ពីនេះ ពីនោះ
«ជោក» និង«ជោគ» សូរសព្ទដូចគ្នា តែអត្ថន័យខុសគ្នា!
× ថ្វីដ្បិតពាក្យ «ជោក» និង«ជោគ» មានសូរសព្ទដូចគ្នាក៏ពិតមែន តែមិនមានន័យដូចគ្នានោះទេ។ នេះបើផ្អែកតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។
សម្តេចសង្ឃរាជ លោកពន្យល់ថា «ជោក» ជាកិរិយាសព្ទ មានន័យថា ជ្រាបសព្វសាច់, ស៊ប់,ជ្រុល, ទទឹកជ្រាបសព្វ,ភ្លៀងជោកដី។ ជោកទឹក,ស្រវឹងជោក,ជឿជោកណាស់ហើយ។ ម្យ៉ាងទៀត «ជោក»ជានាមសព្ទ គឺសំដៅលើដំណើរដែលទទឹកសព្វ គឺជោកជាំ ឬជោកជាក់ ក៏បាន មានន័យថា ទទឹកជ្រាបសព្វដល់ជាំ។ ចំណែកពាក្យ «ជោគ» វិញគឺសំដៅលើសេចក្តីសុខស្រួល,សេចក្តីសមប្រកប,សេចក្តីកើតការ។ ថ្ងៃមានជោគ,មនុស្សមានជោគ៕
© រក្សាសិទ្ធិដោយ thmeythmey.com