ជាតិ
សង្គមជាតិ
ពលរដ្ឋ​ខ្មែរ​១១៤​នាក់ បម្រុង​ឆ្លងដែន​ខុសច្បាប់​ទៅ​ថៃ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​
29, Apr 2019 , 11:39 pm        
រូបភាព
​ក្រោយ​ចូលឆ្នាំ​រួច ប្រជាពលរដ្ឋ​ខ្មែរ បាន​សម្រុក​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​។ ប៉ុន្តែ ក្នុងនោះ មាន​ប្រជាពលរដ្ឋ​ជាង​១00​នាក់ (​ស្រី​៤៨​នាក់ និង​កុមារ​៩) ដែល​គ្មាន​លិខិត​ឯកសារ​ស្របច្បាប់ បាន​លួច​ឆ្លងដែន​ទៅ​ថៃ​ដែរ តាម​ច្រករបៀង ស្រុក​ម៉ាឡៃ តែ​ត្រូវ​សមត្ថកិច្ច ចាប់បាន នៅ​យប់​ថ្ងៃទី​២៨​ខែមេសា​។ 


 
​អគ្គស្នងការ​គរ​បាល​ជាតិ ផ្សាយ នៅ​ថ្ងៃទី​២៩ ខែមេសា​នេះ​ថា  ពលរដ្ឋ​ទាំង​១១៤​នាក់ មកពី​ខេត្ត​ចំនួន​១១ រួមមាន ពោធិ៍សាត់ កំពត បាត់ដំបង ព្រៃវែង បន្ទាយមានជ័យ កំពង់ធំ សៀម​រាម ឧត្ដរមានជ័យ ស្វាយរៀង កំពង់ចាម និង​ត្បូងឃ្មុំ​។ អគ្គស្នងការ​នគរបាល​ជាតិ បញ្ជាក់ថា ពលរដ្ឋ​ទាំងនោះ មិនមាន​ឯកសារ ឬ​លិខិត​សម្រាប់​ឆ្លងដែន​ស្របច្បាប់​ឡើយ ដោយ​ពួកគេ ធ្វើដំណើរ​តាម​ការចាត់ចែង​របស់​មេខ្យល់​។ 


 
​សមត្ថកិច្ច បាន​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ថា បើ​ចង់​ធ្វើការ​នៅ​ប្រ​ទស​ថៃ ត្រូវ​ទៅដោយ​ស្របច្បាប់ ដោយមាន​ឯកសារ​ត្រឹមត្រូវ ទើប​មិន​ប្រឈម​នឹង​បញ្ហា​។ ក្រោយ​ណែនាំ សមត្ថកិច្ច ក៏បាន​ឲ្យ​ប្រជាពលរដ្ឋ ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​៕



Tag:
 ពលរដ្ឋ​ខ្មែរ​ឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com