អស់​បារម្ភ​! ព្យាបាល​បញ្ហា​ភ្នែក​ស្ងួត​ឆាប់រហ័ស ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
អស់​បារម្ភ​! ព្យាបាល​បញ្ហា​ភ្នែក​ស្ងួត​ឆាប់រហ័ស ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​
01, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ភ្នែក​ស្ងួត គឺអាច​កើតមាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​។ ជំងឺ​នេះ​កើតឡើង​នៅពេល​ក្រពេញ​ទឹកភ្នែក​មិន​បានធ្វើ​ការផលិត​ទឹកភ្នែក​គ្រប់គ្រាន់ ដើម្បី​ចិញ្ចឹម​កញ្ចក់ភ្នែក​។ ស្ថានភាព​នេះ​អាច​នាំ​ឲ្យ​មានការ​ឈឺចាប់​, មិន​ស្រួល​ក្នុង​ភ្នែក​, ភ្នែក​ឡើង​ក្រហម​, ហើម​, រលាក​ក្រហាយ និង​ស្ងួត​។



ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ ដោះស្រាយ​បញ្ហា​ភ្នែក​ស្ងួត​បាន​យ៉ាង​ឆាប់រហ័ស ៖
 
១. ត្រសក់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ហាន់​ត្រសក់​ជា​បន្ទះ ឬ​ចំណិតៗ ហើយ​ដាក់​បិត​លើ​ភ្នែក​ជាការ​ស្រេច​។ អនុវត្ត​ឲ្យ​បាន​យ៉ាងហោចណាស់​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
២. បន្ថែម​អាស៊ីត​ខ្លាញ់​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​
 
​ការបន្ថែម​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង អូ​មេ​ហ្គា ៦ ទៅក្នុង​របប​អាហារ គឺ​អាចជួយ​សម្រាល ក៏ដូចជា​ព្យាបាល​អាកា​រៈ​នៃ​ជំងឺ​ភ្នែក​ស្ងួត​បាន​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។ អាស៊ីត​ខ្លាញ់​ល្អ​ទាំង ២ នេះ​មាន​នៅក្នុង​អាហារ​ដូចជា  ត្រី​សាល​ម៉ុ​ន​, ត្រី​សា​ឌី​ន​, គ្រាប់​ធញ្ញជាតិ​, ប្រេង​បន្លែ និង​មាន​ជា​លក្ខណៈ​ថ្នាំ​គ្រាប់​ផងដែរ​។​
 
៣. ប្រេង​អូ​លីវ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្តក់​ប្រេង​អូ​លីវ​ប៉ុន្មាន​ដំណក់​លើ​ចុង​ម្រាមដៃ រួច​ឈ្លី​ម៉ាស្សា​ថ្នមៗ​លើ​ត្របកភ្នែក និង​អនុញ្ញាត​ឲ្យ​ជាតិ​ប្រេង​ជ្រាប​ចូលក្នុង​ស្បែក​ភ្នែក​ជាការ​ស្រេច​។​
 
៤. រក្សា​សំណើម​ក្នុង​រាងកាយ​
 
​គ្រប់ផ្នែក​ទាំង​អស់នៃ​រាងកាយ រួមទាំង​ភ្នែក គឺ​ត្រូវការ​ទឹក ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​។ ការ​ទទួលទាន​ទឹកបាន​គ្រប់គ្រាន់​នឹង​ជួយ​រក្សាបាន​នូវ​ជាតិ​សំណើម​ដល់​គ្រប់ផ្នែក​នៃ​រាងកាយ​។ ចូរ​ទទួល​​ទាន​ទឹក​ឲ្យ​បាន​យ៉ាងហោចណាស់​ពី ៨ ទៅ ១០ កែវ ក្នុង​មួយថ្ងៃ​។ ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ទឹក​ធម្មតា​ទេនោះ អ្នក​អាច​ទទួលទាន​ភេសជ្ជៈ​ដទៃទៀត​ដែល​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន ឬ​ជាតិ​អាល់កុល​។ ព្យាយាម​ទទួលទាន​អាហារ​មួយចំនួន​ដែលមាន​ផ្ទុក​ទៅដោយ​ជាតិ​ទឹក​ដូចជា ឪឡឹក និង​ត្រសក់ ជាដើម​។ វិធី​មួយ​ដើម្បី​ដឹងថា​តើ​អ្នក​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ឬ​យ៉ាងណា ចូរ​ពិនិត្យមើល​ទឹកនោម​របស់​អ្នក​។ 
 
​ប្រសិនបើ​វា​មាន​ពណ៌​លឿង​ស្រាល ឬ​គ្មាន​ពណ៌ អ្នក​ទំនងជា​ទទួលបាន​ជាតិ​ទឹក​គ្រប់គ្រាន់​ហើយ​។​
 
៥. កុំ​ភ្លេច​ព្រិច​ភ្នែក​
 
​ការ​សម្លឹងមើល​កញ្ចក់​កុំព្យូទ័រ​, ទូរស័ព្ទ ឬ​ទូរទស្សន៍ ជា​ញឹកញយ​កាត់បន្ថយ​ចំនួន​នៃ​ការ​ព្រិច​ភ្នែក​របស់​អ្នក​។ ដូច្នេះ​ព្យាយាម​ឧស្សាហ៍​ព្រិច​ភ្នែក នៅពេល​អ្នក​សម្លឹងមើល​អេក្រង់​ទាំងនោះ ដើម្បី​ជៀសវាង​បញ្ហា​ស្ងួត​ភ្នែក​។ ហើយ​កុំ​ភ្លេច​បន្ថយ​ពន្លឺ​គ្រឿង​អេឡិចត្រូនិក​ប្រភេទ​នេះ​ត្រឹម​កម្រិត​ស្រាល​មួយ​ផង និង​កុំ​ប្រឹង​បើកភ្នែក​ខំ​សម្លឹង​ពេក វិធី​នេះ​ជួយ​កាត់បន្ថយ​ការ​ហៀរ​ទឹកភ្នែក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com