ជាតិ
សង្គមជាតិ
​ឧតុនិយម​៖ ខេត្ត​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ដល់​ថ្ងៃទី​២​ឧសភា ខេត្ត​ខ្លះ​ដល់​ថ្ងៃទី​៥​ឧសភា​
30, Apr 2019 , 6:29 am        
រូបភាព
​រាជធានី​ភ្នំពេញ និង​ខេត្ត​១៤ នឹង​បន្ត​មាន​ភ្លៀង​ធា្ល​ក់​ពី​កម្រិត​ខ្សោយ​ទៅ​មធ្យម ពីថ្ងៃ​ទី​៣0​មេសា ដល់​ថ្ងៃទី​៥​ឧសភា​។ ប៉ុន្តែ តំបន់​ខ្លះ នៅ​ខេត្តសៀមរាប បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​បាត់ដំបង មាន​ភ្លៀង​កក់ខែ​ពី​តិច​ទៅ​មធ្យម កាលពី​ថ្ងៃទី​២៩​មេសា​។

 
​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​៣០​មេសា​ដល់​ថ្ងៃទី​២​ឧសភា ភ្លៀង​នឹង​បន្ត​ធ្លាក់​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ កំពង់ស្ពឺ ស្វាយរៀង តាកែវ កំពត ព្រះសីហនុ កណ្តាល កំពង់ឆ្នាំង កំពង់ចាម និង​ព្រៃវែង​។ រីឯ​បណ្តា​ខេត្ត​មួយចំនួនទៀត ក៏​នឹងមាន​ភ្លៀង​កក់ខែ​ពី​កម្រិត​ខ្សោយ​ទៅ​មធ្យម​ផងដែរ រហូតដល់​ថ្ងៃទី​៥​ឧសភា​។  
 
​ដោយឡែក សីតុណ្ហភាព​វិញ មាន​ពី​៣៥ ទៅ​៣៧​អង្សា ហើយនឹង​បន្ត​កើនឡើង​ពី​៣៧ ទៅ​៤១​អង្សា​សេ​។ ជាមួយគ្នានេះ ក្រសួង ក៏បាន​ផ្តាំ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ​, រន្ទះ​, និង​ខ្យល់​កន្ត្រាក់​ផងដែរ​៕ 

Tag:
 អាកាសធាតុ​
  ភ្លៀង​
  កម្តៅ​
© រក្សាសិទ្ធិដោយ thmeythmey.com