កីឡាជាតិ
ជាតិ
ត្បូងឃ្មុំ កោះកុង សៀមរាប កំពង់ធំ ជា​ក្រុម​ម្ចាស់ផ្ទះ​ពានរង្វាន់​សម្តេច ហ៊ុន សែន វគ្គ​១/៤
01, May 2019 , 7:59 am        
រូបភាព
លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃគណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា
លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃគណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត បាន​ចាប់ឆ្នោត​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​(១/៤)​រួចរាល់​ហើយ​កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩​។ ត្បូងឃ្មុំ កោះកុង សៀមរាប និង​កំពង់ធំ​អាច​ទុកជា​ក្រុម​មានប្រៀប​ក្នុង​វគ្គ​នេះ បន្ទាប់ពី​ពួកគេ​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​។

 
​ត្បូងឃ្មុំ កោះកុង សៀមរាប និង​កំពង់ធំ​ជា​ក្រុម​មានប្រៀប​ខ្ពស់​ក្នុងការ​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​។ ការរំពឹង​បែបនេះ បន្ទាប់ពី​ពួកគេ​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​នេះ​។ ជាក់ស្តែង​ក្រុម​ទាំង​៨ ដែល​ទទួលបាន​កៅអី​ឡើងមក​ប្រកួត​នៅ​វគ្គ​១/៤ សុទ្ធសឹង​ជា​ក្រុម​ម្ចាស់ផ្ទះ​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ តែ​លទ្ធផល​ជាក់ស្តែង​យ៉ាងណា វា​អាស្រ័យ​លើ​ការខិតខំ និង​បច្ចេកទេស​ក្នុង​ការលេង​របស់​ក្រុម​នីមួយៗ​។​
 
​តាម​លទ្ធផល​ចាប់ឆ្នោត​វគ្គ​១/៤ ដែល​ធ្វើឡើង​តាម​រូបមន្ត​ក្រុម​ចាប់បាន​មុន​ជា​ម្ចាស់ផ្ទះ​និង​ក្រុម​ចាប់បាន​ក្រោយ​ជា​ភ្ញៀវ កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩ ក្រុម​ត្បូងឃ្មុំ​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ស្វាគមន៍​ភ្ញៀវ​ព្រៃវែង ខណៈ​កោះកុង​តទល់​ជាមួយ​កំពត នា​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៩ ដូចគ្នា​។ ចំណែក​ក្រុម​សៀមរាប​ត្រូវ​តតាំង​ជាមួយ​កែប​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ស្របពេល​កំពង់ធំ​ជួប​រតនគិរី​នៅ​កីឡដ្ឋាន​ខេត្តកំពង់ធំ នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩ ដូចគ្នា​។​
 
​ការប្រកួត​ធ្វើឡើង​តែមួយ​ជើង​ប៉ុណ្ណោះ ពោលគឺ​ក្រុម​ឈ្នះ​ក្នុង​វគ្គ​នេះ នឹង​ទទួលបាន​កៅអី​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​នេះ​តែម្តង​៕  
 

Tag:
 បាល់ទាត់​
  ឆាំង ពិសិដ្ឋ​
  Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com