អត្ថបទពាណិជ្ជកម្ម
AirAsia សម្ពោធ​ជា​ផ្លូវការ ជើងហោះហើរ​ត្រង់​«​ព្រះសីហនុ​-​បាងកក​»​ជាមួយនឹង​ប្រូ​ម៉ូ​សិន​ពិសេស តម្លៃ​ត្រឹមតែ​៣៥​ដុល្លារ​
30, Apr 2019 , 3:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia សូម​ណែនាំ​នូវ​ជើងហោះហើរ​ពី​«​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​ទីក្រុង​បាងកក (​ដន​មឿង​)» ៤ ដង​ក្នុង​មួយ​សប្ដាហ៍ (​ថ្ងៃ​ចន្ទ ថ្ងៃ​ពុធ ថ្ងៃ​សុក្រ និង​ថ្ងៃអាទិត្យ​) ។ ជើងហោះហើរ​ត្រង់នេះ នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា ធ្វើដំណើរ​ទៅ​ទស្សនា​ទីក្រុង​បាងកក​ដ៏​អស្ចារ្យ ជាទី​ក្រុង​ពោរពេញ​ទៅដោយ​កន្លែង​ដើរ​ទិញ​ទំនិញ​ដ៏​សម្បូរបែប និង​មាន​អាហារ​ឆ្ងាញ់ៗ​ជាច្រើន​ប្រភេទ​។ ជើងហោះហើរ​នេះ ចាប់ផ្ដើម​ពីថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៩ ជាមួយនឹង​ប្រូ​ម៉ូ​សិន​ពិសេស សម្រាប់​អតិថិជន BIG Members តម្លៃ​ត្រឹមតែ ៣៥​ដុល្លារ ប៉ុណ្ណោះ សម្រាប់​ការហោះហើរ​មួយដង​។ កក់​សំបុត្រ​ចាប់ពី​ថ្ងៃទី​២២ ខែមេសា ដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៩ សម្រាប់​ការធ្វើដំណើរ​ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩​។​
 
​លោក Santisuk Klongchaiya នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ប្រចាំ​ប្រទេស​ថៃ បាន​ពន្យល់​បន្ថែមថា ក្នុង​ឆ្នាំ​២០១៩​ក្រុមហ៊ុន​អាកាសចរណ៍​នេះ នឹង​បន្ត​ពង្រីក​បន្ថែម​នូវ​បណ្តាញ​នៃ​ជើងហោះហើរ​របស់ខ្លួន ដើម្បី​ទទួលបាន​ឱកាស​ថ្មីៗ សម្រាប់​វិស័យ​ទេសចរណ៍ និង​វិស័យ​វិនិយោគទុន ដែល​ផ្តោត​សំខាន់​ទៅលើ​ប្រទេស​ឥណ្ឌា និង​តំបន់​ឥណ្ឌូចិន​(​កម្ពុជា ឡាវ និង​វៀតណាម​) ដែលជា​តំបន់​មានការ​រីកចម្រើន​ជា​លំដាប់​។ លោក​បន្តថា ជើងហោះហើរ​ថ្មី​ពី​«​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​ទីក្រុង​បាងកក​»​បានផ្ដល់​ជូន​នូវ​ផ្លូវ​ធ្វើដំណើរ​ថ្មី​មួយទៀត​ទៅកាន់​ប្រទេស​ថៃ ក៏ដូចជា​បម្រើ​សេវាកម្ម ជូន​អ្នកដំណើរ​បរទេស​ដោយ​ចាត់ទុក​ប្រទេស​ថៃ ជា​ចំណុចកណ្តាល​នៃ​ការធ្វើដំណើរ​។ ដូច្នេះ​ពួកគេ អាច​បន្ត​ការហោះហើរ​មកកាន់​ខេត្ត​ព្រះសីហនុ ដែលជា​តំបន់​មាត់សមុទ្រ​ដ៏​ពេញនិយម​បំផុត​របស់​កម្ពុជា​។ 
 
​លោក Santisuk បញ្ជាក់ថា​៖«​សម្រាប់អ្នកទេសចរ​ជ​ន​ជាតិ​ថៃ ខេត្ត​ព្រះសីហនុ គឺជា​គោលដៅ​ធ្វើដំណើរ​ដ៏​គួ​ឱ្យ​ចាប់អារម្មណ៍​បំផុត ជាពិសេស​សម្រាប់​ភ្ញៀវទេសចរ ដែល​ចង់​ទទួលបាន​នូវ​បទពិសោធន៍​ថ្មីៗ ការសម្រាកលំហែ​នៅ​មាត់សមុទ្រ ជាមួយ​តម្លៃ​ដ៏​សមរម្យ និង​ដើម្បី​សិក្សា​ស្វែងយល់​ពី​វប្បធម៌​ថ្មីៗ ព្រមទាំង​របៀប​នៃ​ការរស់នៅ​ក្នុង​តំបន់​នេះ​ផងដែរ​។ ទន្ទឹមនឹងនេះ​ផងដែរ ទីក្រុង​បាងកក គឺជា​កន្លែង​ដ៏​ពេញនិយម​សម្រាប់​ប្រជាជន​កម្ពុជា រួចជាស្រេច​ទៅហើយ ហើយ​សម្រាប់​ជើងហោះហើរ​នេះ នឹង​ផ្ដល់នូវ​ទំនាក់ទំនង​ប្រកបដោយ​ភាពងាយស្រួល សម្រាប់​អ្នកដំណើរ​ទាំងនោះ ក៏ដូចជា​អ្នកធ្វើដំណើរ​ធុរកិច្ច​ផងដែរ​»​។​
 
​ទោះបីជា ទីក្រុង​បាងកក មាន​ភាពល្បីល្បាញ​សម្រាប់​ប្រជាជន​កម្ពុជា ថា​ជាទី​កន្លែង​នៃ​ការដើរ​ទិញ​ទំនិញ​ដ៏​សម្បូរបែប និង​រស់​រវើក សម្បូរ​ដោយ​អគារ​ទំនើបៗ និង​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ជាច្រើន​ក៏ដោយ ក៏ប៉ុន្តែ​នៅមាន​អ្វីៗ​គួ​ឱ្យ​រំភើប​រីករាយ និង​គួរឱ្យ​ចង់​ស្វែងយល់​ជាច្រើន​ទៀត នៅក្នុង​ទីក្រុង​មួយ​នេះ​។ សម្រាប់​អ្នកដំណើរ​ទេសចរណ៍ ទីក្រុង​បាងកក បានផ្ដល់​ជូន​នូវ​សេវាកម្ម​ស្ប៉ា ម៉ាស្សា​បែប​ប្រពៃណី សេវាកម្ម​ថែរក្សា​សុខភាព និង​សម្រស់ ព្រមទាំង​ផ្តល់ជូន​នូវ​ភាព​ទាក់ទាញ​ជាច្រើន​ផ្សេងទៀត ដើម្បី​បំពេញ​សេចក្ដីត្រូវការ​របស់​ភ្ញៀវទេសចរ មិនឱ្យ​ខកបំណង​ឡើយ​។​
 
​ការបន្ថែម​ជើងហោះហើរ​ថ្មី​ចុងក្រោយ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia នៃ​ប្រទេស​ថៃ អាចធ្វើ​ការហោះហើរ​រវាង​ប្រទេស​ថៃ និង​កម្ពុជា ចំនួន ៣ ទិសដៅ គឺ​ពី​ទីក្រុង​បាងកក (​ដន​មឿង​) ទៅកាន់​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​។ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ ក៏​ផ្ដល់ជូន​នូវ​ជើងហោះហើរ ពី​ខេត្ត​ភូ​កេ​ត ទៅ​ខេត្តសៀមរាប និង​ពី​ខេត្ត​ភូ​កេ​ត ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​បង្កើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។​
 
«​ជើងហោះហើរ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ទីក្រុង​បាងកក​» នឹង​ចាប់ផ្ដើម​ដំណើរការ ដោយ​ក្រុមហ៊ុន AirAsia របស់​ថៃ ៤​ដង ក្នុង​មួយ​សប្ដាហ៍ គឺ​រៀងរាល់ថ្ងៃ​ចន្ទ ថ្ងៃ​ពុធ ថ្ងៃ​សុក្រ និង​ថ្ងៃអាទិត្យ ដែល​ផ្តល់ជូន​នូវ​ប្រូ​ម៉ូ​សិន​ពិសេស​ត្រឹមតែ​៣៥​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ការហោះហើរ​មួយដង​។ កក់​សំបុត្រ​ចាប់ពី​ថ្ងៃទី​២២ ខែមេសា ដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៩ សម្រាប់​ការហោះហើរ ចាប់ពី​ថ្ងៃទី ១ ខែកក្កដា ដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩​។​
 
Flight Schedule Bangkok  (DMK) - Sihanoukville (KOS) effective 1 July 2019
 
Flight No.​ ​Route​ ​Departure​ ​Arrival​ ​Frequency
 
FD660​ ​DMK-KOS    ​14:25​ ​15:50​ ​Monday, Wednesday, Friday, Sunday
FD661 ​KOS-DMK​ ​16:25​ ​17:45​ ​Monday, Wednesday, Friday, Sunday
 
 *Promotional fares are available for booking 22 April – 5 May 2019 for travel from 1 July – 25 Oct 2019. For full terms and conditions, visit www.airasia.com
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com