អត្ថបទពាណិជ្ជកម្ម
អគ្គនាយក​របស់ PI PAY ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អ្នកមាន​ឥទ្ធិពល​ក្នុង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កំពូល​ទាំង​១០០​នៅ​អាស៊ាន​
30, Apr 2019 , 10:55 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៣០ ខែមេសា ៖ លោក​ថូ​ម៉ាស ផូ​កូ​នី (Tomas Pokorny) អគ្គនាយក​របស់​ក្រុមហ៊ុន Pi Pay (​ផាយ ផេ​) ត្រូវបាន​ចាត់ទុកថា ជា​អ្នកមាន​ឥទ្ធិពល​ម្នាក់ ក្នុងចំណោម​កំពូល​អ្នកមាន​ឥទ្ធិពល ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (fintech) នៅ​តំបន់​អាស៊ីធ​អាគេ្នយ៍ ដោយ​អង្គភាព​បច្ចេកវិទ្យា​ដ៏​ធំជាងគេ​បំផុត​របស់​ពិភពលោក Lattice80 ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​។​
 
​លោក​ផូ​កូ​នី ដែលជា​អ្នកមាន​ឥទ្ធិពល​ម្នាក់​ក្នុងចំណោម​អ្នកមាន​ឥទ្ធិពល​តែ​២​នាក់ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​មកពី​ប្រទេស​កម្ពុជា​នោះ បាន​ថ្លែង​តាមរយៈ​បណ្តាញ​សង្គម LinkedIn ថា​លោក​ពិត​ជាមាន​មោទនភាព​ណាស់ និង​រំភើប​ចំពោះ​ការទទួលស្គាល់​នេះ​។ លោក​បាន​ឲ្យ​បញ្ជាក់ទៀតថា​៖«​កម្ពុជា នៅតែមាន​ដំណើរ​ដ៏​វែងឆ្ងាយ​មួយ​នៅ​ចំពោះមុខ ក្នុង​រាប់បញ្ចូល​ទាំង​ក្នុង         មធ្យោបាយ​ជាច្រើន​ផងដែរ ប៉ុន្តែ​មិនមាន​ដែន​កំណត់​ទៅលើ​ការអភិវឌ្ឍ​ហិរញ្ញវត្ថុ​ឡើយ​។ វា​បង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​រួចជាស្រេច​ថា បើទោះបី​អ្នកមាន​មាឌតូច​ក៏ដោយ ប៉ុន្តែ​អ្នក​នៅតែ​អាច «​ផ្លាស់ប្តូរ​ទីតាំង​គ្រាប់​ខ្សាច់​» បាន តាមរបៀប​ជា​វិជ្ជមាន​។ ហើយ​ក្នុងន័យ​ដូចគ្នានេះ ប្រសិនបើ​អ្នក​ឆ្លងកាត់​តំបន់​កាន់តែ​ធំ​ជាង​នេះ អ្នក​ត្រូវតែ​រក្សា​ការ​ស្ថិត​លើផ្លូវ និង​បេសកកម្ម​របស់​អ្នក ពោលគឺ​មិន​បញ្ឈប់​ដោយ​ខ្លួនឯង ទោះបី​មានការ​រំខាន ហើយ​និង​រក្សា​ការបន្ត​ដំណើរ​ទៅមុខ​ជានិច្ច រហូតដល់​សម្រេច​គោលដៅ​»​។​


 
​ចាប់តាំងពី​ចាប់ផ្តើម​អាជីវកម្ម​របស់ខ្លួន ក្នុង​ឆ្នាំ​២០១៧ ក្រុមហ៊ុន ផាយ ផេ បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​ឆាប់រហ័ស ដើម្បី​ក្លាយជា​កម្មវិធី​ផ្តល់​ការទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​ឈានមុខ​គេ​នៅ​កម្ពុជា ជាមួយនឹង​បណ្តាញ​នៃ​ពាណិជ្ជករ និង​ដៃគូ​ហិរញ្ញវត្ថុ ដែលមាន​រីកលូតលាស់​ឥតឈប់ឈ​រ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ក្រុមហ៊ុន​យក្ស​របស់​ចិន Alipay និង WeChat ផងដែរ​។​
 
​អ្នកប្រើប្រាស់​ដែល​កំពុងដំណើរការ ច្រើនជាង​២​ម៉ឺន​៥​ពាន់​នាក់ បាន​បង្កើត​ឲ្យ​មានដំណើរ​ការ​នៃ​ការផ្ទេរ​ប្រាក់​សរុប​ចំនួន​១៧០​លាន​ដុល្លារ​អាមេរិក ទៅកាន់​ពាណិជ្ជករ​ជិត​៤​ពាន់​នាក់ បើ​គិត​ចាប់តាំងពី ផាយ ផេ បានចាប់ផ្តើម​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​។​
 
​ក្នុងនាម​ជា​ជា​ផ្លាត​ហ្វ​ម​ប្រកបដោយ​ថាមពល និង​រំភើប​មួយ​សម្រាប់​អតិថិជន​ឌីជីថល​កម្ពុជា ក្រុមហ៊ុន ផាយ ផេ ក៏មាន​ការប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើ​ឲ្យ​ចំណេះដឹង​ហិរញ្ញវត្ថុ និង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា កាន់​តែមាន​ភាពល្អប្រសើ​រ​ផងដែរ តាមរយៈ​ការ​ការច្នៃប្រឌិត​លើ​បច្ចេកវិទ្យា​មិន​ប្រើ​ក្រដាសប្រាក់​របស់ខ្លួន និង​តាមរយៈ​កម្មវិធី​បណ្តាក់​ទុន​សង្គម​របស់ខ្លួន​។​
 
Lattice80 ចាត់ទុក​ខ្លួនឯង​ជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក ដែល​ប្រតិបត្តិ​មជ្ឈមណ្ឌល​រូបី​ទូទាំង​ពិភពលោក ដើម្បី​ផ្តល់​ការិយាល័យ​កិច្ចសហប្រតិបត្តិការ ដែល​ធ្វើ​ឲ្យ អ្នកបង្កើត​ការច្នៃប្រឌិត​ថ្មី​លើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក៏ដូចជា សមាគម​អន​ឡាញ​មួយ​ដែលមាន​អាជីវកម្ម​ទើប​បង្កើត​ថ្មី​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ចំនួន​១​ពាន់​១​រយ​ក្រុមហ៊ុន និង​ក្រុមហ៊ុន​អាជីព​លើ​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ចំនួន​២០​ម៉ឺន​ក្រុមហ៊ុន​។​
 
​ក្នុងពេល​ចេញផ្សាយ​បញ្ជី​ឈ្មោះ​អ្នកមាន​ឥទ្ធិពល​កំពូល​ទាំង​១០០​របស់ខ្លួន អង្គភាព Lattice80 បាន​ឲ្យ​ដឹងថា​៖«​អាស៊ីអាគ្នេយ៍ គឺជា​តំបន់​មួយ​ដែល​បង្ហាញ​ពី​សក្តានុពល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ទៅលើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅពេលនេះ​។ សរុបមក តំបន់​នេះ មាន​អត្រា​ប្រជាជន​ច្រើនជាង​៦៤០​លាន​នាក់​នាក់ ក្នុងនោះ​អត្រា​ប្រជាជន​អាយុ​ក្រោម​៣០​ឆ្នាំ មាន​ចំនួន​៥០%​។ ជាមួយនឹង​ការរីកចម្រើន​ឥតឈប់ឈរ ទៅលើ​កត្តាសេដ្ឋកិច្ច ក្នុងប្រទេស​ជាច្រើន អត្រា​អ្នក​យល់ច្បាស់​ពី​ប្រព័ន្ធ​ឌីជីថល​ដែលមាន​វ័យក្មេង នឹង​ជួយ​លើកទឹកចិត្ត​ឲ្យ ពលរដ្ឋ​វ័យ​កណ្តាល ចំណាយ​ប្រាក់​ស្របតាម​តម្រូវការ​តាមរយៈ​សេវា​ហិរញ្ញវត្ថុ​»៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com