផ្ទៃក្នុង យើង​បាន​រកឃើញថា ការ​ត្អូញត្អែរ​ដែល​កើតមាន​កន្លងមក គឺជា​ការព្យាយាម​បង្ខូច​កេ​រិ៍្ត​ឈ្មោះ និង​ឆបោក​។ យើង​នឹង​ធ្វើការ​ជាមួយ​ស្ថាប័ន​អនុវត្ត​ច្បាប់ ដើម្បី​ធានា​ឲ្យ​បាន​ថា បញ្ហា​នោះ ត្រូវបាន​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ដែល​ក្នុងនោះ​អាចមាន​ការកាត់ទោស​ក​ម្រិ​ត​ព្រហ្មទណ្ឌ​លើ​ជន​ឆបោក​ផង​»៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com