អត្ថបទពាណិជ្ជកម្ម
សប្បាយ​អស់ទាស់​! ហ្សូ​ម​អាយ​ដូ​ល​ផង ចាប់​ព្រះ​ច័ន្ទ​ផង នា​ការប្រគំ​តន្ត្រី Giant Moon Live Concert
29, Apr 2019 , 4:06 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២៩ មេសា ឆ្នាំ​២០១៩៖ មហា​ព្រឹត្តិការណ៍ ការប្រគំ​តន្ត្រី Giant Moon Live Concert នាំមក​ជូន​ដោយ Huawei P30 Series កាលពី​ថ្ងៃ​សុក្រ ទី​២៦ ខែមេសា សប្តាហ៍​មុន​នៅមុខ​សាល​មហោស្រព​កោះ​ពេជ្រ បាន​ប្រព្រឹត្តទៅ​ពោរពេញ​ដោយ​ភាពសប្បាយ​រីករាយ​។ ការប្រគំ​តន្ត្រី​ព្រះ​ច័ន្ទ​ពេញវង់​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​នេះ មាន​អ្នកចូលរួម​យ៉ាងច្រើន​កុះករ​ជាង ៩​ពាន់​នាក់​។
 
DJ ចង្វាក់ EDM បាន​អង្រួន​ឆាក​ការប្រគំ​តន្ត្រី​មុន​ការផ្សាយ​ផ្ទាល់ ជាមួយ​ការ រាំ​ក្រវី ជាមួយ​អំពូល LED តុក្កតា Huawei រាំ​ចាក់​ក្បាច់​ដ៏​គួរ​ឲ្យ​ស្រលាញ់​។ រីឯ​អាយ​ដូ​ល​ក្នុង​ដួងចិត្ត​អ្នក ដែលជា​តារា​តំណាង​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Huawei កញ្ញា ឱក សុគន្ធ​កញ្ញា និង​លោក នី​កូ បាន​ច្រៀង​រួមគ្នា​ជា​លើកទីមួយ ដែល​ធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​កក្រើក និង​កាន់តែ​ប្លែក និង​សប្បាយរីករាយ និង​ការសម្តែង​ពិសេសៗ​ជាច្រើន​ទៀត​។ មិនតែប៉ុណ្ណោះ លោក ឆន សុវណ្ណ​រាជ កញ្ញា សួស វី​ហ្សា កញ្ញា ប៉ាច គីម  ម៉ួ​យ ក៏បាន​នាំយក​បទ​ចម្រៀង​ថ្មីៗ ពីរោះៗ និង​ក្បាច់​រាំ​ពិសេសៗ គួរ​ឲ្យ​ទាក់ទាញ ចូលរួម​ក្នុង​ការប្រគំ​តន្ត្រី​នេះដែរ ដែល​ធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​រំជើបរំជួល​។ លើសពីនេះទៅទៀត​នោះ ស្រី​ស្អាត​ជាច្រើនរូប គ្រង​ឈុត​សម្លៀកបំពាក់​រចនា​បែប​ធម្មជាតិ​ប្លែក​ភ្នែក ក៏មាន​ការដើរ​ម៉ូត​បង្ហាញ​កំពូល​ស្មា​ត​ហ្វូ​ន P30 សេ​រ៊ី ផងដែរ​។ 
 
 
​ក្រៅពី​កម្មវិធី​សប្បាយៗ​នៅលើ​ឆាក​តន្ត្រី អតិថិជន​ជាច្រើន ក៏បាន​ទៅ​តេស្ត​សាកល្បង​កំពូល​ស្មា​ត​ហ្វូ​ន P30 សេ​រ៊ី និង​ផលិតផល​ផ្សេងទៀត នៅ​ស្តង់​របស់​ក្រុមហ៊ុន Huawei ផងដែរ ព្រមទាំង​លេង​ហ្គេម​កម្សាន្ត​ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់ ដោយ​ឥតគិតថ្លៃ​។ 


 
​កម្មវិធី​នេះ ក៏មាន​ការផ្សាយ​ផ្ទាល់​៣​ម៉ោង​ពេញ ក្នុង​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស HDTV ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន Huawei និង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ជាច្រើន​ទៀត ហើយ​មានការ​ចូលរួម​សហកា​រ​ឧបត្ថម្ភ ដោយ​ក្រុមហ៊ុន Smart Axiata, Pepsi, Sabay និង​Grab​។​


 
​គួរ​រំលឹក​ផងដែរ​ថា ស៊ុប​ភើ​កាមេរ៉ា Leica 4 គ្រាប់ របស់​កំពូល​ស្មា​ត​ហ្វូ​ន P30 សេ​រ៊ី មាន​សមត្ថភាព​អស្ចារ្យ ជាមួយ កាមេរ៉ា​ក្រោយ​ទំហំ 40MP ដែល​បំពាក់ Super Spectrum Senor កាមេរ៉ា​ទំហំ 20MP ថត​ប្លង់​ផ្តេក​ទ្រវែង បាន​កាន់តែ​ទូលាយ​បែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និង​កាមេរ៉ា Huawei TOF​។ ឡែ​ន SuperZoom មាន​សមត្ថភាព​អាច​ហ្សូ​ម​បែប Optical បាន 5X, Hybrid ហ្សូ​ម​បាន 10X និង Digital ហ្សូ​ម​បាន​រហូតដល់ 50X ហ្សូ​ម​បាន​ដល់​ឋាន​ព្រះ​ច័ន្ទ​។ ជាងនេះទៅទៀត កំពូល​ស្មា​ត​ហ្វូ​ន​នេះ មាន​សមត្ថភាព អាច​ថតរូប​ច្បាស់​អស់​ស្ទះ​ក្នុង​ទី​ងងឹត និង​ផ្តិត​យក​រូបភាព​កាន់តែ​ដិត​ច្បាស់ យក​ផ្ទៃ​ក្រោយ​ព្រាល ពន្លឺភ្លើង Bokeh ៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com