អត្ថបទពាណិជ្ជកម្ម
កាលពី​សប្តាហ៍​មុន មាន​អតិថិជន​ដល់​ទៅ​១២៣​នាក់ បានមក​បើក​រង្វាន់​ទឹកប្រាក់​៤​លាន​រៀល ពី​ស្រា​បៀ​កម្ពុជា​
30, Apr 2019 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​ក្រោយពី​សរុប​តួលេខ អ្នកបើក​រង្វាន់​ទឹកប្រាក់​៤​លាន​រៀល ពី​ស្រា​បៀ​កម្ពុជា​ពេញ​មួយអាទិត្យ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លងទៅ មាន​អ្នកឈ្នះ​រង្វាន់​នេះ​រហូត ១២៣​នាក់ ឯណោះ​។​

អ្នកឈ្នះ​រង្វាន់​ទាំង ១២៣​នាក់ នោះ​គឺ​សុទ្ធតែជា​អិ​តិ​ថិ​ជន​មកពី​ខេត្ត​ក្រុង​ផ្សេងៗ​គ្នា ដោយ ក្នុងនោះ​មាន​អ្នក​ពី រាជធានី​ភ្នំពេញ ៧៣​នាក់ , កំពង់ចាម​២៥​នាក់ , កណ្តាល ១៤​នាក់ , កំពង់ធំ ១១​នាក់ , កំពង់ស្ពឺ ៣​នាក់ , តាកែវ ១២​នាក់ , ឧ​ត្ត​មានជ័យ ៥​នាក់ , បាត់ដំបង ៥​នាក់ , កំពង់ឆ្នាំង ១​នាក់ , ស្វាយរៀង ៩​នាក់ , ត្បូងឃ្មុំ ៦​នាក់ , ព្រៃវែង ១៦​នាក់ , សៀមរាប ៤​នាក់ , ព្រះវិហារ ១​នាក់ , ក្រចេះ ២​នាក់ និង​ខេត្តកំពត ៨​នាក់​។ 


 
​លោក ម៉ៃ​ឃើ​ល សុវណ្ណ ទទួលបន្ទុក​ផ្នែក​បើក​រង្វាន់​នេះ បាន​ផ្តាំ​ដល់​អតិថិជន​ដែល​មិនទាន់ មានសំណាង​ឈ្នះ​រង្វាន់​ធំ ពី​ស្រា​បៀរ​កម្ពុជា ថា​៖«​ម្តង​គេ ម្តង​យើង​ទេ​! អ្នក​ដែល​មិន ទាន់​មានសំណាង​ឈ្នះ​រង្វាន់​ធំ​ណាមួយ​ពី​ស្រា​បៀរ​កម្ពុជា សូមកុំ​ទាន់​អាល​អស់សង្ឃឹម ព្រោះ​គ្រាន់តែ​១​សប្តាហ៍ មាន​អ្នកឈ្នះ​រហូត​ទៅដល់ ១២៣ នាក់​ទៅហើយ​។  ដូច្នេះ​ភាគរយ ច្រើនណាស់ ដែល​អ្នក​អាច​នឹង​ឈ្នះ​រង្វាន់​ធំ​បន្ទាប់ ហើយ​អាច​នឹង​រង្វាន់​ធំ​ជាង ៤​លាន​រៀល ផង​ក៏​ថា​បាន ព្រោះ​ទាំង​រង្វាន់ ៤​លាន​រៀល និង ៤០​លាន​រៀល នៅមាន​ច្រើន​ទៀត​ក្នុង ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា ដែល​យើង​បាន​បញ្ចេញ​ទៅក្នុង​ទីផ្សារ​កម្ពុជា ទាំង ២៥​ខេត្ត ក្រុង​»​។ លោក​បន្តទៀតថា​ជា​រៀងរាល់​សប្តាហ៍ ចំនួន​ជា​មធ្យម​អ្នក​មក​បើក​រង្វាន់​ប្រាក់ ៤​លាន​រៀល ពី​ស្រា​បៀរ​កម្ពុជា ចន្លោះ​ពី ១៣០​នាក់ ទៅ ១៤៥​នាក់​ឯណោះ​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា ចំនួន​រង្វាន់​ធំ​ដែល​ស្រា​បៀ​កម្ពុជា ផ្តល់ជូន​ដល់​អតិថិជន​ខ្លួន សម្រាប់ ឆ្នាំ​២០១៩​នេះ ជា​សរុប​មាន​រង្វាន់​ទឹកប្រាក់ ៤០​លាន​រៀល ចំនួន ១០០​រង្វាន់ ៤​លាន​រៀល ចំនួន ២០០០​រង្វាន់ និង រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ចក្រភព​អង់គ្លេស​ចំនួន ១០០ រង្វាន់ ឯណោះ​៕
 
​ពិសា​ដោយ​ការ ទទួលខុសត្រូវ​!

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com