ជាតិ
រថយន្ត
ក្រុមហ៊ុន Mercedes អាច​ជួសជុល និង​កែខៃ​តួ​រថយន្ត​ដែល​វៀច ឆ្កូត ឬ​ក្រពឹត ឲ្យ​ថ្មី​ដូច​ទើប​ចេញពី​រោងចក្រ​
29, Apr 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន ស្តារ អូ​តូ គឺជា​ក្រុមហ៊ុន​តែមួយគត់​នៅ​កម្ពុជា ដែល​ទទួល​សិទ្ធិផ្តាច់មុខ នាំចូល និង​ចែកចាយ​លក់​រថយន្ត និង​គ្រឿងបន្លាស់​ម៉ាក Mercedes-Benz នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​នេះ ក៏មាន​រោង​ជាង​ជួសជុល​ដែលមាន​បំពាក់​ដោយ​ឧបករណ៍​ទំនើបៗ និង​ប្រើ​បច្ចេកវិទ្យា​ចុងក្រោយបង្អស់ សម្រាប់​ជូ​ស​ជុល​រថយន្ដ​របស់លោក​អ្នក​។

 
​ប្រសិនជា​រថយន្ដ​រប​ស់​អស់លោកអ្នក មានការ​ប៉ះពារ ឆ្កូត វៀច ឬ​ក្រពឹត​តួ​រថយន្ដ​នោះ សូមកុំ​បារម្ភ​! ទុក​ភារកិច្ច​នេះ​ឲ្យ​អ្នកជំនាញ​របស់​ក្រុមហ៊ុន Mercedes-Benz នោះ​រថយន្ដ​របស់លោក​អ្នក នឹងមាន​ភាពល្អ​ស្អាត​ត្រឡប់មកវិញ ដូច​រថយន្ដ​ថ្មី ដែល​ទើប​ផលិត​ចេញពី​រោងចក្រ​។ ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា (Star Auto Cambodia) មាន​ឧបករណ៍​យ៉ាង​ទំនើប សម្រាប់​ទាញ និង​តម្រង់​តួ​រថយន្ដ​របស់លោក​អ្នក ឲ្យ​បាន​ត្រង់ ដូចដើម​វិញ​។​


 
​សូមជម្រាបថា រោង​ជួសជុល​ត្រឹមត្រូវ​របស់ Star Auto ត្រូវបាន​បង្កើតឡើង ស្របទៅតាម ស្តង់ដារ​សាកល​របស់​ក្រុមហ៊ុន Mercedes-Benz (MB) ដូចគ្នា​ទៅនឹង​នៅឯ​បរទេស​តែម្តង ដោយមាន​បំពាក់​នូវ​ម៉ាស៊ីន​កុំព្យូទ័រ​សម្រាប់​ត្រួតពិនិត្យ​រថយន្ត ឧបករណ៍​ជួសជុល​ដែល​ត្រូវបាន​តម្រូវ​ដោយ​ក្រុមហ៊ុន MB ការប្រើប្រាស់​គ្រឿងបន្លាស់​ថ្មី​ពិតប្រាកដ​របស់​ក្រុមហ៊ុន MB ព្រមទាំង​មាន​អ្នកបច្ចេកទេស​ជាច្រើន ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន Mercedes-Benz​។ 


 
​សូម​ជ្រើសរើស​កន្លែង​ថែទាំ និង​ជួសជុល​រថយន្ត​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​រាល់​ធ្វើដំណើរ​របស់លោក​អ្នក ប្រកបដោយ​ភាព​រីករាយ មាន​ទំនុកចិត្ត និង​មាន​សុវត្ថិភាព​។​
 
​សូម​អញ្ជើញ​ទាក់ទង​ទៅកាន់​សេវា​បម្រើ​អតិថិជន​របស់​ក្រុមហ៊ុន Mercedes-benz តាមរយ​:​ទូរស័ព្ទ​លេខ​៖ 023 231 488/ 011 726 988 ឬ​អញ្ជើញ​មក​អគារ​តាំង​បង្ហាញ​លក់​រថយន្ត​ប្រណិត Mercedes-Benz ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ដើម្បី​សាកសួរ​ព័ត៌មាន​លម្អិត​៕

Tag:
 រថយន្ត​
 ​យានយន្ត​
  Mercedes
 ​ស្តារ អូ​តូ​
 StarAuto
© រក្សាសិទ្ធិដោយ thmeythmey.com