ពលរដ្ឋ​ខ្មែរ​នៅតែ​ប្រើពាក្យ «​រាបសា​» មិនទាន់​ត្រឹមត្រូវ​នៅឡើយ​ទេ​!
ពីនេះ ពីនោះ / មិនយល់...!
ពលរដ្ឋ​ខ្មែរ​នៅតែ​ប្រើពាក្យ «​រាបសា​» មិនទាន់​ត្រឹមត្រូវ​នៅឡើយ​ទេ​!
30, Apr 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​អ្នកសរសេរ​ពាក្យ «​រាបសា​» ដាច់ខាត​មិនគួរណា​សរសេរ​ភ្ជាប់​ជាមួយ​ព្យញ្ជនៈ «​រ​» នោះទេ​។ កន្លងមក​ពលរដ្ឋ​ខ្មែរ​ច្រើនតែ​ប្រើប្រាស់​ពាក្យ​នេះ​ខុសពី​វចនានុក្រម​ខ្មែរ​។ «​រាបសា​» សំដៅលើ​បុគ្គល​ដែលជា​មនុស្ស​រាបសា ដែល​មិន​ប្លែក​ពី​គេ​, យ៉ាង​កណ្តាល​,​សាមញ្ញ​។ ឧទាហរណ៍​៖ មនុស្ស​រាបសា​,​សម្តី​រាបសា​, របស់​រាបសា​។


 
​មូលហេតុ​ដែល​នាំ​ឲ្យ​មហាជន​ទូទៅ​ច្រឡំ​សរសេរ «​រាបសា​» ដោយ​ភ្ជាប់​ជាមួយនឹង​ព្យញ្ជនៈ «​រ​» ដោយសារ​ឃើញ​មាន​ពាក្យ​ខ្លះ​សរសេរ​ដោយមាន​ព្យញ្ជនៈ «​រ​» មកជា​មួយ ដោយ​ពាក្យ​ទាំងនោះ​មានដូចជា ខ្លឹមសារ​,​សារព័ត៌មាន​,​សារថី​,​សារភាព​,​សារពើ​,​សារពាង្គ​,​ក្រសារ​, បន្សារ​,​ផ្សារ​,​សារមន្ទីរ​, កករ​, កេរ​,​កុះករ​,​កុបករ​, កសិករ​, ជននិករ​, ទិនករ​, ព្យាករ ជាដើម​។ 
 
​មាន​ពាក្យ​ជាច្រើន​ផ្សេងទៀត​ដែល​មិនត្រូវ​សរសេរ​ភ្ជាប់​ជាមួយនឹង​ព្យព្ជានៈ «​រ​» ដោយ​ពាក្យ​ទាំងនោះ​មានដូចជា កូនប្រសា​, សា​ឡើងវិញ​,​ពិសា​, ស្នើ​, រងា​, វិញ្ញាសា​, ផ្គូផ្គង ជាដើម​៕ 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com