អត្ថបទពាណិជ្ជកម្ម
Emirates បង្ហាញ​គម្រោង​សាល​ពិព័រណ៍​របស់ខ្លួន​សម្រាប់​ពិព័រណ៍​ឌូ​បៃ​ឆ្នាំ​២០២០ ផ្តោត​ទៅ លើ អនាគត​នៃ​ពាណិជ្ជកម្ម​លើ​វិស័យ​អាកាសចរណ៍​
29, Apr 2019 , 5:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ឌូ​បៃ​អារ៉ាប់​រួម ថ្ងៃទី​២៨ មេសា ២០១៩៖ អ៊ែ​ម​មឺ​រឹត (Emirates )​ជា​ក្រុមហ៊ុន​អាកាសចរណ៍ ផ្លូវការ​មួយ និង​ជា​ដៃគូ​ចម្បង ក្នុងការ​ផ្តួចផ្តើម​ពិព័រណ៍​ទីក្រុង​ឌូ​បៃ​ឆ្នាំ​២០២០ បាន​បើក​បង្ហាញ ពី​ការ​រចនា និង​ទស្សនវិស័យ នៃ​បទពិសោធន៍​របស់​អ្នកទស្សនា នៅក្នុង​សាល​តាំងពិព័រណ៍ នៃ​ព្រឹត្តិការណ៍​ដ៏​ធំ ដែលមាន​រយៈពេល​៦​ខែ​។ សាល​តាំងពិព័រណ៍​របស់​អ៊ែ​ម​មឺ​រឹត​នេះ​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​អន្តរ​កម្ម   ផ្តោតទៅលើ​ពាណិជ្ជកម្ម​លើ​វិស័យ​អាកាសចរណ៍​។
  
​លោក Sheikh Ahmed bin Saeed Al Maktoum ជា​ប្រធាន​និង​អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត មានប្រសាសន៍ថា​៖«​ថ្ងៃនេះ​ពួកយើង​ពិត​ជាមាន​មោទនភាព​ក្រៃលែង​ដើម្បី​បើក​បង្ហាញ​ពី​ភាព​លម្អិត នៃ​សាល​ពិព័រណ៍​របស់​អ៊ែ​ម​មឺ​រឹត​ដែល​នឹងធ្វើ​ឡើង​នៅ​ឆ្នាំ ២០២០​។ គោលបំណង​សម្រាប់​សាល​ពិព័រណ៍​របស់​យើង គឺ​ស្របទៅនឹង​ការធ្វើ​ពិព័រណ៍ Expo 2020 ទីក្រុង​ឌូ​បៃ ដើម្បី​ជំរុញ​ឲ្យ​មានការ​បង្កើត​បទពិសោធ​ន៍ គំនិត​ច្នៃប្រឌិត និង​ជំរុញឱ្យមាន​ការប្តេជ្ញាចិត្ត សម្រាប់​អនាគត​ដ៏​ល្អប្រសើរ​មួយ​ខាងមុខ​។ បទពិសោធ​ន៏​នៃ​ការគិត​ឆ្ពោះទៅមុខ នឹង​បង្ហាញ​នូវ​អ្វីដែល​ល្អ​បំផុត​ដែល​ពុំទាន់​មាន នៅក្នុង​វិស័យ​អាកាសចរណ៍ ហើយ​វា​នឹង​ក្លាយជា​វេទិកា​មួយ​ដើម្បី​បង្ហាញ​ពី​ចលនា​ដ៏​សំខាន់​សម្រាប់​ពិភពលោក​នាពេល​បច្ចុប្បន្ន និង​ក្នុង​ពេលអនាគត​»​។ 
 
​លោក Reem Al Hashimy រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សហភាព​អារ៉ាប់ និង​ជា​អគ្គនាយក ការិយាល័យ​ពិព័រណ៍ ទីក្រុង​ឌូ​បៃ​ឆ្នាំ​២០២០ (Expo Dubai 2020) មានប្រសាសន៍ថា​៖ «​ពួកយើង​ពិតជា​មាន​ភាព​សោមនស្ស​រីករាយ​ណាស់ ក្នុងការ​ពាំនាំ​ពិភពលោក​ទាំងមូល​ឲ្យ​បានទទួល​នូវ​បទពិសោធន៍ ពី​ពិព័រណ៍​ដ៏​អស្ចារ្យ​នេះ​។ អស់​រយៈពេល​ជាង ១៧០ ឆ្នាំកន្លងមក ពិព័រណ៍​លំដាប់​ពិភពលោក (World Expos) បាន​បង្រួបបង្រួម​មនុស្ស ក្នុង​ស្មារតី​មួយ ឲ្យ​ពួកគេ មាន​សេចក្តី​រីករាយ សម្រាប់​ថ្ងៃ​អនាគត និង​បង្កើត​ភ្ញាក់ផ្អើល ចំពោះ​គំនិត​ច្នៃប្រឌិត វប្បធម៌ សិល្បៈ និង​ម្ហូបអាហារ​»​។​
 
​ការធ្វើដំណើរ​តាមផ្លូវ​អាកាស បានធ្វើ​ឲ្យ​មនុស្ស​ទទួលបាន​នូវ​បទពិសោធន៍ ដែល​ពិភពលោក​ផ្តល់​ឲ្យ អ៊ែ​ម​មឺ​រឹត ដែលជា​ដៃគូ​អាកាសចរណ៍​ផ្លូវការ​របស់ EXPO 2020 ។ សាល​តាំង​ពិ​ព័រ​ណ័ នេះ នឹង​នាំមក​នូវ​បទពិសោធន៍​ទាំងនេះ រួមគ្នា​នៅក្នុង​កន្លែង​តែមួយ នៅ​ទីក្រុង​ឌូ​បៃ នៅ​ឆ្នាំ​២០២០ ហើយ​សាល​ពិព័រណ៍​ដ៏​អស្ចារ្យ​របស់​អ៊ែ​ម​មឺ​រឹត នឹង​បង្ហាញ​ប្រាប់​អ្នក​ពី រឿង​មិនគួរ​ជឿ​ពី​តួនាទី​ដែល​ការធ្វើដំណើរ​តាមផ្លូវ​អាកាស នឹង​ក្នុងការ​ផ្លាស់ប្តូ​រការ​ចល័ត​និង​អនាគត​របស់​យើងទាំងអស់គ្នា​»​។ នេះ​ជាការ​បន្ថែម​របស់លោក Reem Al Hashimy​។ 
 
​សាល​ពិព័រណ៍​របស់ខ្លួន​សម្រាប់​ពិព័រណ៍​ឌូ​បៃ​ឆ្នាំ​២០២០ 

 
 
​ការតាំង​ពិ​ពរណ៍​ទីក្រុង​ឌូ​បៃ​ឆ្នាំ​២០២០ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ ២០២១​។ ពិព័រណ៍​នេះ គឺជា​ព្រឹត្តិការណ៍​មួយ ដែល​អ្នក​គួរតែ​ចូលរួម ហើយ​វា​ក៏​ជា​ព្រឹត្តិការណ៍ ដែលមាន​កម្មវិធី​កម្សាន្ត​ជាប្រចាំ​ថ្ងៃ មានដូចជា​ការប្រគំ​តន្ត្រី ពិធីបុណ្យ​វប្បធម៌ ការជជែក និង​សិក្ខាសាលា ព្រមទាំង​កម្មវិធី​ជាច្រើន​ទៀត​។ អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ និង​អ្នក​ដែល​កំពុង​ស្វែងរក​អាហារ​ថ្មីៗ ហើយ​ប្លែក​ប្រកបដោយ ភាព​ច្នៃប្រឌិត នឹង​អាច​ភ្លក់​នូវ​ម្ហូបអាហារ​មកពី​គ្រប់ទិសទី នៅ​ទូទាំង​ពិភពលោក ដែលមាន​ជាង ២០០​មុខ រួមទាំង​អាហារ​តាម​រទេះ​ធម្មតា អាហារ​ក្នុង​ភោជនីយដ្ឋាន​ដ៏​ប្រណិត និង​អាហារ ៣៤ មុខ ដែល​អ្នក​មិន​ធ្លាប់​បានឃើញ​ពីមុនមក​នៅ​ទីក្រុង​ឌូ​បៃ​។​
 
​សាល​ពិព័រណ៍​អ៊ែ​ម​មឺ​រឹត​
 

 
​សាល​ពិព័រណ៍​អ៊ែ​ម​មឺ​រឹត ត្រូវបាន​រចនា​ឡើង ដើម្បី​ឆ្លុះបញ្ចាំង​ដូច​ទៅនឹង​ស្លាប​យន្តហោះ​ត្រៀមខ្លួន​ដើម្បី​ហោះហើរ ដោយ​រួមបញ្ចូល​នៅ​ប្រធានបទ​៣​គឺ​ចល័ត ឱកាស និង​និរន្តរភាព នៃ ការតាំងពិព័រណ៍ ២០២០ នៅ​ទីក្រុង​ឌូ​បៃ​។ គម្រោង​ស្ថាបត្យកម្ម​ចំនួន ២៦ ដែល​គ្របដណ្តប់ ទាំងស្រុង នៃ​រោង​នឹងមាន​អំពូល LED ជាង ៨០០ ម៉ែត្រ ដើម្បី​បង្កើត​ប្រសិទ្ធ​ភា នៃ​សេន​សឺ (Sensor) និង​ចលនា​ពន្លឺ​តាម​រចនា​សម្ព​ន្ធ័ ដែល​បង្ហាញ​នូវ​ភាពរស់រវើក ដោយ​ពន្លឺ​ជា​រៀងរាល់​យប់​នៅក្នុង​សាល​ពិព័រណ៍​។​
 
​សាល​ពហុ​មុខងារ កម្ពស់ ៣​ជាន់ ទំហំ ៣៣០០ ម៉ែត្រការ៉េ មាន​ទីតាំង​នៅក្បែរ​សាល​ពិ​ពរណ៍ អារ៉ាប់​រួម និង​សាល​ពិព័រណ៍ Al Wasl ដែលជា​ចំណុចកណ្ដាល​នៃ​ពិព័រណ៍ ឌូ​បៃ ២០២០​។ សាល​ពិព័រណ៍ Emirates នឹង​អាច​ស្វាគមន៍​អ្នកទស្សនា​បាន​ជាង ៥៦០០០​នាក់ ក្នុង​មួយខែ ក្នុងកំឡុងពេល​នៃ​ការតាំង​ពិ​ពរណ៍​ឌូ​បៃ ឆ្នាំ ២០២០ នេះ​។​
 
​បទពិសោធអ្នកទស្សនា​
 
​ផ្ទៃ​ខាង​ក្នុងនៃ​សាល​ពិព័រណ៍ អ៊ែ​ម​មឺ​រឹត រួមទាំង​ជាន់​ដែល​បិទ​ជិត​នៃ​សាល​ពិព័រណ៍​ធ្វើឡើង​អាច​ឲ្យ​ពន្លឺ​ធម្មជាតិ​ជះ​ចូល​បាន វា​អាចជួយ​ដល់​ការកាត់បន្ថយ​ការប្រើប្រាស់​ថាមពល​។ ជាន់​ទី​ពីរ​នៃ​សាល​ពិព័រណ៍ អ៊ែ​ម​មឺ​រឹត គឺជា​កន្លែង​ធ្វើ​សិក្ខាសាលា​អំពី​ឧស្សាហ៍កម្ម និង​ជាន់​ទី​៣ គឺជា​សួនច្បារ​សម្រាប់​អ្នកទស្សនា​រីករាយ ជាមួយនឹង​បរិយាកាស​ធម្មជាតិ និង​លំហរ​អាកាស​ពណ៌​បៃតង​។  


 
​សាល​ពិព័រណ៍ អ៊ែ​ម​មឺ​រឹត នឹង​ជួយ​ប្រាប់​ពី​អនាគត នៃ​ពាណិជ្ជកម្ម​អាកាសចរណ៍ តាមរយៈ​ប្រធានបទ ដែល​រួមមាន វិទ្យាសាស្ត្រ​នៃ​ការហោះហើរ ការរីកចម្រើន នៃ​បច្ចេកវិទ្យា​ម៉ាស៊ីន និង​សម្ភារ​អាកាស​ថ្មីៗ ដែល​ជួយ​បង្កើន​ប្រសិទ្ធភាព​ហោះហើរ និង​កាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈ មាន​លក្ខណៈ​ច្នៃប្រឌិត ផ្តោតលើ​ការផ្ដល់ជូន​អ្នកដំណើរ​នូវ​ផាសុកភាព និង សុខុមាលភាព និង​បទពិសោធន៍​របស់​អ្នកដំណើរ នៅ​ព្រលានយន្តហោះ ទៅ​ថ្ងៃ​អនាគត​។ ជាមួយ​ការប្រើប្រាស់​គោលការណ៍​មូលដ្ឋាន នៃ​ឌី​ណា​មិ​ក និង​កម្លាំង​ជំរុញ​ដល់​ការហោះហើរ​ទាំង​បួន (​កម្លាំង​អូស កម្លាំង​ទាញ កម្លាំង​ទម្ងន់ និង​កម្លាំង​រុញ​) អ្នកទេសចរ​នឹង​អាច​យល់​អំពី​វិទ្យាសាស្ត្រ​នៅ​ពីក្រោយ​ការហោះហើរ និង​រៀន​ពី​គោលការណ៍​មូលដ្ឋាន​នៃ​អាកាសចរណ៍​។ ក្រៅពីនេះ រចនា​មធ្យោបាយ​ហោះហើរ​ឥតឈប់ឈរ ដែល​ព្យាយាម ជំរុញ​ការហោះហើរ​ទៅកាន់​ដែន​កំណត់ នឹងធ្វើ​ឲ្យ​អ្នកទេសចរ​ស្វែងយល់​ពី​ល្បឿន និង​ឥទ្ធិពល នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ហោះហើរ​ផ្សេងៗ​គ្នា​ឆាប់រហ័ស​ផងដែរ​។​
 
​តើ​ម៉ាស៊ីន នឹង​អាច​ដើរ​ដោយ​អគ្គិសនី​ដែរឬទេ ទៅ​ថ្ងៃ​អនាគត​? នេះ​គឺជា​សំណួរ​មួយ​ដែល ភ្ញៀវទេសចរ​នឹង​សួរ បន្ទាប់ពី​បាន​យល់ដឹង​អំពី​ការ​ជឿនលឿន​នៃ​ប្រព័ន្ធ​ម៉ាស៊ីន សម្រាប់​ការហោះហើរ​ជំនាន់​ក្រោយ ក៏ដូចជា​ប្រព័ន្ធ​កាត់បន្ថយ​កម្លាំង​ជំរុញ ដែល​បង្កើន​កម្លាំង​រុញ និង​កាត់បន្ថយ​ការបញ្ចេញ​ផ្សែង ។ 
 
​បន្ទប់​អនាគត​(Future Lab) នឹងសិក្សា​អំពី លោហៈធាតុ និង​សមាសធាតុ​ចម្រុះ ដែល​កំពុង ត្រូវបាន​បង្កើតឡើង កែលម្អ និង​ប្រើប្រាស់ ដើម្បី​បង្កើន​សមត្ថភាព​ហោះហើរ​ឲ្យ កាន់តែ​ល្អប្រសើរ​។ មិន​ថាវ​ត្ថុ​ធាតុ​ទាំងនេះ​ផ្ដល់​សមត្ថភាព​បង្កើត​យន្តហោះ ដែលមាន ទំងន់​ស្រាល​ជាង​មុន​តែមាន​កម្លាំង​ខ្លាំង ឬ​ការកាត់បន្ថយ ការបំផ្លាញ​ដើម្បី​លើកកម្ពស់ សេដ្ឋកិច្ច​ប្រេង ពួកគេ​ថា​នឹង​អាច​ក្លាយជា​ធាតុ​សំខាន់ សម្រាប់​ការផលិត​យន្តហោះ នៅ​ថ្ងៃ​អនាគត ។​
 

​បន្ទប់​អនាគត​(Future Lab)
 
​យន្តហោះ​ទៅ​ថ្ងៃ​អនាគត នឹង​ជួយ​ឱ្យ​អ្នកទស្សនា​មើលឃើញ នូវ​ការផ្លាស់ប្តូរ​ដ៏​អស្ចារ្យ​ដែល​បាន​កើតឡើង​នៅក្នុង​ពិភពលោក​នៃ​ការហោះហើរ មិន​ថា​ជាការ​រីកចម្រើន​ខាង​បច្ចេកវិទ្យា​សម្ភារ ឬ​ការ​រចនា​ពិសេស​របស់​ភ្នាក់ងារ​ហោះហើរ​នោះទេ  ការហោះហើរ​ទៅ​ថ្ងៃ​អនាគត នឹង​ផ្ដល់​ឲ្យ​អ្នកដំណើរ​ទទួលបាន​នូវ​ភាពកក់ក្តៅ និង​សុវត្ថិភាព​ថែម​មួយកម្រិត​ទៀត ហើយ​ថែម    ទាំង​ផ្លាស់​ផ្ដូ​រ​បទពិសោធន៍ នៃ​ការហោះហើរ​របស់​អ្នក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកទស្សនា​នឹង​អាច​ស្វែងយល់​ពី​ការរៀបចំ​កន្លែង​អង្គុយ​ដ៏​ទាន់សម័យ និង​មាន​ប្រសិទ្ធភាព បទពិសោធន៍​លើ​យន្តហោះ​លក្ខណៈ 3D ភ្នាក់ងារ​ឆ្លាត​វៃ តួ​យន្តហោះ​គ្មាន​បង្អួច ព្រមទាំង​បច្ចេកវិទ្យា​ផ្សេងៗ​ជុំវិញ​ការបង្កើត​កៅអី​ដ៏​ឆ្លាត​វៃ​។​
 

​យន្តហោះ​ទៅ​ថ្ងៃ​អនាគត​
 
​ពិសេស​ជាងនេះទៅទៀត បច្ចេកវិទ្យា​ទៅ​ថ្ងៃ​អនាគត នឹង​ផ្ដល់​នូ​វនទ​ពិសោធន៍​នៅ​អាកាសយាន​កាន់តែ​ល្អប្រសើរ​ជាង​មុន​។ អ្នកចូលរួម​ទស្សនា​ក្នុង​សាល​ពិព័រណ៍ អ៊ែ​ម​មឺ​រឹត នឹង​អាច​ស្វែងយល់​ពី​ប្រព័ន្ធ​ដំណើរការ​ព័ត៌មាន​របស់​អ្នកដំណើរ ដែល​មិន​ត្រឹមតែ​ប្រើប្រាស់ ប្រព័ន្ធ​ចាប់យក ព័ត៌មាន Iris នោះទេ ប៉ុន្តែ​ក៏មាន​ការបង្កើតឡើង​នូវ​បច្ចេកវិទ្យា​អេឡិចត្រូនិក​ផ្សេងៗ ក៏ដូចជា​ប្រព័ន្ធ​កំណត់ចំណាំ​ច្រើន​មុខងារ ដូចជា ការ​ស្កេ​ន​ខួរក្បាល និង​សំឡេង​ជាដើម​។ 
 
​ចុងក្រោយ​អ្នកទស្សនា នឹងមាន​ឪ​កាស​សាកល្បង បង្កើត​យន្តហោះ​ក្នុង​ក្ដី​ស្រមៃ​របស់​អ្នក​ទៅ​ថ្ងៃ​អនាគត ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​បានជ្រើសរើស និង​ចំណង់​ចំណូលចិត្ត ផ្ទាល់ខ្លួន​ទៅលើ​ការ​រចនា​ស្លាប​យន្តហោះ ម៉ាស៊ីន និង​ផ្នែក​ផ្សេងៗ​ទៀត ដើម្បី​ជួយ​លោកអ្នក​បង្កើត​បទពិសោធ​ន៍​ផ្ទាល់ខ្លួន ។​
 
​គេ​ប៉ាន់ប្រមាណ​ថា 70% នៃ​ភ្ញៀវទេសចរ​ទៅកាន់​ពិព័រណ៍ Expo 2020 Dubai នឹង​មកពី​ប្រទេស​ផ្សេងៗ ក្នុង​រយៈពេល ៦ ខែ នៃ​ព្រឹត្តិការណ៍​នេះ ហើយ​ភ្នាក់ងារ​របស់ អ៊ែ​ម​មឺ​រឹត ចំនួន ១៥៨ កន្លែង​នៅក្នុង ៨៦ ប្រទេស នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​គាំទ្រ​ពិព័រណ៍​នេះ ដើម្បី​ទាក់ទាញ​អ្នកទស្សនា ២៥ លាន​នាក់ តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​របស់ខ្លួន​។ ក្នុងចំណោម​ប្រទេស​ចំនួន ១៩២ ដែល​បាន​ប្រាប់​ពី​ការចូលរួម​របស់​ពួកគេ នៅក្នុង​ព្រឹត្តិការណ៍ Expo 2020 នេះ ក្រុមហ៊ុន Emirates នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពួកគេ ជាមួយ​ជើងហោះហើរ​ត្រង់​ទៅកាន់​ប្រទេស​ចូលរួម​ចំនួន ៦៧ ប្រទេស ហើយ Emirate នឹង​បន្តធ្វើ​ការវាយតម្លៃ លើ​ឱកាស​ផ្ដល់​សេវាកម្ម​ហោះហើរ​ថ្មី​ទៅកាន់​ទីផ្សារ​ដែល​មិនសូវមាន​ការគាំទ្រ ដើម្បី​ជំរុញ​ចរាចរណ៍ និង​បង្កើន​ការតភ្ជាប់​អ្នកដំណើរ​ទៅកាន់ ទីក្រុង​ឌូ​បៃ​។ 
 
​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ក៏​កំពុង​វិនិយោគ​លើ​បច្ចេកវិទ្យា​ស្កេ​ន​ព័ត៌មាន​ឈានមុខ​គេ ដើម្បី​ជួយ​សម្រួល​ដល់​អ្នកដំណើ​រ​នៅលើ​ព្រលានយន្តហោះ​នៅ​ទីក្រុង​ឌូ​បៃ និង​មាន​បច្ចេកវិទ្យា​ច្រើន​ផ្សេងទៀត ដែល​នឹងដាក់​ដំណើរការ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ដើម្បី​ផ្ដល់នូវ​បទពិសោធន៍​ហោះហើរ​កាន់តែ​ប្រសើរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

Tag:
 Redhell
© រក្សាសិទ្ធិដោយ thmeythmey.com