អត្ថបទពាណិជ្ជកម្ម
SCG បង្ហាញ​សំទុះ​រីកចម្រើន​កាន់តែខ្លាំង នៃប្រតិបត្តិ​ការ​របស់​ខ្លួន​នៅ​ត្រីមាស​ទី​១ និង​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​លើ​អាជីវកម្ម​វេច​ខ្ចប់ និង​ការ​លក់រាយ​លើ​សម្ភារ​សំណង់​
29, Apr 2019 , 6:00 pm        
រូបភាព
ដោយ: ថ្មីៗ
​បាងកក ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩- ក្រុមហ៊ុន SCG (​អេស ស៊ី ជី​) បានប្រកាស​ពី​លទ្ធផល​ប្រតិបត្តិការ​សម្រាប់​ត្រីមាស​ទី​១  ឆ្នាំ​២០១៩ និង​ត្រៀមខ្លួន​រួចរាល់ ក្នុង​ការពង្រឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​បន្ថែមទៀត ជាពិសេស​ទៅលើ​ក​អាជីវកម្ម​វេច​ខ្ចប់ និង​ផ្នែក​លក់រាយ​លើ​អាជីវកម្ម​សម្ភារ​សំណង់ ដែល​បង្ហាញ​ពី​ការកើនឡើង​ឥតឈប់ឈរ​។ លទ្ធផល​ប្រតិបត្តិ​ការសរុប​ជារួម​នេះ បង្ហាញ​ពី​ការកើនឡើង​នូវ​ប្រាក់ចំណូល​ចំនួន ១១% បើ​ធៀប​ទៅនឹង​ត្រីមាស​មុន ប៉ុន្តែ​ធ្លាក់ចុះ​ចំនួន ៦% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨ ដោយ​ការធ្លាក់ចុះ​នេះ កើតឡើង​ដោយសារតែ​ភាពមិន​ទៀងទាត់​នៃ​តម្លៃ​ប្រេង និង​ការធ្លាក់ចុះ​នៃ​សេដ្ឋ​ជាស​កល​។
 
​លោក Roongrote Rangsiyopash ដែលជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន SCG បានបង្ហាញ​ពី​លទ្ធផល​ប្រតិបត្តិការ មុន​សវនកម្ម​របស់​ក្រុមហ៊ុន សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ ដោយ​ក្នុងនោះ​ប្រាក់ចំណូល​ពី​ការលក់ ដែល​បាន​ចុះបញ្ជី​រួច គឺមាន​ទំហំ​ទឹកប្រាក់ 14 252 ពាន់​លាន​រៀល (​ស្មើនឹង 3 554 លាន​ដុល្លារ​សហរដ្ឋអាមេរិក​) គឺ​ថយចុះ​ចំនួន ៤% បើ​ធៀប​នឹង​ត្រីមាស​មុន និង​ថយចុះ ៥% បើ​ធៀប​នឹង​ត្រីមាស​ទី ១ ឆ្នាំ ២០១៨​។ បើតាម​លោក Roongrote Rangsiyopash  ការធ្លាក់ចុះ​នោះ គឺ​ភាគច្រើន​ដោយសារតែ​ការធ្លាក់ចុះ ទៅលើ​តម្រូវការ​លើ​ផលិតផល​គីមី​ជាស​កល​។ ស្របពេល​ជាមួយគ្នានេះ ប្រាក់ចំណេញ​ក្នុង​រយៈពេល​នេះ គឺមាន​ចំនួន 1 479 ពាន់​លាន​រៀល  (369 លាន​ដុល្លារ​) ដែល​បាន​កើនឡើង ១១% បើ​ធៀប​នឹង​ត្រីមាស​មុន ដោយសារតែ​រាល់​ដំណើរការ​នៃ​អាជីវកម្ម​ទាំងអស់ មាន​ភាពល្អប្រសើរ ជាង​ត្រីមាស​មុន ប៉ុន្តែ​បាន​ធ្លាក់ចុះ​ចំនួន​៦% បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១៨ ហើយ​ការធ្លាក់ចុះ​នេះ គឺ​ដោយសារតែ​ការ​ធាក់​ថយ ទៅលើ​អាជីវកម្ម​គីមី ដែល​នាំ​ឲ្យ​ធ្លាក់ចុះ​នូវ​ប្រាក់ចំណេញ​។ 


 
​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន SCG ពី​ការលក់​ផលិតផល និង​សេវាកម្ម​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ (HVA) សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ ២០១៩ បាន​កើនឡើង​ក្នុង​ចំនួន​ទឹកប្រាក់ 5 766 ពាន់​លាន​រៀល (​ស្មើនឹង 1 438 លាន​ដុល្លារ​អាមេរិក​) ដែល​ជិត​ស្មើនឹង​ចំនួន​ប្រាក់ចំណូល​កាលពី​ឆ្នាំមុន និង​ស្មើនឹង​ចំនួន ៤០% នៃ​ប្រាក់ចំណូល​សរុប​ដែល​បានមកពី​ការលក់​។ ការចំណាយ​របស់​ក្រុមហ៊ុន​នេះ លើ​កម្មវិធី​ស្រាវជ្រាវ​ការច្នៃប្រឌិត​ថ្មី និង​ការអភិវឌ្ឍ មាន​ចំនួន​ជា​ទឹកប្រាក់​សរុប 182 ពាន់​លាន​រៀល (​ស្មើនឹង 46 លាន​ដុល្លារ​) ឬ​ស្មើនឹង 1,3% នៃ​ប្រាក់ចំណូល​សរុប​ដែល​បានមកពី​ការលក់​។ 
 
​ក្រុមហ៊ុន SCG នៅ​អាស៊ាន (​លើកលែង​ប្រទេស​ថៃ​)
​សម្រាប់​លទ្ធផល​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន SCG នៅ​តំបន់​អាស៊ាន (​លើកលែង​ប្រទេស​ថៃ​) ប្រាក់ចំណូល​ពី​ការលក់ ក្នុង​ត្រីមាស​ទី​១ ប្រចាំឆ្នាំ​២០១៩ ដែល​បាន​ចុះបញ្ជី​រួច បាន​ធ្លាក់ចុះ ១% បើ​ធៀប​ទៅនឹង​ឆ្នាំមុន ដោយ​ស្មើនឹង​ទឹកប្រាក់ 3 397 ពាន់​លាន​រៀល (​ស្មើនឹង 847 លាន​ដុល្លារ​អាមេរិក​) ដែល​ស្មើនឹង ២៤% នៃ​ប្រាក់ចំណូល​សរុប​របស់ SCG ដែល​បានមកពី​ការលក់​។ ប្រាក់ចំណូល​នេះ រាប់បញ្ចូល​ទាំង​ការលក់​តាមរយៈ​ប្រតិបត្តិការ​ក្នុងស្រុក នៃ​ទីផ្សារ​អាស៊ាន​នីមួយៗ និង​ការនាំ​ចូល​ពី​ប្រទេស​ថៃ​ផងដែរ​។​


 
​គិត​ត្រឹម​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ​២០១៩ ទ្រព្យសកម្ម​សរុប​រប​ស់​ក្រុមហ៊ុន SCG គឺមាន​ទំហំ​ទឹកប្រាក់​ចំនួន 76 657 ពាន់​លាន​រៀល (​ស្មើនឹង 18 814 លាន​ដុល្លារ​)​។ ចំណែកឯ​ទ្រព្យសកម្ម​សរុប​របស់ SCG នៅក្នុង​តំបន់​អាស៊ាន (​លើកលែង​ប្រទេស​ថៃ​) គឺមាន​ទំហំ​ទឹកប្រាក់ 20 857 ពាន់​លាន​រៀល (5 119 លាន​ដុល្លារ​) ដែល​ស្មើនឹង ២៧% នៃ​ទ្រព្យសកម្ម​សរុប​របស់ SCG​។​

​ក្រុមហ៊ុន SCG នៅ​កម្ពុជា 
 
​ផ្អែកលើ​របាយការណ៍​ល​ទ្ធ​ផល​ត្រីមាស​ទី​១ ឆ្នាំ ២០១៩ ក្រុមហ៊ុន SCG នៅក្នុង​ប្រទេស​កម្ពុជា មានទ្រព្យ​សកម្ម​សរុប​ជា​ទឹកប្រាក់ 1 450 ពាន់​លាន​រៀល (​ស្មើនឹង 356 លាន​ដុល្លារ​) ដោយ​កើនឡើង​ចំនួន ៩% បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។ ប្រាក់ចំណូល​ពី​ការលក់​នៅក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ ២០១៩ របស់​ក្រុមហ៊ុន​គឺមាន​ទំហំ​ទឹកប្រាក់ 441 ពាន់​លាន​រៀល (​ស្មើនឹង 110 លាន​ដុល្លារ​) ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការលក់​បានមកពី​ប្រតិបត្តិការ​ក្នុងស្រុក និង​ការនាំ​ចូល​ពី​ប្រទេស​ថៃ ហើយ​ប្រាក់ចំណូល​នេះ​មានការ​កើនឡើង ៩% បើ​ធៀប​នឹង​រយៈកាល​ដូចគ្នា កាលពី​ឆ្នាំមុន ដែល​កំណើន​នេះ គឺ​ដោយសារតែ​ភាគច្រើន​បាន​ពី​អាជីវកម្ម​សម្ភារ​សំណង់ និង​ស៊ីម៉ង​តិ៍​។​
 
​សម្រាប់​ការចេញផ្សាយ​ប្រាក់ចំណូល​ត្រីមាស​ទី​១ នៅ​កម្ពុ​ជាមួយនេះ ក្រុមហ៊ុន SCG ទើបតែ​បានដាក់​ឲ្យ​ដំណើរការ​នូវ​កម្មវិធី «Interior Solution (​ដំណោះស្រាយ​ផ្ទៃក្នុង​)» ដើម្បី​ផ្តល់​អត្ថប្រយោជន៍​កាន់តែច្រើន​បន្ថែមទៀត​សម្រាប់​អតិថិជន ដែល​កំពុងតែ​ត្រូវការ​សេវា​ច្រកចេញចូល​តែមួយ ចាប់ពី​ការ​រចនា​ម៉ូដ សំណង់ រហូតដល់ ការតុបតែង​។ 


 
​លោក ស៊ុម​វ៉ាង មែន​ភិ​មុណ​ឆៃ (Somwang Manpimonchai) អគ្គនាយក​ប្រចាំ​ប្រទេស​របស់ SCG នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ដំណោះស្រាយ​នេះ គឺជា​ការពង្រីក​បន្ថែម​នៃ​ការផ្តល់ជូន​របស់​ក្រុមហ៊ុន SCG ដែលមាន​គោលបំណង​ក្នុង​ការជួយ​ធ្វើ​ឲ្យ​មានជីវិត​កាន់តែ​ល្អប្រសើរ សម្រាប់​អតិថិជន​កម្ពុជា​»​។ 
 
​បន្ថែម​លើ​នេះ ដើម្បី​បង្កើន​កម្រិតស្តង់ដារ​នៃ​ឧស្សាហកម្ម​សំណង់ ក្រុមហ៊ុន SCG បាន​បន្តដំណើរ​ការលើក​ម្ម​វិធី «​បណ្តុះបណ្តាល​ជាងសំណង់​» របស់ខ្លួន តាមរយៈ​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកវិទ្យា​។ កម្មវិធី​នៅ​ឆ្នាំនេះ ត្រូវបាន​ពង្រីក​កាន់តែ​ធំ ដើម្បី​ផ្តល់​ចំណេះដឹង​កាន់តែ​ទូលំទូលាយ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ចំណេះដឹង​ផ្នែក​ដំឡើង​ជញ្ជាំង និង​ពិដ​ដាន ដោយ​ស្មា​តបត (SCG SmartBOARD) និង​ស្មា​ត​វ៉ូដ (SCG SmartWOOD) ផងដែរ​។ វគ្គ​បណ្តុះបណ្តាល​នេះ អាចជួយ​ឲ្យ​ជាងសំណង់​យល់ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ផលិតផល និង​ការដំឡើង​ជញ្ជាំង​ដ៏​សម​រម ដើម្បី​សន្សំ​ពេលវេលា ស្រប​ពេលដែល​អតិថិជន​ក៏​អាច​ទទួលបាន​សំណង់​ជញ្ជាំង​ដ៏​ស្រស់ស្អាត និង​មានគុណ​ភាពល្អ​ផងដែរ​។ 
 
​លើសពីនេះ​ទៀត ដើម្បី​ចូលរួម​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា ថ្មីៗ​នេះ ក្រុមហ៊ុន SCG ទើបតែ​បានរៀបចំ​ដំណើរ​ប្រកួត​ក្នុង​តំបន់​អាស៊ាន ឆ្នាំ​2019 របស់​ក្លិប SCG Muangthong United នៅ​រាជធានី​ភ្នំពេញ ដោយ​ក្រុម K Cement All Stars បាន​យកឈ្នះ​លើ SCG Muangthong United ក្នុង​លទ្ធផល 2-1​។ 


 
​លោក​ស៊ុម​វ៉ាង បាន​បន្ថែមទៀតថា​៖ «​ប្រាក់ចំណូល​ដែល​ប្រមូល​បានមកពី​ការលក់​សំបុត្រ និង​អាវយឺត នឹង​ប្រគល់​ទៅ​ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សម្រាប់​ការ​ទ្រទ្រង់​ក្នុង​កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​យុវជន និង​ការត្រៀមខ្លួន​របស់​ក្រុម​នេះ​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​2023 ហើយ​ប្រាក់ចំណូល​នេះ ក៏​ប្រគល់​ទៅ​ឲ្យ​មជ្ឈមណ្ឌល​សុខភាព​ទូក​មាស នៅ​ខេត្តកំពត ដើម្បី​សាងសង់​អគារ​មួយ​ដែល​អាច​ប្រើ​បាន​ក្នុង​គោលដៅ​ច្រើន ផងដែរ​»​។ 

​អាជីវកម្ម​ទូទៅ​របស់ SCG
 
​លោក Roongrote បាន​មានប្រសាសន៍ថា​៖ «​រាល់​អាជីវកម្ម​ទាំងអស់​របស់ SCG បន្ត​ប្រើប្រាស់​យុទ្ធសាស្ត្រ​ស្នូល​ជាច្រើន ដើម្បី​បង្កើត​ឲ្យ​មានការ​រីកចម្រើន​ឥតឈប់ឈរ និង​បង្ហាញ​ពី​ភាពប៉ិនប្រសព្វ ក្នុងការ​បញ្ចេញ​សកម្មភាព​ភ្លាមៗ នៅពេល​ស្ថិតក្នុង​ភាពចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​។ អាជីវកម្ម​វេច​ខ្ចប់ មានបំណង​ក្លាយជា ក្រុមហ៊ុន​ផ្គត់ផ្គង់​ផ្នែក​ក្រដាស ( Total Packaging Solutions Provider) តាមរយៈ​ការបង្កើត​ទីតាំង​ផលិត​ក្រដាស​ជាច្រើន​បន្ថែមទៀត​នៅ​តំបន់​អាស៊ាន ជាពិសេស​ទៅលើ​ទីផ្សារ​ផ្សេងៗ ដែល​ផ្តល់ឱកាស​នៃ​ការរីកចម្រើន​ដ៏​រឹងមាំ និង​ការអភិវឌ្ឍ​ការច្នៃប្រឌិត និង​បច្ចេក​ផ្សេងៗ ដើម្បី​បន្ថែម​តម្លៃ​ទៅលើ​ផលិតផល សេវាកម្ម និង​ដំណើរការ​នៃ​ការផលិត ក្នុងការ​បំពេញ​តម្រូវ​របស់​សហគ្រាស​នា​នា និង​ការប្រើប្រាស់​របស់​អតិថិជន​។ ក្រុមហ៊ុន SCG ក៏​កំពុងតែ​ជំរុញ​កម្មវិធី សេដ្ឋ​បែប​ប្រើប្រាស់​ឡើងវិញ ឬ Circular Economy ផងដែរ ស្រប​ពេលដែល SCG អនុវត្តន៍ «​មធ្យោបាយ​នៃ​កម្មវិធី​វដ្ត SCG» ដែលមាន​បំណង​ក្នុងការ​ប្រើប្រាស់​ធនធាន​ផ្សេងៗ​ឲ្យ​បាន​ក្នុង​កម្រិត​ជា​អតិបរមា​ប្រកបដោយ​ប្រសិទ្ធិភាព កែច្នៃ​នូវ​សម្ភារៈ​សំណល់​ផ្សេងៗ និង​កាត់បន្ថយ​សម្ភារៈ​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​ដំណើរការ​នៃ​ការផលិត ប៉ុន្តែ នៅតែ​រក្សាបាន​នូវ​គុណភាព​ផលិតផល​យ៉ាង​ល្អឥតខ្ចោះ​។ ផលិតផល​ជា​ឧទាហរណ៍​ផ្សេងៗ​រួមមាន បំបង់​បឺត​ធ្វើ​ពី​ក្រដាស​ដែល​ទើបតែ​អភិវឌ្ឍ​ថ្មី និង​ត្រូវបាន​ផលិតឡើង​ដោយ​ចំណាយពេល​ដល់​ទៅ​៤​ម៉ោង ដែលមាន​សុវត្ថិភាព​សម្រាប់​គ្រប់គ្នា ថង់​ធ្វើ​ពី​ក្រដាស និង​ដំណើរការ​នៃ​ការផលិត​សម្ភារៈ​ក្រដាស​ផ្លា​ស្ទីក​»​។ 


 
​នាយក​ប្រតិបត្តិ​រូបនេះ​បាន​កត់សម្គាល់ថា​៖ «​ក្រៅពីនេះ SCG បាន​បោះជំហាន​ដ៏​ធំ​មួយ​ដើម្បី​បង្កើន​ការ​មានប្រៀប​ផ្នែក​ប្រកួតប្រជែង និង​បាន​ចូលរួម​សហការ​ជាមួយនឹង​ដៃគូ​អន្តរជាតិ​ជាច្រើន ដើម្បី​ពង្រីក​ការផ្គត់ផ្គង់​របស់ខ្លួន​ទៅលើ​ផលិតផល សេវាកម្ម និង​ដំណោះស្រាយ​ដែល​ត្រូវបាន​រួមបញ្ចូល​គ្នា ទៅកាន់​ទីផ្សារ​អាស៊ាន ចិន​ខាងត្បូង និង​ទីផ្សារ​ឥណ្ឌា​។ ការវិវឌ្ឍ​នេះ​បាន​បង្កើត​ឲ្យ​មានការ​ផ្លាស់ប្តូរ​ពី​ក្រុមហ៊ុន SCG Trading ទៅជា​ក្រុមហ៊ុន SCG International និង​បាន​អភិវឌ្ឍ​ពាណិជ្ជ​អន្តរជាតិ តាមរយៈ​ការបង្កើត​ភាពជា​ដៃគូ​បន្ថែមទៀត ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​របស់ខ្លួន ដើម្បី​បង្កើត​ដំណោះស្រាយ​សរុប និង​ធ្វើ​ឲ្យ​ចង្វាក់​អាជីវកម្ម​កាន់តែ​ល្អប្រសើរ​ឡើង ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទាំង​ក្នុង​ទីផ្សារ​អាស៊ាន និង​ទីផ្សារ​ចិន​ខាងត្បូង​»​។ 
 
​លើសពីនេះទៅទៀត គម្រោង LSP Petrochemical Complex (LSP) ក្នុងប្រទេស​វៀតណាម កំពុងតែ​បោះជំហាន​ទៅមុខ​តាម​ការគ្រោងទុក ស្រប​ពេលដែល​អាជីវកម្ម​គីមី បាន​បង្កើន​ការអភិវឌ្ឍ​នវានុវត្តន៍ ទៅលើ​ផលិតផល និង​សេវាកម្ម​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ (HVA) ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន និង​ឧស្សាហកម្ម​នានា​។ ឧទាហរណ៍​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ទៅលើ​គម្រោង​នេះ គឺ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​អាជ្ញាធរ​ប្រព័ន្ធ​ធានា​សាស្ត្រ​តាម​ខេត្ត ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ទុយោ​ទឹក​ក្រោម​ទឹក ទៅកាន់​កោះ​សា​ម៉ុ​យ ជា​លើកទីមួយ ក្នុងប្រទេស​ថៃ​។ គម្រោង​នេះ ជួយ​កាត់បន្ថយ​ការ​ខ្សត់​ទឹក​ប្រើប្រាស់ និង​ធ្វើ​ឲ្យ​គុណភាព​រស់នៅ​សម្រាប់​ប្រជាជន​ក្នុង​តំបន់​នោះ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​។ ទុយោ​ផ្សេងៗ ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​គម្រោង​នេះ ត្រូវបាន​ផលិតឡើង​ពី​សមាសធាតុ​ច្នៃប្រឌិត​ថ្មី​ហៅថា PE112 ដែល​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន SCG​។ ទុយោ​នេះ ស៊ូទ្រាំ​ទៅនឹង​សម្ពាធ​កាន់តែ​ល្អប្រសើរ​ជាង​មុន​។  


 
​ជាមួយគ្នានេះ ក្រុមហ៊ុន SCG ផ្តោតទៅលើ​ការបង្កើត​ភាពជា​ដៃគូ​អាជីវកម្ម​ជ​ច្រើន​បន្ថែមទៀត ដើម្បី​លើកស្ទួយ​ដល់​កម្មវិធី សេដ្ឋកិច្ច​បែប​ប្រើប្រាស់​ឡើងវិញ ឬ Circular Economy​។ ក្រុមហ៊ុន​នេះ បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន CP All និង Dow Thailand Group ដើម្បី​កែច្នៃ​កាកសំណល់​ផ្លា​ស្ទីក ដែល​ប្រមូល​បានមកពី​ការិយាល័យ មជ្ឈមណ្ឌល​ចែកចាយ និង​តាម​ផ្សារ 7-eleven នានា ឲ្យ​ទៅជា​កៅស៊ូ ដើម្បី​ក្រាល​លើផ្លូវ​ឲ្យ​កាន់តែ​មានគុណ​ភាពល្អ នៅតាម​តំបន់​សំខាន់ៗ​នានា​។ 
 
​លោក Roongrote បាន​មានប្រសាសន៍​បញ្ចប់​ថា​៖ «​ក្រៅពីនេះ ក្រុមហ៊ុន SCG កំពុងតែ​ជំរុញ​ទៅលើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ជួយ​ឲ្យ​អាជីវកម្ម​មាន​ភាព​ប្រសិទ្ធិភាព​។ ក្រុមហ៊ុន SCG បាន​ប្រើប្រាស់​ផ្លាត​ហ្វ​ម​ឌីជីថល Blockchain Corda R3 ដំបូង​គេ​ក្នុង​ពិភពលោក ដើម្បី​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ Procure-to-Pay ជាមួយនឹង​អាជីវករ កាន់​តែមាន​ប្រសិទ្ធិភាព​។ វិធីសាស្ត្រ​មួយ​នេះ បាន​បង្កើត​ឲ្យ​មានការ​បោះជំហាន​ដ៏​ធំ​មួយ ជាពិសេស​ទៅលើ​អាជីវកម្ម​គីមី និង​អាជីវកម្ម​វេច​ខ្ចប់ ស្រប​ពេលដែល​ផ្លាត​ហ្វ​ម​មួយ​នេះ ជួយ​កាត់បន្ថយ​ការចំណាយ​ថ្លៃដើម​ដល់​ទៅ 70% លើ​ដំណើរការ​នៃ​ការផ្គត់ផ្គង់ និង​ការទូទាត់​ប្រាក់​។ ជា​លទ្ធផល ក្រុមហ៊ុន SCG បានទទួល​ពានរង្វាន់​ជាច្រើន រួមមាន​ពានរង្វាន់ Asset Triple A Treasury, Trade, Supply Chain and Risk Management Awards ឆ្នាំ 2019 សម្រាប់​ការផ្តល់​ដំណោះស្រាយ​ចង្វាក់​នៃ​ការ​ផ្ត​ត់​ផ្គង់​ដ៏​ល្អ​បំផុត ដែល​ត្រូវ​បានប្រគល់​ដោយ The Asset ដែលជា​ទស្សនា​វ​ដ្តី​ផ្នែក​ហិរញ្ញវត្ថុ​ឈានមុខ​គេ​ប្រចាំ​ទ្វីបអាស៊ី និង​ពានរង្វាន់ Gold Awards Excellence in Automation ពី​កម្មវិធី Asian Shared Services & Outsourcing លើក​ទី​21 ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​អង្គភាព Shared Services & Outsourcing Network (SSON) ដែលជា​សមាគម​សកល​ធំជាងគេ​បំផុត​សម្រាប់​អ្នកជំនាញ​អាជីព​ពី​ខាងក្រៅ​អង្គភាព និង​អ្នកផ្តល់​សេវា​។ ក្រុមហ៊ុន SCG ក៏មាន​គម្រោង​ក្នុងការ​សហការ​ជាមួយនឹង​ក្រុមហ៊ុន Blockchain ទៅ​អាជីវកម្ម​ជាច្រើន​ផ្សេងទៀត​ផងដែរ ក្នុង​គោលបំណង​ផ្តល់​អត្ថប្រយោជន៍​កាន់តែច្រើន​សម្រាប់​ពាណិជ្ជករ ក្នុង​ការទិញ​ផលិតផល​ពី​ក្រុមហ៊ុន SCG»៕ 


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com