អត្ថបទពាណិជ្ជកម្ម
សប្បាយអស់ទាស់! ហ្សូមអាយដូលផង ចាប់ព្រះច័ន្ទផង នាការប្រគំតន្ត្រី Giant Moon Live Concert
× ភ្នំពេញ ថ្ងៃទី២៩ មេសា ឆ្នាំ២០១៩៖ មហាព្រឹត្តិការណ៍ ការប្រគំតន្ត្រី Giant Moon Live Concert នាំមកជូនដោយ Huawei P30 Series កាលពីថ្ងៃសុក្រ ទី២៦ ខែមេសា សប្តាហ៍មុននៅមុខសាលមហោស្រពកោះពេជ្រ បានប្រព្រឹត្តទៅពោរពេញដោយភាពសប្បាយរីករាយ។ ការប្រគំតន្ត្រីព្រះច័ន្ទពេញវង់ដំបូងគេបង្អស់នៅប្រទេសកម្ពុជានេះ មានអ្នកចូលរួមយ៉ាងច្រើនកុះករជាង ៩ពាន់នាក់។
DJ ចង្វាក់ EDM បានអង្រួនឆាកការប្រគំតន្ត្រីមុនការផ្សាយផ្ទាល់ ជាមួយការ រាំក្រវី ជាមួយអំពូល LED តុក្កតា Huawei រាំចាក់ក្បាច់ដ៏គួរឲ្យស្រលាញ់។ រីឯអាយដូលក្នុងដួងចិត្តអ្នក ដែលជាតារាតំណាងផ្សព្វផ្សាយរបស់ក្រុមហ៊ុន Huawei កញ្ញា ឱក សុគន្ធកញ្ញា និងលោក នីកូ បានច្រៀងរួមគ្នាជាលើកទីមួយ ដែលធ្វើឲ្យកម្មវិធីកាន់តែកក្រើក និងកាន់តែប្លែក និងសប្បាយរីករាយ និងការសម្តែងពិសេសៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ លោក ឆន សុវណ្ណរាជ កញ្ញា សួស វីហ្សា កញ្ញា ប៉ាច គីម ម៉ួយ ក៏បាននាំយកបទចម្រៀងថ្មីៗ ពីរោះៗ និងក្បាច់រាំពិសេសៗ គួរឲ្យទាក់ទាញ ចូលរួមក្នុងការប្រគំតន្ត្រីនេះដែរ ដែលធ្វើឲ្យកម្មវិធីកាន់តែរំជើបរំជួល។ លើសពីនេះទៅទៀតនោះ ស្រីស្អាតជាច្រើនរូប គ្រងឈុតសម្លៀកបំពាក់រចនាបែបធម្មជាតិប្លែកភ្នែក ក៏មានការដើរម៉ូតបង្ហាញកំពូលស្មាតហ្វូន P30 សេរ៊ី ផងដែរ។
ក្រៅពីកម្មវិធីសប្បាយៗនៅលើឆាកតន្ត្រី អតិថិជនជាច្រើន ក៏បានទៅតេស្តសាកល្បងកំពូលស្មាតហ្វូន P30 សេរ៊ី និងផលិតផលផ្សេងទៀត នៅស្តង់របស់ក្រុមហ៊ុន Huawei ផងដែរ ព្រមទាំងលេងហ្គេមកម្សាន្តដើម្បីឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដោយឥតគិតថ្លៃ។
កម្មវិធីនេះ ក៏មានការផ្សាយផ្ទាល់៣ម៉ោងពេញ ក្នុងកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Huawei និងទំព័រហ្វេសប៊ុករបស់ប្រព័ន្ធផ្សព្វផ្សាយនានាជាច្រើនទៀត ហើយមានការចូលរួមសហការឧបត្ថម្ភ ដោយក្រុមហ៊ុន Smart Axiata, Pepsi, Sabay និងGrab។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com