អត្ថបទពាណិជ្ជកម្ម
Prestige Homes (Cambodia) ដែលជា​ក្រុមហ៊ុន​អចលនវត្ថុ​ថ្មី​មួយ បើកសម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា​
30, Apr 2019 , 4:28 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន Prestige Homes (Cambodia) ជា​ក្រុមហ៊ុន​អចលនវត្ថុ​ថ្មី​ជាងគេ  និង​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​យ៉ាងខ្លាំង​ពី​វិនិយោគិន បាន​បើក​ដំណើរការ​ក្រុមហ៊ុន​ជា​ផ្លូវការ នៅ​កម្ពុជា​។ កម្មវិធី​នេះ ត្រូវបាន​រៀបចំឡើង នៅ​រសៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩  នា​អគារ  Golden Tower​។ នា​ពិធី​ដ៏​អធិកអធម​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោក Dr. Raymond Choi អគ្គនាយក និង​លោក Andrew Chong នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Prestige Homes (Cambodia) ខណៈដែល DJ NaNa ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​នេះ​។ កម្មវិធី​នេះ បានចាប់ផ្តើម​ដោយ​កា​រាំ​របាំ​ជូនពរ​របស់​ក្រុម​សម្ដែង កុមារកំព្រា មកពី​«​អង្គការ​ផ្ទះបាយ​កុមារ (LRDE: Le Restaurant des Enfants de la Rue)​។ កាន់តែ​ពិសេស វត្តមាន​របស់​កំពូល​តារាចម្រៀង ដែលមាន​ប្រជាប្រិយភាព អ្នកនាង សុគន្ធ នីសា បាន​ញ៉ាំង​ឲ្យ​កម្មវិធី​កាន់​តែមាន​ភាពសប្បាយ​រីករាយ​។​
 
​លោក Dr. Raymond បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម ជាង​៤០០​នាក់ នាឱកាស​នោះ​ថា ការផ្តល់​សេវាកម្ម​អចល​នវ​ត្តុ ដែល​ប្រកបដោយ​វិជ្ជាជីវៈ មិនទាន់​អាចបំពេញ​តម្រូវការ របស់​ទីផ្សារ​អចលនវត្ថុ​នៅ​កម្ពុជា​បាន​នៅឡើយ ដូច្នេះហើយ​ទើប​លោ​កស​ម្រ​ច​ចិត្ត បង្កើត​នូវ​ក្រុមហ៊ុន  Prestige Homes (Cambodia) នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន និង​ទីផ្សារ​អចលនវត្ថុ​ក្នុងប្រទេស​កម្ពុជា​។ 


 
​បើតាម​លោក Raymond ក្រុមហ៊ុន Prestige Homes (Cambodia) គឺជា​ក្រុមហ៊ុន​អចលនវត្ថុ​ដែល​អាច​ផ្តល់ជូន​អតិថិជន​នូវ​គេហដ្ឋាន​ក្នុង​ក្ដី​សុបិន ការិយាល័យ​ទំនើប​ទាន់សម័យ និង​ដី​ដែលមាន​ទីតាំង​ល្អប្រសើរ ដោយមាន​ការសហការ ពី​ដៃគូរ​អចលនវត្ថុ​ធំៗ និង​មាន​កិត្តិនាម​ល្អៗ​ជាច្រើន​។   លោក Raymond បន្តថា​៖ «​បុគ្គលិក​របស់ Prestige Homes (Cambodia) ដែល​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ និង​បាន​បំពាក់បំប៉ន​ដោយ​អ្នក​នាំមុខ និង​ដៃគូ​ឆ្នើម ក្នុង​ឧស្សាហកម្ម​អចលនវត្ថុ តួយ៉ាង​ដូចជា Urban Village រង់ចាំ​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន ដោយ​ភាពកក់ក្តៅ​បំផុត​។ ក្រុមហ៊ុន​ព្យាយាម​ផ្តល់ជូន​អតិថិជន នូវ​បទដ្ឋាន​នៃ​ឧស្សាហកម្ម        អចលនវត្ថុ​មិនដែល​មាន និង​លើសពី​ការរំពឹងទុក​គ្រប់ពេលវេលា​»​។  


 
​គួរបញ្ជាក់​ផងដែរ​ថា Prestige Homes (Cambodia)    ត្រូវបាន​បង្កើតឡើង ដើម្បី​ភាព​អស្ចារ្យ របស់ខ្លួន ជាមួយនឹង​គោលបំណង​ច្បាស់លាស់ ក្នុងការ​ផ្តល់នូវ​អចលនវត្ថុ​ល្អ​ប្រណិត និង​សេវាកម្ម​ល្អ គ្មាន​គូប្រជែង​បាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន Prestige Homes (Cambodia)     ក៏​នឹង​ធានា​ឲ្យ​បាន នូវ​ការបំពេញ​តម្រូវការ និង​សន្សំសំចៃ​ពេលវេលា​បាន​ច្រើន ជាមួយនឹង​ធនធាន​សម្បូរបែប នៃ​អ្នកជំនាញ បណ្តាញ និង​បទពិសោធន៍​ជាច្រើន ពី​ទីផ្សារ​អចលនវត្ថុ ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។ ក្រុមហ៊ុន ឆ្លើយតប​គ្រប់​តម្រូវការ​អចលនវត្ថុ​របស់​អតិថិជន វិភាគ គ្រប់គ្រង លក់ ឬ​ជួល ដោយ​អ្នកជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ និង​បទពិសោធន៍​ខ្ពស់ ជាមួយនឹង​តម្លៃ​ល្អ ប្រសិទ្ធភាព​ខ្ពស់ ដោយ​មិន​ខ្ជះខ្ជាយ​ពេលវេលា​របស់​អតិថិជន​។ 


 
​សម្រាប់​ព័ត៌មាន​បន្ថែម​របស់ ក្រុមហ៊ុន Prestige Homes (Cambodia) សូម​ចូលទៅក្នុង គេហទំព័រ www.prestigehomeskh.com ឬ​ធ្វើការ​ទំនាក់ទំនង​ផ្ទាល់​មកកាន់​លេខ​៖០២៣ ៨៨៨ ៨០៧​។ បុគ្គលិក​យើងខ្ញុំ​រីករាយ និង​ស្វា​គម​ទទួល​ទូរ​សព្ទ​របស់​លោកអ្នក​ដោយ​ក្តី​រីករាយ​បំផុត​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com