អន្តរជាតិ
មី​ស៊ី​ល​រុស្ស៊ី​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡាប​ង្ក​ភាព​តានតឹង​សម្រាប់​ស​.​រ​.​អា​.​បន្ថែមទៀត​
01, May 2019 , 8:19 am        
រូបភាព
ដោយ: VOA
​ក្រុមអ្នកវិភាគ​វិស័យ​ការពារជាតិ​នៅ Latin America ស​.​រ​.​អា​.​និង​រុស្ស៊ី ឱ្យដឹងថា ទាហាន​រុស្ស៊ី​ដែល​បញ្ជូន​តាម​យន្ត​ហោះចូល​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ទំនងជា​ទៅ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា មី​ស៊ី​ល S-300 របស់​ប្រទេស​នេះ​នៅតែ​អាច​ទប់ទល់​សកម្មភាព​យោធា​អាមេរិក​ប្រឆាំងនឹង​រដ្ឋាភិបាល​លោក Nicolas Maduro ប្រធានាធិបតី​សង្គមនិយម​។

 
​អ្នកវិភាគ​ថា ទាហាន​រុស្ស៊ី​ដែល បានមក​ដល់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កាលពី​ចុងខែ​មីនា រួមមាន​អ្នកឯកទេស​ការពារ​ដែ​ន​អាកាស ដោយមាន​ជំនាញ​ចាំបាច់​ដើម្បី​បញ្ជាក់ថា មី​ស៊ី​ល​ដែលមាន​ចំណាស់​មួយ​ទសវត្សរ៍​នេះ​នៅ​អាច​បាញ់​បាន ទោះបីជា​ហេដ្ឋារចនាសម្ព័ន្ធ​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទន់ខ្សោយ និង​ដាច់​ភ្លើង​ញឹកញាប់​ក៏ដោយ​។ រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បានបង្ហាញ​មី​ស៊ី​ល S-300 ក្នុង​ក្បួន​យោធា ហើយ​មន្ត្រី​ក្រសួងការពារជាតិ​អាមេរិក និង​អតីត​បុគ្គលិក​យោធា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បានបញ្ជាក់​អំពី​វត្តមាន​មី​ស៊ី​ល​ទាំងនេះ​។ ប៉ុន្តែ​មាន​ព័ត៌មាន​លម្អិត​តិចតួច​អំពី​ស្ថានភាព​ដំណើរការ ឬ​ការដាក់​ពង្រាយ​មី​ស៊ី​ល​ទាំងនេះ​។​
 
​អ្នកឯកទេស​ផ្នែក​ការពារជាតិ​នៅក្នុង​តំបន់​និង​យោងតាម​រូបភាព​ពី​ផ្កាយ​វិទ្យាសាស្ត្រ​ដែល​ទទួលបាន​ដោយ​ក្រុមហ៊ុន​អ៊ីស្រាអែល​ឈ្មោះ Image Sat ឲ្យ​ដឹងថា យ៉ាងហោចណាស់​មី​ស៊ី​ល S-300 ចំនួន​៤​គ្រឿង​ត្រូវបាន​បំពាក់​អាគុយ​នៅ​តំបន់​ផ្សេងៗ​នៃ​ប្រទេស​វ៉េ​ណ​ស៊ុយ​អេ​ឡា​ក្នុងពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ដើម្បី​ការពារ​មូលដ្ឋាន​យោធា​សំខាន់ៗ និង​មជ្ឈមណ្ឌល​រដ្ឋាភិបាល​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com