ពីនេះ ពីនោះ
«​ជោក​» និង​«​ជោគ​» សូរសព្ទ​ដូចគ្នា តែ​អត្ថន័យ​ខុសគ្នា​!
01, May 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្វី​ដ្បិត​ពាក្យ «​ជោក​» និង​«​ជោគ​» មាន​សូរសព្ទ​ដូចគ្នា​ក៏ពិតមែន តែ​មិន​មានន័យ​ដូចគ្នា​នោះទេ​។ នេះ​បើ​ផ្អែក​តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​។


 
​សម្តេច​សង្ឃរាជ លោក​ពន្យល់ថា «​ជោក​» ជា​កិរិយាសព្ទ មានន័យថា ជ្រាប​សព្វ​សាច់​, ស៊ប់​,​ជ្រុល​, ទទឹក​ជ្រាប​សព្វ​,​ភ្លៀង​ជោក​ដី​។ ជោក​ទឹក​,​ស្រវឹង​ជោក​,​ជឿ​ជោក​ណាស់​ហើយ​។ ម្យ៉ាងទៀត «​ជោក​»​ជា​នាមសព្ទ គឺ​សំដៅលើ​ដំណើរ​ដែល​ទទឹក​សព្វ គឺ​ជោកជាំ ឬ​ជោកជាក់ ក៏បាន មានន័យថា ទទឹក​ជ្រាប​សព្វ​ដល់​ជាំ​។ ចំណែក​ពាក្យ «​ជោគ​» វិញ​គឺ​សំដៅលើ​សេចក្តីសុខ​ស្រួល​,​សេចក្តី​សមប្រកប​,​សេចក្តី​កើតការ​។ ថ្ងៃ​មានជោគ​,​មនុស្ស​មានជោគ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com